ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​បញ្ហា​បន្តិចបន្តួច​ក្នុង​គ្រួសារ​ឬ​អ្នករស់នៅ​ក្បែរ​គ្នា​បង្កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​ការប្រកប​កិច្ចការងារ​ឃើញថា​ពុំ​មានការ​ជឿនលឿន​ប៉ុន្មាន​ទេ ហើយ​អ្នក​កើត​ឆ្នាំ​កណ្តុរ​មួយចំនួន​ថែមទាំង​រងគ្រោះ​ដោយសារ​អ្នកដទៃ​ថែមទៀត ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ដែរ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ភាព​សៅហ្មង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​នៅ​សប្តាហ៍​ក្រោយ​ដួង​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ខែកុម្ភៈ​នេះ​ដោយសារ​ដួង​រាសី​ស្រ​តុ​ចុះ​ធ្វើឱ្យ​ការរស់នៅ​ជួប​ស្ថាន​ភាពលំបាក​មួយចំនួន​យាយី​។​ដោយឡែក​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ដោយសារ​ដំណើរ​ជិវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ការប្រកប​កិច្ចការងារ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ប្រុងប្រយ័ត្ន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​កើត​មានការ​ខ្វាយខ្វល់​ផ្លូវចិត្ត​មិនតិច​ដែរ​ទេ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​រាសី​ខ្ពស់​ពិតមែន​ក្តី ប៉ុន្តែ​សម្រាប់​ស្ត្រី​ការរស់នៅ​ចូរ​ប្រយ័ត្ន​ចំណីចំណុក​និង​បញ្ហា​រស់នៅ​បន្តិច​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​អាច​សម្រេចចិត្ត​បញ្ហា​តូចធំ​ឬក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ជួប​ក្តី​សម្រេច​ខ្ពស់​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ទំនាស់​កើតឡើង ហេតុនេះ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​សង្កត់ចិត្ត​ទប់​អារម្មណ៍​ពីព្រោះថា​នាំ​ជះ​ផល​មិនល្អ​នាពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​ចាំ​ជំទាស់​ឬ​ប៉ែង​ជើង​ដើម្បី​ផលប្រយោជន៍​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណេញ​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំរោង​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ជា​ខែមីនា​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​តែង​មិន​ដូច​ក្តី​បំណង​ប៉ុន្មាន​ឡើយ​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទ្បើ​យ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងា​យមក​យាយី​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សង្ឃឹម​ឬ​ប្រាថ្នា​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ពោលគឺ​មានការ​ខកបំណង​ច្រើនជាង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មានការ​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។​ក្រៅពីនេះ​បើ​ប្រកបការងារ​លោកអ្នក​ទៅកាន់​ទីកន្លែង​ណាក៏ដោយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ទោះបីយ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​ពពែ​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហេតុនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​បន្តិច​ទើប​ប្រសើរ​។​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ ។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អ​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​រាវ​អាក្រក់​ណាមួយ​នាំ​ពិបាក​ក្នុង​ដំណើរ​ជីវិត​ទៅ​ថ្ងៃក្រោយ​។​ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​ការប្រកប​ការងារ​មានការ​លូតលាស់​គួរសម ហើយ​បើ​ចង់​ទំនាក់ទំនង​មនុស្ស​ទាំង​ឋានៈ​តូចធំ​តែង​គេ​អាណិត​ជួយ​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទ្បើ​យ​ពិសេស​ការចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ប៉ុន្មាន​ទេ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំច​ការរស់នៅ​បើ​ចង់​ពឹងពាក់​ឬ​ចង់​បង្កើត​អ្វីមួយ​ដែល​ថ្មី​សម្រាប់​ជីវិត​ក៏​ប្រសើរ​ដែរ​។​ក្នុងថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​ឃើញថា​ល្អប្រសើរ​គួរសម ម្ល៉ោះហើយ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​ការងារ​និង​អត់ធ្មត់​ក៏មាន​ការទទួល​ជោគជ័យ​មួយកម្រិត​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ទិញ​ទំនិញ​ឬ​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​គួរ​រួសរាន់​ទាន់​មានឱកាស​បើ​ពុំ​នោះទេ​នឹង​ជួប​បញ្ហា​ប្រឈមមុខ​ការលក់​មិន​ចេញ​ទៀតហើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​លូត​លាស់​ទៅមុខ​គួរសម ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​ហុច​ផ្លែផ្កា​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ពីព្រោះថា​ការធ្វើ​ច្រើន​ប៉ុនណា​ផល​ក៏​តែង​ឆ្លើយតប​មកវិញ​ច្រើន​ប៉ុន​នោះដែរ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ ​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕