ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ៧ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ្វ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ត្រូ​ចេះ​ត្រៀម​ទប់ទល់​ឱ្យ​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​បើ​លោកអ្នក​បាន​ស្តាប់​រឿង​មិនល្អ​ឬ​ដំណឹង​អាក្រក់​អ្វីមួយ​មិនត្រូវ​មានចិត្ត​ក្តៅ​ឡើយ​ត្រូវ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ លោកអ្នក ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ឈ្នះ​ចាញ់​និង​រឹង​មានះ​ច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទោះ ពុំមាន​អ្វី​ជា​ឧបសគ្គ​ពិតមែន​ក្តី​តែ​លោកអ្នក​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ជាង​សព្វមួយដង​។​ថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ នៅថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​មកវិញ​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូរ​បន្តិច​បន្តួច ប៉ុន្តែ​យ៉ាងណា​បើ​លោក​អ្នកចេះ​ដោះស្រាយ​ឬ​មានការ​ប្រយ័ត្នប្រយែង​នោះ​បញ្ហា​មិនល្អ​ក៏​មិនអាច​ចូលមក​យាយី​កើត​ឡើយ​។​ការប្រកប​ការងារ​ងា​យ​ជួប​នូវ​បញ្ហាលំបាក និង សូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ផង ។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​គួរសម ឯ​ផល​កម្រៃ​គ្រាន់​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ប៉ុន្តែ​ក៏​ងាយ​ថយក្រោយ​ផងដែរ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​។​នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប ។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ទើបតែ​ស្គាល់គ្នា​ហើយ​ចង់​ទំនាក់ទំនង​តែងមាន​ភាពជឿនលឿន​ទៅមុខ​គួរសម​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ច្រើន​រាំងស្ទះ និង ជួប​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​មិនល្អ​ជះ​មកវិញ​នៅពេល​ក្រោយ​ណាស់​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទាំង​ពួ​ង​ទៅរួច​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។ សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​ជាទី​ពេញចិត្ត​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​បាន​ស្តាប់​រឿង​រាវ​មិនល្អ​ឬ​បានទទួល​រឿង​រាវ​អាក្រក់​មិនត្រូវ​មានចិត្ត​ក្តៅ​ឡើយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​សុខ​ស្រួលខ្លួន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ឈរលើ​ជំហ​ខ្លួនឯង ហើយ​មិនត្រូវ​ពឹងផ្អែក​លើ​គេ​ច្រើនពេក​ឡើយ​បើ​ពុំនោះ​ផល​លំបាក​ពិតជា​កើត​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ច្រើន​នាំឱ្យ​ទុក្ខលំបាក​ផ្លូវចិត្ត​មិនតិច​ឡើយ​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ​លុកលុយ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទៅវិញ​ទើប​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ណាស់ដែរ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​កូនចៅ​និង​ផ្ទះសម្បែង​ទើប​មិនកើត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ណាមួយ​ឡើង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​តែ​ការកើត​ជម្លោះ​នោះ​ក៏​ងាយ​ផ្ទុះ​ដែរ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​ងាយ​កើត​ជម្លោះ​វិវាទ​ដោយ​ពាក្យសម្តី​ណាស់ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ការនិយាយ​ទៅកាន់​គ្នា​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​នៅថ្ងៃនេះ​បញ្ហា​ការងារ​និង​សុខភាព​មិន​ចោទ​ជា​អ្វី​លំបាក​ក្នុងការ​រែកពន់​ទេ​ព្រោះ​ថាបើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរលេង​ពាសវាល​កាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដែល​ធ្លាប់​តែមាន​បញ្ហា និង​រឿង​រាវ​យាយី​ថ្ងៃនេះ​មានការ​ស្ងប់ស្ងាត់​វិញ​ខ្លះ ហើយ​បើ​មានការ​ពឹងពាក់​អ្នកដទៃ​ជួយ​ដោះស្រាយ​ក៏​តែងមាន​ក្រុមមនុស្ស​អាណិត​ជួយ​យកអាសា​រដែរ ។​នៅថ្ងៃនេះ​មិន​ថា​ការងារ​ឬ​កិច្ចការ​តូចធំ​ដែល​លោកអ្នក​បំពេញ​តែង​ងាយ​ទទួលផល​និង​ហុច​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​សម្រាប់​ស្ត្រី ត្រូវ​ព្យាយាម និង ពិសេស​បើ​មាន​បញ្ហា ឧបសគ្គ ចំពោះមុខ​ត្រូវ​អត់ធ្មត់ តស៊ូ ទើប​គ្មាន​ជួប​ពាក្យ​ថា​សោកស្តាយ​ឬ​ខកបំណង​នាគ្រា​ខាងមុខ​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​ពីព្រោះថា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕