ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២០ ខែ មេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ ៩កើត​ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ចាប់​តាំងតែ​ពី​ដើមខែ​មក​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត ឃើញថា​ភ្លឺ​ថ្លា ហើយ​ពិសេស​មានការ​ជឿនលឿន​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​។​ក្រៅពីនេះ​ក៏មាន​ដំណឹង​ល្អ និង​រឿង​រាវ​ឱ្យ​សប្បាយចិត្ត​មួយចំនួន​ផង​។​សម្រាប់​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ចុះមក​ត្រឹម​កម្រិត​ល្អជា​មធ្យម​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ហើយ នាំឱ្យ​អូសបន្លាយ​ពេល​យូរ ឬ​ជួប​បញ្ហាលំបាក​នាពេល​ក្រោយ​ថែមទៀត​។​ហេតុនេះ​គប្បី​មានការ​ថ្លឹងថ្លែង​និង​ប្រយ័ត្នប្រយែង​។​លោកអ្នក​កើត​ឆ្នាំ​គោ​នា​ខែ​នេះ​ទទួលរង​ការ​ហត់នឿយ និង​រឿង​រាវ​ចូល​កកូរ​ផ្លូវចិត្ត​មិនតិច​ឡើយ​។​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ល្អ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​សោះឡើយ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ ក្នុង​ខែ​នេះ​គឺជា​ខែ​ជួប​បញ្ហា​នឿយហត់​សម្រាប់​បុរស ប៉ុន្តែ​សប្បាយ​សម្រាប់​ស្ត្រី​វិញ​។​សម្រាប់​ខែ​នេះ​ដួង​រាសី​ល្អជា​មធ្យម​ប៉ុន្តែ​ឆ្លង​ដល់​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​គឺមាន​ការ​ជឿនលឿន​ទៅមុខ និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ខែ​នេះ​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​ឆ្លង​ចូល​ខែក្រោយ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​បន្តិច​វិញ​ពីព្រោះថា ដួង​រាសី​ខែ​មាន​ត្រឹម​កម្រិត​មធ្យម​។​នៅ​ខែមេសា​នេះដែរ​សម្រាប់​បុរស​ធ្វើ​អ្វី​ក៏​ពុំបាន​ដូច​ក្តី​ប្រាថ្នា​និង​ស្មុគស្មាញ​ច្រើន​។​នៅថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​គាប់ប្រសើរ​ប្រពៃ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំរោង​នៅ​ខែមេសា​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​ឆ្លង​ចូល​ខែឧសភា​ដួង​រាសី​ខែ​ធ្លាក់​ស្រុត​ចុះមក​ត្រឹម​ល្អជា​មធ្យម​វិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​បើទោះបី​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​ក្តី​ប៉ុន្តែ​បើ​លោកអ្នក​មានការ​តាំងចិត្ត​ធ្វើ​នោះ​ក៏មាន​ការសម្រេចបាន​ជោគជ័យ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំម្សាញ់​

រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង ត្រូវ​មានចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ខែមេសា​នេះដែរ​ដំណើរ​ជីវិត​បុរស​កើត​ឆ្នាំម្សាញ់​មិនល្អ​ទេ ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូល​ខែឧសភា​ព​ដំណើរ​ជីវិត​នឹង​ល្អប្រសើរ​បន្តិច​វិញ​។​ការប្រកប​ការងារ​ថ្ងៃនេះ​មានការ​លំបាក​ពុះពារ​ប​ន្តិ​ច ហើយ​ពិសេស​ងាយ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅ​មុខតែ​ថយក្រោយ​វិញ​ក៏​ឆាប់រហ័ស​ណាស់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​បុរស​កើត​ឆ្នាំ​សេះ​នៅ​ខែមេសា​នេះ​ឃើញថា​ដំណើរ​ជីវិត​ជួប​គ្រោះ​យាយី​បន្តិច ហើយ​ឈានដល់​ខែក្រោយ​ដួង​រាសី​នៅ​ធ្លាក់​ស្រុតចុះ​ថែមទៀត ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​បញ្ហាលំបាក​រែកពន់​ច្រើន​។​ទោះបីយ៉ាងណា​ថ្ងៃនេះ​ដួង​រាសី​ខ្ពស់ត្រដែត​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជឿនលឿន​និង​ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ដល់​លោកអ្នក​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​នៅ​ខែមេសា​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ធ្វើឱ្យ​ស្ថានភាព​ការរស់នៅ​មាន​ភាពលំបាក​និង​ជួប​បញ្ហា​រែកពន់​ច្រើន​ចំពោះមុខ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​កិច្ចការ​អ្វី​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​បន្តិច ឬ​ថ្ងៃ​ឆុង​(​ភាសា​ចិន​) ហេតុនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ស្ថានភាព​លំបាក ហើយ​ធ្វើ​អ្វី​ក៏​ច្រើន​មាន​បញ្ហា​ដែរ​។​លោកអ្នក​កើត​ឆ្នាំ​ស្វា​នាពេលនេះ​មិនចាំបាច់​ព្រួយបារម្ភ​អ្វី​ឡើយ​ពីព្រោះថា​ឆ្លង​ដល់​ខែ ឧសភា​ដួង​រាសី​ខែ​ឡើង​ខ្ពស់​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​ចម្រើន​លូតលាស់​គ្រាន់​កក់ក្តៅ​ឡើងវិញ​។​ដោយឡែក​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​ផ្តល់​ផល​ល្អ​សម្រាប់ ប្រកប​កិច្ចការ​អ្វីមួយ​ដែល​ធំដុំ​ប៉ុន្មាន​ឡើយ ពីព្រោះថា​ផល​ល្អ​អាក្រក់​នោះ​ងាយ​កើតមានឡើង​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ ហេតុនេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយ​សារភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មា​នស​ម្រ​ច​ចិត្ត​អ្វីមួយ​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ងាយ​ជួប​នូវ​ការបាត់បង់​និង​បញ្ហា​យាយី​ណាស់​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ត្រូវមាន​គម្រោងការ​ច្បាស់លាស់​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​បន្តិច ឯ​ផល​​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​ពិបាក​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំច​ក្នុង​ខែមេសា​នេះ​គឺជា​ខែ​មិនល្អ​ខ្លាំង​ឬ​ខែ​ឆុង​(​តាម​ភាសា​ចិន​) ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។​ក្រៅពីនេះ​ត្រូវ​ជួប​ព្យុះ​ទាំង​ផ្លូវចិត្ត​និង​ផ្លូវ​អារម្មណ៍​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​បើ​មាន​ការតាំង​ចិត្តល្អ​​នោះ​ឃើញថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ជួប​ខែ​ដួង​រាសី​ខ្ពស់​ច្រើន​ខែ​មកហើយ ប៉ុន្តែ​ឈានចូល​ដល់​ខែឧសភា​ជីវិត​ផ្លាស់ប្តូរ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ស្ថានភាព​លំបាក​។​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​ពុះពារ​ផល​លំបាក​ទាំងពួង​នេះ​ទើប​ជាម​នុស្ស​ប្រកបដោយ​ភាពឆ្លាតវាងវៃ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយកម្រិត​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​បន្តិច ហេតុនេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕