ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហេតុនេះ​សេចក្តីប៉ងប្រាថ្នា​ឬ​ចង់​ពឹងពាក់​នរណា​ក៏​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងា​រវិ​ញ​បើ​មាន​ទំនាក់ទំនង​ចរចា​តែង​អាច​សម្រេច​ដល់​គោលដៅ​និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ​។​​ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង​ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ក្រឡាប់ចាក់​បាន​ផ្លាស់ប្តូរ​មក​ស្រុតចុះ​វិញ ហេតុនេះ​បើ​ចង់​ផ្តើមធ្វើ​អ្វី ឬ​ចង់​ពឹងពាក់​អ្នកដទៃ​តែង​ខកបំណង​ច្រើន​ត្រឡប់មកវិញ​។​ការប្រកប​ការងារ មាន​ភាព​រកាំចិត្ត និង​ពិសេស​មនុស្ស​នៅ​ជុំវិញខ្លួន​តែង​ងាយ​ឆាប់​ប្រកាន់ ឬ​មិន​ដូច្នេះ​តែង​ចាប់​ថ្នាំងថ្នាក់​ច្រើនជាង​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ហើយ​ពិសេស​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ហាក់​មានដំណើរ​ថយក្រោយ ហើយ​អាចមាន​ក្រុមមនុស្ស​ទី​៣​ចូលមក​ជ្រៀតជ្រែក​ផង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​មិនត្រូវ​ចាំតែ​សម្លឹង​កំហុសឆ្គង អ្នកដទៃ​ច្រើនពេក ត្រូវ​ចេះ​មើល​កំហុស​ខ្លួនឯង​ខ្លះ​ទើប​ពុំមាន​បញ្ហា​រកាំរកូស​ទៅ​ថ្ងៃក្រោយ​ដែល​ពិបាក​ទាំង​រស់នៅ និង​ការប្រកប​ការងារ​។​អ្នក​ត្រូវ​ចេះ​បើ​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​។​ចំពោះ​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​ពុំមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​ជាប់ជំពាក់​ប្រាក់កាស​គេ​អាច​ជួប​ស្ថានភាព​លំបាក ដោយសារ​ម្ចាស់បំណុល​មក​ទារ​មុខក្រោយ​នាំ​កើតជា​បញ្ហា​ចោទឡើង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​អំឡុង​ពេលនេះ​តែង​ខកបំណង​ឬក៏​ប៉ះចំ​មិនមែន​គូព្រេង​ពិត​ដែរ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​តែង​ជួបប្រទះ​នូវ​ការប្រឆាំង​ពី​អ្នកដទៃ និង​ពិសេស​ងាយ​ជួប​នូវ​ឧបទ្រពចង្រៃ​យាយី​កើតជា​បញ្ហា​មិនចេះចប់​។​នៅថ្ងៃនេះ​ដែរ​គឺ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ណា​សំខាន់​ពេក​ដែរ ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​ក្រៅពីនេះ​លោកអ្នក​អាច​នឹងមាន​កើត​ជម្លោះ​វិវាទ​បន្តិចបន្តួច​ឡើង​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ម្ល៉ោះហើយ​ការកើត​ជម្លោះ​វិវាទ​ក៏មាន​ចូល​យាយី​ច្រើន​ដែរ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំរោង​នៅ​សប្តាហ៍​នេះ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ បញ្ជាក់ថា​លោកអ្នក​ពុំមាន​បញ្ហា​ចោទ​រឿង ប្រាក់កាស ប៉ុន្មាន​ទេ ពោល​គឺអាច​ដោះស្រាយ​គ្រាន់​រួចខ្លួន​ដែរ​។​ទោះបីយ៉ាងណា​សប្តាហ៍​ក្រោយ​ដែលជា​ខែមីនា​ដួង​រាសី​ខែ​ស្រុតចុះ ធ្វើ​ឱ្ស​ស្ថានភាព​ការរស់នៅ​លំបាក​បន្តិច​វិញ​។​ដោយឡែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​ឃើញថា​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​វិញ​ដូចនេះ​បញ្ហា​អាក្រក់ៗ​ទាំងឡាយ​នឹងត្រូវ​រលាយ​រលត់​អស់​ទៅ ហើយ​ទោះ​លោកអ្នក​ប្រកបការងារ​មិន​ថា​តូចធំ​តែង​ទទួលជោគជ័យ​និង​មាន​ភាព​ស្រស់ស្រាយ​គួរសម​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ រើ​ទីកន្លែង​លក់ដូរ ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​បៀត​ក្រុមមនុស្ស​ខ្ចាត់ព្រាត់ ឬ​មានគំនិត​លោភលន់​ឡើយ​ពីព្រោះថា​គេ​ងាយ​នាំ​ទុក​មកឱ្យ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​កុំ​សង្ឃឹមលើ​អ្នកដទៃ​ពេក​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះ​ខ្លួន​អ្នក​ណាស់ដែរ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

- Advertisement -

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​របស់លោក​អ្នក​តែងមាន​ការចាប់​កំហុស​គ្នាច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ការប្រកប​ការងារ​ត្រូវ​រក្សា​ភាព​នឹងធឹង​និង​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ច្រើនពេក​ដែរ បើ​ពុំ​នោះទេ​រឿង​រាវ​ពិតជា​រត់​ចូល​ទៀត​ពុំខាន​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​គ្រាន់​កក់ក្តៅ ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អ្វីៗ​អាច​ងាយ​ភ្លាំងភ្លាត់ និង កើតជា​បញ្ហា​បាន​ងាយ​ណាស់ ម្ល៉ោះហើយ​មិនត្រូវ​មើលងាយ​សភាព​ការ​បានឡើយ​។​ក្រៅពីនេះ​បើជា​ស្ត្រី​ក៏​ងាយ​កើត​បញ្ហា​សុខភាព​ជាង​សព្វមួយដង​ដែរ ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​ចាស់​ថ្មី​ចោមរោម​។​ការប្រកប​ការងារ​មិន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ តែ​យ៉ាងណា​បញ្ហា​បាន​រត់​ចូល​មកឱ្យ​លំបាក​ដោះស្រាយ​ជាប់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ពិតមែន ប៉ុន្តែ​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​វិញ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀប​ចំគ​ម្រោ​ង​ការងារ​ថ្មីៗ​ដើម្បី​ជោគជ័យ​ដល់​គ្រាក្រោយ​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហេតុនេះ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​សុខដុម និង មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ជួយ​ជ្រោមជ្រែង​វិញ​ខ្លះ ។​ការប្រកប​ការងារ​មានការ​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​វិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​ឱ្យដាច់​ស្រេច​ផងដែរ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ជាដាច់ខាត​។​ក្រៅពីនេះ​លោកអ្នក​ខ្លះ​អាច​ទទួលរង​ការនឿយហត់​ហួស​ពី​ការ​គិតទុក​ទៀតផង​។​ការប្រកប​ការងារ បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាចធ្វើ​អ្វី​បានដែរ​គ្រាន់តែ​ងាយ​ទទួលរង​ប៉ះទង្គិច និង​ជួប​បញ្ហា​ច្រើន​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំឱ្យ​ជួប​ស្ថានភាព​លំបាក​ជាន់​លើ​ជាន់​ថែមទៀត​។​សម្រាប់​បញ្ហា​កិច្ចការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​នា​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕