ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែឧសភាឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​អំឡុង​ពេលនេះ​បើជា​អ្នក​នៅ​លីវ​អាចមាន​ក្រុមមនុស្ស​ចូលមក​ពាក់ព័ន្ធ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​បើ​អាច​ចៀសវាង​បាន​គប្បី​ចៀសវាង​ពីព្រោះថា​មិនល្អ​ដូច​អំឡុងពេល​២-៣​ខែ​កន្លងមក​ទេ​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផងដែរ​។​សម្រាប់​បុរស​ក្នុងអំឡុង​ពេលនេះ​ជួប​បញ្ហា​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​អំឡុង​ពេលនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ជះ​ផល​លំបាក​មកវិញ​ណាស់​។​អំឡុងពេល​នេះដែរ​លោក​អ្នក ដួង​រាសី​ខែ​ឡើង​ខ្ពស់ ហេតុនេះ​បើជា​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់ និង​ពេលវេលា​ល្អ​ទៀត​គឺមាន​ការរីកលូតលាស់​ច្រើន​មុខ​ពុំខាន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកបការងារ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់ និង ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​គឺ​ម៉ោង ១១,០០​ដល់​១២,៥៩​វិនាទី​ថ្ងៃ​។​សម្រាប់​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ការប្រកប​ការងារ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​លោកអ្នក​អត់ធ្មត់​បន្តិច​ពិសេស​បុរស​មាន​គ្រោះ​យាយី ហេតុនេះ​ងាយ​ជួប​បញ្ហា​មិនល្អ​ជាង​សព្វមួយដង​។​បើ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ ឬ ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ងាយ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់ និង​មាន​បញ្ហា​រត់​ចូល​ច្រើន​។​សម្រាប់​ពេលវេលា​មិនល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​គឺ​ម៉ោង ៧:០០- ៨:៥៩​វិនាទី​ព្រឹក​។​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស ហើយ​តែង​ជួប​នូវ​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ពុំ​សូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ពា​ក្សស​ម្តី​ធ្ងន់​ស្រាល​ដល់​គ្នា​ផង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​យើង ពេលខ្លះ​មាន​បញ្ហា​ច្រើន មាន​បញ្ហា​តិច ឬ​បើ​ពុំមាន​បញ្ហា​សោះ​នោះ​គឺ​ពុំ​អាចមាន​ឡើយ​។​និយាយ​រួម​គ្រាន់តែ​អ្នកខ្លះ​មាន​បញ្ហា​ច្រើន​និង​តិច​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់​ឱ្យ​យើង​ចេះ​ដោះស្រាយ​និង​តស៊ូ​ជាមួយ​វា​ទើប​ជា​ការល្អប្រពៃ​បំផុត​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ​និង​ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​ដែល​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​សេះ​ក្នុង​ខែ​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ឧបសគ្គ​កើតឡើង​ជា​បន្ត​បន្ទាប់ ។​ក្រៅពីនេះ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​គំនិត​ខ្លួនឯង​ឱ្យបាន​ល្អ​មិន​ដូច្នេះ​អាច​នឹង​កើតជា​កំហឹង​ទំនាស់​ជាមួយ​អ្នកដទៃ​ពុំខាន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​នៅ​សប្តាហ៍​នេះ​លោក​អ្នកមាន​ថ្ងៃ​មិនល្អ​ច្រើនជាង​ថ្ងៃ​ល្អ ម្ល៉ោះហើយ​ចូរ​ចេះ​ចាត់ចែង​ការងារ និង​បញ្ហា​ប្រាក់កាស​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​ត្រូវ​រាប់​រង​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិន​សម្រេច​ដូច​បំណង​ឡើយ​ពោលគឺ​ច្រើន​ខកបំណង​ច្រើនជាង​។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​អ្នកជំនួញ​តូចធំ​ឃើញថា​អំឡុង​ពេលនេះ​ជួប​ស្ថាន​ភាពលំបាក​ច្រើន​អ្នកខ្លះ​សឹង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​មិនបាន​គ្រប់​ឆ្នាំងបាយ​ផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នឿយណាយ​អស់សង្ឃឹម​ដោយសារ​ម្នាក់ៗ​ពុំ​សូវ​បាន​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី ហើយ​ធ្វើ​ច្រើន​តែង​ជួប​បញ្ហា​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​នា​ថ្ងៃនេះ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។​ទោះបីយ៉ាងណា​បុរស​ប្រកបការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​អាច​កើតមាន​គ្រប់ពេលវេលា​។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕