ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​បញ្ហា​ស្នេហា​ពិសេស​បុរស​មាន​សញ្ញា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​រយៈ​ពេលនេះ​ដោយសារតែ​កើតមាន​កា​រកាំរកូស​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​បន្តិច​។​សម្រាប់​អ្នក​ប្រកបការងារ​វិញ​កុំ​ចាប់អារម្មណ៍​ជាមួយ​អ្នកដទៃ​ច្រើនពេក ត្រូវបំពេញ​ការងារ​ខ្លួនឯង​ឱ្យបាន​ល្អ​នោះ​ជាការ​ប្រពៃ​បំផុត​ហើយ​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ​មិនត្រូវ​នៅ​ស្ងៀម​ទេ ត្រូវ​ចេះ​សម្លឹង​មុខរបរ​បន្ថែម​ផ្សេងទៀត​ពីព្រោះថា​រយៈពេល​នេះ​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​ជួប​ស្ថាន​ភាពលំបាក​បន្តបន្ទាប់​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ភាព​ផ្អែមល្ហែម​ទេ ពិសេស​ងាយ​កើតការ​ប្រេះឆា​ថែមទៀត​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​គោ​ឆ្លង​ចូល​សប្តាហ៍​ក្រោយ​ពោលគឺ​ខែមីនា​ខាងមុខ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​ពី​ស្ថានភាព​ធ្លាក់​ស្រុតចុះ មកជា​ដួង​រាសី​ល្អ​មធ្យម​វិញ​។ ហេតុនេះ​បញ្ហា​មួយចំនួន​ដែល​ធ្លាប់តែ​លំបាក​បាន​ផ្លាស់ប្តូរ​មក​គ្រាន់​ស្រួល​ចិត្ត​បន្តិច​វិញ​។​ចំពោះ​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​កុំ​យក​ភាព​រឹង​មានះ​ឬ​ចង់​ចាញ់ឈ្នះ​ជាមួយ​អ្នកដទៃ​ខ្លាំងពេក ត្រូវ​បន្ទន់ចិត្ត ដាក់ខ្លួន​ខ្លះ​ក្រែង​បាន​សុខ​ស្រួលខ្លួន​ជាង​នេះ​។​អ្នក​ប្រកប របរ រកស៊ី​ទទួលទាន​មាន​ភាព​លូតលាស់​បន្តិច​វិញ ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ទីតាំង​ឬ​លក់ដូរ​កន្លែង​សព្វថ្ងៃ​ឃើញថា​អាច​សម្រេច​ជោគជ័យ​ផង​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ សូម្បីតែ​ប្តី​ប្រពន្ធ​ឃើញថា​មាន​ភាពល្អប្រសើរ និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​គ្រាន់​ប្រសើរ​ជាង​មុន​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នា​ថ្ងៃនេះ​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​គប្បី​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកបការងារ​មានការ​លូតលាស់​យឺត ហើយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ជាស​ត្រូវ​លាក់​មុខ​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​លក់ដូរ​មានការ​តានតឹង​ក្នុងការ រក​ចំណូល ហើយ​បើ​ចង់​ទិញ​ទំនិញស្តុក​ទុក​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ទេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កុំ​លង់លក់​តែ​រឿង​ស្នេហា​ត្រូវ​រក​ពេលវេលា​បំពេញការងារ ឬ រៀនសូត្រ​ឱ្យបាន​ច្រើន​ទើប​ជីវិត​ថ្លៃថ្លា​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​បើតាម​ក្បួន​ហោរាសាស្ត្រ​ចិន​ឃើញថា​ក្រោយ​ចូលឆ្នាំ​ចិន​រួច​មកនេះ​លោកអ្នក​បាន​ឆ្លង​ផុត​ដួង​រាសី​ឆ្នាំ​ធ្លាក់​ស្រុតចុះ​ហើយ​។​សម្រាប់​ខែមីនា​ខាងមុខនេះ​ដួង​រាសី​ខែ​ក៏​ល្អប្រសើរ ដែរ ហេតុនេះ​ចាប់ផ្តើម​មាន​ភាព​ភ្លឺ​ថ្លា និង​ប្រាជ្ញា​ក៏​ឈ្លាសវៃ​ជាង​មុន​ដែរ​។​ដោយឡែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​ទទួលទាន​ភា​ព​ល្អ​និង​អាក្រក់​នៅ​លាយឡំ​គ្នា ដូចនេះ​គួរ​ប្រយ័ត្ន​បញ្ហា​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ពីព្រោះ​ការបាត់បង់​មាន​ខ្ពស់​ណាស់ដែរ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​សុខចិត្ត​ឱ្យ​ជ្រុលសម្តី​កុំឱ្យ​ចេញ​ក្រៅ​ពិសេស​ទី​ឆ្ងាយ​ព្រោះថា​ងាយ​មាន​ឧបទ្រពចង្រៃ​យាយី​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំរោង​នាពេលនេះ​ដំណើរ​ជីវិត​នៅ​ល្អ​គួរសម ប៉ុន្តែ​នៅពេល​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ដួង​រាសី​ខែ​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីៗ​មិនបាន​ដូច​ប្រាថ្នា​ប៉ុន្មាន​នោះឡើយ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លទ្ធផល​ការងារ​ជួប​ស្ថានភាព​តានតឹង ហើយ​បើ​ធ្វើ​ខុស​មាន​ក្រុមមនុស្ស​លួច​ជាន់ក​បន្ថែ​ទៀត​។​អ្នកធ្វើ​ជំនួញ​វិញ​មាន​ភាព​សោះកក្រោះ​មិន​សម្បូ​ណ៍​អតិថិជន​ឡើយ ហើយ​អ្នកខ្លះ​ដូច​ពាក្យចាស់​ថា​”​រក​អង្ករ​ច្រក​ឆ្នាំង​សឹង​ថា​មិន​គ្រប់​ផង​”​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​បែកបាក់​អំឡុងពេល​នេះ​មិន​ងាយ​ចប់​ទេ ពិសេស​កើតមាន​បញ្ហាលំបាក​នាពេល​ក្រោយ​ថែមទៀត​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​អំឡុង​ពេលនេះ​លោកអ្នក​កើត​ឆ្នាំម្សាញ់​អ្នកខ្លះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ហើយ​បើ​ក្រឡេក​នាយអាយ​ក៏​អ្នកដទៃ​គេ​មិន​ចង់​មើលមុខ​ដែរ​។​ដោយឡែក​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​យូរ​មកហើយ ក៏​ជាការ​ប្រសើរ​ដែរ​។​អ្នក​ប្រកបការងារ​វិញ​មាន​ភាព​ភ្លឺ​ថ្លា​គ្រាន់បើ ហើយ​ចង់​ចេញដំណើរ​ឆ្ងាយ​ក៏​តែងមាន​ភាពជោគជ័យ​ច្រើន​ត្រឡប់មកវិញ​។​អ្នកធ្វើ​ជំនួញ​មាន​សភាព​រលូន​ល្អ​គួរសម ឯ​ផល​កម្រៃ​ទោះ​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជា​ពេលវេលា​រៀបចំ​គ្រួសារ និង​ការ​ចូលដល់​ចាស់ទុំ​និយាយ​គ្នា​ហើយ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​សេះ​លោក​អ្នកខ្លះ​ជួប​ស្ថានភាព ចង្អៀត​មុខ​ចង្អៀត​ក្រោយ​រក​ច្រក​ពុំ​សូវ​ចេញ​ដោយសារ​បញ្ហា​ប្រាក់កាស ហេតុនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​អត់ធ្មត់​ខ្លះ​ក៏​ប្រពៃ​ដែរ​។​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​កិច្ចការ​ខ្លះ​ក៏​អាច​ពឹងពាក់​អ្នកដទៃ​បាន​ទៀតផង​។​អ្នកធ្វើ​ជំនួញ​ប្រាក់កាស​ពុំ​សូវ​ហូរ​ចូល​ទេ មានតែ​ហូរ​ចេញ​ច្រើនជាង​។​ស្ថានភាព​នេះ​មាន​ច្រើន​ថ្ងៃ​បន្ថែមទៀត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រោ​ល​ជ្រើម​ខុស​បែបបទ ព្រោះតែ​អារម្មណ៍​ដឹកមុខ​នាំ​ក្តី​លំបាក​គ្រា​ខាងមុខ​ដែល​កំពុង​រង់ចាំ​រៀងរាល់ថ្ងៃ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​នៅពេល​ឆ្លង​ផុត ខែ កុម្ភៈ ឈានដល់ ខែ មីនា​ដួង​រាសី​ខែ​ហក់​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​បន្តិច​វិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ ទោះ​មានការ​នឿយណាយ ក៏ដោយ​មិនត្រូវ​ត្អូញត្អែរ​ច្រើន​ដែរ ពីព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​អត់​ការ​អី សោះ​ចៅហ្វាយ​ចាប់​ថ្នាំងថ្នាក់​ដល់​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​ទទួលទាន​មានការ​ចំណាយ​ច្រើន​អនេក ឯ​ប្រាក់ចំណូល​សឹង​ថា​ចិញ្ចឹម​គ្រួសារ​មិន​ចង់​រស់​ទេ​។​ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​មើលគ្នា​ក្នុង​ផ្លូវ​អាក្រក់​ឱ្យសោះ​នាំ​កើតជា​ទម្លាប់​អាក្រក់​គ្មាន​នរណា​រស់នៅ​ក្បែរ​បាន​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ការនិយាយ​ច្រើន រអ៊ូរទាំ​ច្រើន បើ​មាន​ក្នុង​ខ្លួន​លោកអ្នក​គប្បី​បោះបង់ចោល ជា​ប្រញាប់​ពីព្រោះ​វា​នាំ​តែ​កើត​ឧ​ប​ទ្រព្យ​ចង្រៃ​ធ្វើឱ្យ​អ្នកដទៃ​រស់នៅ​ក្បែរ​មិន​ចង់​កើត​ប៉ុណ្ណោះ​។​ដោយឡែក​ថ្ងៃនេះ​ការរស់នៅ​មាន​ភាពល្អប្រសើ​រ​គួរសម ហើយ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​គេ​តែង​អាណិត​ជួយ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​សម្លឹង​ការងារ​ណា​ដែល​សំខាន់ ឬ​ការងារ​ដែល​ធំដុំ​ធ្វើ​ក៏​ជា​ការល្អ​ដែរ​។​អ្នក​ប្រកប​របរ​ទទួលទាន​មាន​ភាព​លូតលាស់​ទៅមុខ​សន្សឹមៗ ហើយ​បើ​គិត​ទារបំណុល​ពី​អ្នកដទៃ​នាពេលនេះ​ជា​ឱកាសល្អ​ហើយ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀបប្រដូច​ទៅនឹង​ត្រី​នៅក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ ឬ បញ្ហា​ប្រាក់កាស​ទេ​គឺ លោកអ្នក មានការ​ចម្រើន​លូតលាស់​ទៅមុខ និង​ហុច​ផល​ល្អៗ​មកវិញ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំច​នៅពេល​ឆ្លង​ដល់​ខែក្រោយ​គឺ​ខែមីនា​ដួង​រាសី​ផ្លាស់ប្តូរ​មក​ល្អ​ឡើងវិញ​ធ្វើឱ្យ​អ្វីៗ​ធ្លាប់តែ​លំបាក​ឬ​ជួប​បញ្ហា​មិនចេះចប់​មិនចេះហើយ​បាន​ផ្លាស់ប្តូរ​មក​ប្រសើរ​ឡើងវិញ​។​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​កុំ​ចិត្តច្រើន ហើយ​កុំ​យក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​ច្រើន​ដែរ​បើ​ពុំ​នោះទេ​នឹង​មានតែ​រឿង​រាវ​កើត​មិនចេះចប់​ទៀតហើយ​។​អ្នក​ប្រកប​របរ​រក​ទទួលទាន​កុំ​ជឿ​ក្រុមមនុស្ស​ពេក​ពីព្រោះថា​ពេលខ្លះ​គេ​នាំ​តែ​អ្នក​កើតមាន​ជម្លោះ​ជាមួយ​អ្នកដទៃ ហើយ​គេ​អង្គុយ​សប្បាយចិត្ត​ព្រោះតែ​អាច​ខ្ចីដៃ​អ្នក​ប្រើ​បាន​ជោគជ័យ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​យកចិត្តទុកដាក់​គ្នា ហើយ​បោះ​បង់ការ​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​កាន់តែ​ប្រសើរ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​លោកអ្នក​បើ​មាន​បញ្ហា​អ្វី​គប្បី​ដោះស្រាយ​នា​អំឡុង​ខែកុម្ភៈ​នេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​ឆ្លង​ដល់​ខែមីនា​នៅ​សប្តាហ៍​ក្រោយនេះ​នៅមាន​បញ្ហា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ និង​ដោះស្រាយ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​មាន​បញ្ហា​លុកលុយ និង​ពិសេស​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​បន្ទោស​បង្អាប់​នោះ​ក៏​ច្រើន​ដែរ​។​អ្នក​ប្រកប​របរ​ទទួលទាន​មានការ​ខ្សត់ខ្សោយ​ចំណូល ហើយ​ចង់​ទិញ​ទំនិញ​សម្រា់ប​ស្តុក​ទុក​តែង​មិន​គាប់​ដូច​បំណង​ប៉ុន្មាន​ទេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ងាយ​ទាំង​ជម្លោះ​វិវាទ​និង​ការបែកបាក់​ផង​៕