ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ៩ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅសប្តាហ៍នេះសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរឃើញថាថ្ងៃដួងរាសីល្អមានតិចណាស់ ហេតុនេះធ្វើឱ្យជួបនូវបញ្ហាចូលយាយីច្រើនបន្តិច។ការរស់នៅវិញទោះពុំមានបញ្ហាចោទច្រើនតែលោកអ្នកក៏ទទួលរែកពន់ផលលំបាកនោះមិនតិចដែរទេ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដែលផ្តល់ផលល្អទាំងការប្រកបការងារ បញ្ហាប្រាក់កាស និង ពិសេសលោកអ្នកអាចទទួលដំណឹងល្អក្នុងរឿងអ្វីមួយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និង មានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់ លោកអ្នក ជួបភាពប្រទាំងប្រទើស និង ពិសេសងាយផ្ទុះរឿងរាវច្រើនផង។នៅថ្ងៃនេះលោកអ្នកតែងកើតនូវរឿងរាវល្អក់កករផ្លូវចិត្តផងដែរ ប៉ុន្តែយ៉ាងណាបើចេះអំណត់ធ្វើមិនដឹងមិនឮរឿងរាវខ្លះអាក្រក់សោះនឹងប្រែជាល្អវិញទៀតផង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានខ្លាំងក្លា ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ការរស់នៅពិសេសការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីឬរោគជំងឺបៀតបៀនដោយប្រការណាមួយ។នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាព ក្តៅខ្លះ ត្រជាក់ខ្លះហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំថោះ
រាសីស្រុតចុះ។នាសប្តាហ៍នេះស្ត្រីកើតឆ្នាំទន្យាយត្រូវមានចិត្តត្រជាក់ ហើយត្រូវប្រុងប្រយ័ត្នបញ្ហាកើតឡើងនោះងាយជាងសព្វមួយដង។ការប្រកបការងារលោកអ្នកត្រូវមើលមុខក្រោយ ហើយមិនត្រូវធ្វេសប្រហែសឡើយបើពុំនោះទេបញ្ហានឹងអាក្រក់ណាមួយរត់ចូលដោយមិនដឹងខ្លួនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលម្រៃជួបការលំបាក ហើយពិសេសក្រុមមនុស្សតាមព្យាបាទយាយីទៀតផង។ចំណែកការធ្វើដំណើរគ្រប់ទិសទី ពិសេស បុរស មិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។ រីឯគូគ្រងប្តីប្រពន្ធ ឬ គូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងយកតែត្រូវរៀងៗខ្លួន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នាសប្តាហ៍នេះសម្រាប់ស្ត្រីកើតឆ្នាំរោងងាយទទួលរងការឈឺខ្លួនប្រាណដែលសាងឡើងពីក្រុមមនុស្សនៅក្បែរខ្លួនឬនៅពីចម្ងាយក្តី។ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅផង។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារ និង គាំពារជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និង ស្រស់ស្រាយប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើមានការសម្រេចចិត្តអ្វីឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាបើគិតត្រូវផលល្អៗនឹងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និងបញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនដែរ ម្ល៉ោះហើយគប្បីមានការអត់ធ្មត់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគួរសម ឯ ផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នាសប្តាហ៍នេះទាំងស្ត្រី និង បុរសទទួលរងការនឿយហត់ច្រើននៅឡើយទេ។ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទតែម្តង។ រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយធ្វើអ្វីក៏តែងសម្រេចជោគជ័យផង។ទាំងស្ត្រីបុរសការប្រកបការងារលោកអ្នកត្រូវធ្វើដោយសេចក្តីស្ងប់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយទើបប្រសើរហោង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ និង ប្រចែប្រច័ណ្ឌច្រើនដោយសារម្នាក់ៗមិនសូវយកចិត្តទុកដាក់គ្នាប៉ុន្មានទេ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកមានជីវិតគាប់ប្រសើរជាងមុន ហើយទោះធ្វើអ្វីតែងជឿនលឿនទៅមុខផង។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងអាជីវកម្មអ្វីមួយពីព្រោះថាផលជាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឱ្យប្រយ័ត្នពាក្យសម្តីបន្តិចពីព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ បញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីអាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និង មានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងត្រូវឆ្លងកាត់ផង។ ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅផង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតពិចារណាឱ្យបានល្អពីព្រោះថាបើសម្រេចចិត្តត្រូវនោះផលល្អៗតែងឆ្លើយតបមកវិញជានិច្ចប៉ុន្តែបើសម្រេចចិត្តខុសវិញនោះផលអាក្រក់ក៏តែងផ្តល់មកវិញទៅតាមនោះដែរ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេតែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការផ្អែមល្ហែម និង ជឿនលឿនទៅមុខប្រពៃ៕