ហោរាសាស្រ្ត ប្រចាំ ច័ន្ទ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ជា​លក្ខណៈពិសេស ហើយ​បើ​មាន​ពឹងពាក់​ឬ​រឿង​រាវ​អ្វី​ជាប់​ខ្លួន​គប្បី​ប្រយ័ត្នប្រយែង​ឱ្យ​ខ្លាំង​បន្តិច​កាន់តែ​ប្រសើរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ការចាញ់បោក​គេ​និង​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយក៏​មិនមាន​ផល​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ខ្លាំង​ត្រូវ​រែកពន់​នោះដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ វិញ​មានការ​អស់សង្ឃឹម​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​ច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​បានឡើយ​។ ។​ការប្រកប​ការងា​រវិ​ញ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ទើប​ពុំមាន​បញ្ហា​ឧបទ្រពចង្រៃ និង​រឿង​រាវ​មិនល្អ​ណាមួយ​ឈានចូល​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​កម្រៃ​គ្រាន់ ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន ។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ពីព្រោះថា​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ប៉ុន្តែ​នៅ​ជួយ​ឱ្យទទួល​ជោគជ័យ​ថែមទៀត​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​និង​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​មិនអាច​ប្រមាថ​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ពេលខ្លះ​គិតថា​រឿង​តិចតួច​សោះ ប៉ុន្តែ​វា​បែរជា​កើតរឿង​រ៉ាវ​ធំដុំ​ទៅវិញ​។​ក្នុងថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រុតចុះ​ដូចនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មាន​បញ្ហា​ចំពោះ​គ្នា​ជាង​សព្វមួយដង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាពលំបាក​ផ្លូវចិត្ត​ច្រើន​បន្តិច ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក៏​តែង​មិន​សម្រេច​ដូច​គាប់​បំណង​នោះដែរ​។​អ្នក​ប្រកបការងារ​វិញ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​និង​រឿង​រាវ​ស្មុគស្មាញ​ច្រើន​បន្តិច ហើយ​ទាល់តែ​មានការ​អត់ធ្មត់​តស៊ូ​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការងារ​តូចធំ​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​កើតឡើង​។​ចំពោះ​ការប្រកប​ការងារ​វិញ​ឃើញថា​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​បញ្ហា​ខ្លះ​ថែមទាំង​អូសបន្លាយ​ពេល​យូរ​នាំឱ្យ​រកាំចិត្ត​មិនតិច​ដែរ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ពី​តូចតាច​ក្លាយ​រីក​ជាធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់​ណាស់​ផង​៕

ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​ពុំមាន​អ្វី​មករា​រាំង​និង​ជួប​ជា​បញ្ហា​ពិបាក​ក្នុងការ​ដោះស្រាយ​នោះទេ​។​ចំពោះ​ការ​កិច្ចការងារ​វិញ​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វី​តែង​ជឿនលឿន​និង​អាច​ចុះ​ប្រកបការងារ​នៅថ្ងៃនេះ​បាន​ហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ពិសេស​អាច​ទទួលដំណឹង​ល្អ​និង​មាន​អ្វី​ចូលមក​ឱ្យ​សប្បាយចិត្ត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយពី​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ​គ្នា​ទេ​អាច​នឹង​ប្រែ​មក​ផ្អែមល្ហែម​ផង​។​ការប្រកប​ការងារ​មានការ​លូតលាស់​និង​ទទួល​ផ្លែផ្កា​ឱ្យឃើញ​លទ្ធផល​ឆាប់រហ័ស​ថែមទៀត ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​បញ្ហា​យាយី​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ក្រៅពីនេះ​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​កុំ​សូវ​សេពគប់​ជាមួយ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ពេក​ពីព្រោះ​គេ​ងាយ​នាំ​រឿង​រាវ​មិនល្អ​ទម្លាក់​មកឱ្យ​ណាស់​។​ការប្រកប​ការងា​រវិ​ញ​គឺ​ងាយ​មាន​បញ្ហា​និង​កើតជា​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​លោកអ្នក​មិន​គប្បី​ឈ្លក់​វង្វេង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ជួប​គ្រោះភ័យ​នៅ​គ្រា​ខាងមុខ​ចៀស​មិន​រួច​។​ក្រៅពីនេះ​ការប្រកប​ការងារ​អាច​ជួប​រឿង​រាវ​មិន​រក​នឹកស្មាន​ដល់​ផងដែរ​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោត ស​សើ​រដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ល្អ​ខ្លះ​និង​មិនល្អ​ខ្លះ​លាយឡំ​គ្នា​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ ។​ការប្រកប​ការងារ​មានការ​លូតលាស់​យឺត​និង​ពិសេស​ភាពស្មុគស្មាញ​មាន​ក៏មាន​ច្រើន​ដែល​ពិបាក​រ៉ាប់រង​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕