ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ៦ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​វិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា ហើយ​ត្រូវ​ចងចាំ​ថា ធ្វើ​តិច​បាន​តិច ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ហើយ​អាច​ទទួល​ជោគ​លាភ អ្វីមួយ​ចូល​បន្ថែមទៀត​។​ក្រៅពីនេះ​បញ្ហា​ប្រាក់កាស ឬ ការបំពេញ​ការងារ​លោក​អ្នក​នៅ​អាចធ្វើឱ្យ​ចៅហ្វាយនាយ​ឬ​អ្នក​រួម​ការងារ​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ ​រីឯ​បញ្ហា​កំលោះ​ក្រមុំ​លោកអ្នក​អាចមាន​គេ​ចូលមក​ពាក់ព័ន្ធ​ច្រើនតែ​យ៉ាងណា​ចំពោះ​បុរស​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ត្រូវ​រែកពន់​ផល​លំបាក​នា​គ្រាក្រោយ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់ ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិនបាន​ដូច​សមប្រកប​ប៉ុន្មាន​ឡើយ​។​ចំពោះ​ស្ត្រី​ក្នុងអំឡុង​ពេលនេះ​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ចំពោះ​បញ្ហា​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​មួយ​បន្ថែមទៀត​គឺ​ការទទួល​រងគ្រោះ​របួស​រាងកាយ​និង​បញ្ហា ប្រាក់កាស​ក៏​តែង​ជួប​បញ្ហា​ដែរ​។​ដោយឡែក​ការប្រកប​ការងារ​មិនសូវ​ទៅមុខ​ទេ និង​ពិសេស​ក្រុមមនុស្ស​តាម​ឈ្នានីស​ចាំតែ​ជាន់ពន្លិច​បន្ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​ប្រកែប្រកាន់​ច្រើន​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស ចាក់រុក ឆ្កឹះឆ្កៀល ពី​បញ្ហា​អ្វីមួយ ហើយ​បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី​ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ក៏​ពុំ​ឆ្លើយតប ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​មិនអាច​សម្រុក​បានទេ ហើយ​ចូរ​ចងចាំ​ថា​សន្សឹមៗ​កុំ​បំបោល​គង់តែ​ដល់​ទិសដៅ​ពុំខាន​។​ក្រៅពីនេះ​ធ្វើ​អ្វី​មិនត្រូវ​ចង់បាន​ភ្លាមៗ​ឡើយ​ពីព្រោះថា​ផល​លំបាក​នាពេល​ក្រោយ​មាន​ខ្ពស់​គួរសម​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​លោកអ្នក​តោង​តែ​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វីមួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាពរលូន​ល្អ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់ ឬ ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​ពោលគឺ​តែង​ខកបំណង​ច្រើនជាង ។​ការប្រកប​ការងារ​មាន​សភាព​យឺតយូរ​និង​មិន​សម្រេច​ដល់​គោលដៅ​ឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំ​បាត់បង់​ប្រាក់កាស និង ពិសេស​បង្ក​ឱ្យ​ខូច​ទាំង​ចិត្ត​ថែមទៀត​។​ការប្រកប​ការងារ​ចៅហ្វាយ​តែង​ចាំ​ចាប់​ថ្នាំងថ្នាក់ និង ស្តីបន្ទោស​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ការរក​ប្រាក់កម្រៃ​ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​អ្នក​ប្រកបការងារ​កុំ​រុញ​រា​នឹង​ការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​នាគ្រា​ខាងមុខ​គ្រាន់​កក់ក្តៅ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ ពីព្រោះ​ងាយ​កើតមាន​ណាស់​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​ខឹង​ខូច ខឹង​ខាត ខឹង​ខុស​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ជួប​បាតុភាព​រឿង​ឈ្លោះ​វិវាទ​អ្វីមួយ​កើតឡើង​ហើយ​បើ​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​មិន​តបត​គឺជា​ការប្រសើរ​បំផុត​ដើម្បី​រក្សា​សេចក្តីសុខ​ផ្ទាល់ខ្លួន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ដាច់ខាត​មិនត្រូវ​ឈ្លក់​វង្វេង​រឿង​ស្នេហា​រហូត​វង្វេងស្មារតី​នាំ​ខាតបង់​ការសិក្សា​ឬ​កិច្ចការងារ​ប្រចាំថ្ងៃ​នោះឡើយ ៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា​ហើយ​ត្រូវ​ចងចាំ​ថា ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ជួប​បញ្ហា​មិនល្អ​ណាមួយ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​នោះឡើយ​។​អ្នក​ប្រកបការងារ រាជការ ឬ ក្រុមហ៊ុន ឯកជន​ក្តី លោកអ្នក មិន​គប្បី ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​ក​ម្លាំ​ឥតអំពើ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​បំពេញ​ក្រពះ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក កំហឹង​ទល់​កំហល់ បានទេ​បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ក្រៅពីនេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​ការប្រកប​ការងារ​មិនត្រូវ​បង្កជម្លោះ​វិវាទ​ជាមួយ​មនុស្ស​វ័យ​ចំណាស់​ឡើយ​ពីព្រោះថា​ងាយ​កើតរឿង​រាវ​អាក្រក់​យូរអង្វែង​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕