ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ មេសា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក​ ពស២៥៦៤

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នៅ​សប្តាហ៍​នេះ​មាន​ថ្ងៃ​ល្អ​ច្រើនជាង​ថ្ងៃ​មិនល្អ ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​ទទួល​ជា​លទ្ធផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​គួរសម​។​ដោយឡែក​អ្នក​ប្រកបការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង និង ត្រូវ​យកចិត្តទុកដាក់​ជា​លក្ខណៈពិសេស​កាន់តែ​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការប្រែប្រួល​ច្រើន​ឡើយ គឺ​ចំណូល​ជួប​បញ្ហា​តានតឹង​ខ្លាំង​បន្តិច ហើយ​បើ​និយាយ​ពី​ចំណាយ​វិញ​គឺ​សព្វសារពើ​សឹងតែ​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មានការ​ប្រេះឆា​កាលពីមុន​មក ហើយ​ចង់​ផ្សំ​ផ្សា​នាពេលនេះ​ពុំសូវល្អ​ទេ ពីព្រោះ​ថាបើ​ងាយ​ត្រូវរ៉ូវ​ក៏​ងាយ​បាក់បែក​ទៅវិញ​ដែរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ម្ល៉ោះហើយ​ទើប​ធ្វើឱ្យ​ងាយ​កើត​បញ្ហា​តប់​ប្រ​ម៉​ល់ និង​ពិសេស​ទាំង​សាច់ញាតិ​មិត្ត​ក៏​តែង​បង្ក​ការ​ថ្នាំងថ្នាក់​នាំ​ពិបាក​ដំណើរ​ជីវិត​រស់នៅ​ដែរ​។​ការប្រកប​ការងារ​ពុំ​សូវ​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ ហើយ​ពិសេស​កិច្ចការ​តែង​មិនអាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង ចប់​ដើម​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​តែ​យ៉ាងណា​ការរក​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ឡើង​ខ្ពស់ ម្ល៉ោះហើយ​អ្វីៗ​តែង​ជួយ​ទ្រទ្រង់​ឱ្យ​អ្នក​ងើបឡើង​ជាង​សព្វមួយដង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​អាច​ទទួលដំណឹង​អ្វីមួយ​ដែល​ជឿនលឿន​ទៅមុខ​ថែមទៀត​។​ក្នុងថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​ផ្លែផ្កា​ហុច​ឱ្យមក​វិញ​ក៏​សម​ដូច​ប្រកប​ជានិច្ច​។​លោកអ្នក​អាចមាន​ដំណឹង​ល្អ ឬ ដោយមាន​ញាតិមិត្ត​ជួយ​ក្នុង​រឿង​អ្វីមួយ​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើជា​បុរស​ក្នុងការ​ធ្វើដំណើរ​ត្រូវ​ចេះ​ត្រៀម និង ប្រយ័ត្នប្រយែង​ទាំង​ខ្លួនឯង​និង​យានជំនិះ​ពីព្រោះថា​ងាយ​ទទួលរង​ផល​លំបាក​ណាមួយ​កើតឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​បើ​ទោះបី​លោកអ្នក​ខំ​រត់​ចុះឡើង​ក៏​ពុំ​សូវ​សម្រេច​ដូច​គាប់​បំណង​ដែរ​គឺ​ច្រើន​ខកបំណង​ច្រើនជាង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន និង បញ្ហា​ចូលមក​លុកលុយ​ច្រើន​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំម្សាញ់​

រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើ​អ្នកដទៃ​បង្កកំហុស លោកអ្នក ត្រូវ​ចេះ​លៃលក​អភ័យទោស​ខ្លះ​កាន់តែ​ប្រសើរ​”​កុំ​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​”​នោះ​នាំ​ជះ​ផល​លំបាក​នា​គ្រាក្រោយ​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក និង​ស្មុគស្មាញ​ច្រើន​បន្តិច​ហើយ​ទាល់តែ​មានការ​អត់ធ្មត់​តស៊ូ​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការងារ តូចធំ ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ​៕

​ឆ្នាំមមី

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់ និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​កើតឡើង​ទៀត ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក ចរចា ឬ​សម្រុះសម្រួល អ្វីមួយ​ពីព្រោះថា​ការទទួល​ជោគជ័យ​ដូច​គាប់​បំណង​នោះ​មាន​ខ្ពស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ផងដែរ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់ និង ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​មិន​ទៀងទាត់​ពីព្រោះ ពេលខ្លះ​ល្អ ឯ ពេលខ្លះ​អាក្រក់​ពោលគឺ​ពេលខ្លះ​មានរឿង​រាវ​យាយី ឯ ពេលខ្លះទៀត មានការ​សប្បាយ ក្អាកក្អាយ​។​ដូចជា​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​មិន​គិតគូរ​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តែងមាន​ជាប់​ជានិច្ច​។​សម្រាប់​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ពិសេស​តែង​កើតមាន​រឿង​រាវ​ជាមួយ​អ្នកដទៃ​ថែមទៀត​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​វិញ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយក្រោយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​បន្តិច តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ណាត់ជួប​នរណា​ក៏​តែងមាន​ភាពស្រស់​បំព្រង និង មានជោគ​មានជ័យ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ ​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុមមនុស្ស ឬ​មានការ​ខ្វែងគំនិត​បង្កើត​ជាការ​អាក់អន់ចិត្ត​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​កកូរ​ផ្លូវ​ចិត្តច្រើន ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ថៃ​ម​ទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​ប្រពៃ​គួរសម​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ចេញ​ប្រកប​កិច្ចការងារ ឬ បញ្ចេញ​ប្រាក់កាស​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់ និង កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕