ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៩ ខែឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះការរស់នៅរបស់លោកអ្នកតែងកើតមានរឿងសៅហ្មង និងក្រុមមនុស្សបង្កបញ្ហាចំពោះមុខច្រើនបន្តិច។ ការប្រកបការងារ ឬ ធ្វើអ្វីមួយឃើញថាមានការជឿនលឿនទៅមុខពិតមែន ប៉ុន្តែភាពភ្លាំងភ្លាត់ក៏នៅមានយាយីផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើលោកអ្នកមានការខិតខំហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលគ្រាន់ស្រួលចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ច្រើនរឿង ហើយការរស់នៅក៏មានភាពសុខដុមគួរសម។សម្រាប់ពេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង ៩,០០-១០,៥៩វិនាទីព្រឹក។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាផ្នែករកស៊ីជួញដូរឬការចេញដំណើររថយន្តប្រកបជំនួញអ្វីមួយពីព្រោះថាតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាឱកាសល្អក្នុងការផ្សះផ្សាឡើងវិញព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចត្រឡប់ប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕
ឆ្នាំខាល
រាសីស្រុតចុះ។ដោយសារយីអ៊ុននៅថ្ងៃនេះធ្លាក់ស្រុតចុះ ដូចនេះមុនធ្វើអ្វីមួយលោកអ្នកបើមិនបានធ្វើការពិចារណាឱ្យបានត្រឹមត្រូវ ឬ សម្លឹងមើលមិនបានគ្រប់ជ្រុងជ្រោយទេពិតជាជួបបញ្ហាបាត់បង់ប្រាក់កាសឬខាតបង់កម្លាំងកាយកម្លាំងចិត្តទៀតផង។ការប្រកបការងារពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃទេ ហើយបើរកប្រាក់កាសបានច្រើនក៏ពុំសូវសេសសល់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ហើយថ្ងៃនេះមានការដាំក្បាលចុះដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងរកាំចិត្តហើយប្រឆាំងគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកបើបំណងប្រាថ្នាចង់ធ្វើអ្វីមួយតែងមិនឆ្លើយតបដូចក្តីប្រាថ្នាប៉ុន្មានទេគឺជារឿយៗតែងមានរឿងរាវល្អក់កករចូលមកផង។ក្រៅពីនេះលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីមួយក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជាជួបបញ្ហាប៉ះទង្គិចទៀតហើយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះ ហើយចង់ឈ្នះដូចគ្នារៀងៗខ្លួន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។ការប្រកបការងរពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយពីព្រោះថាផលតែងផ្តល់ជាលទ្ធផលគ្រាន់គាប់បំណងច្រើន។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទាំងការប្រកបការងារទាក់ទងនឹងបញ្ហាប្រាក់កាសនិងបញ្ហាទូទៅ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាតមានការរកផលកម្រៃគ្រាន់ហូរចូលតក់ៗផងតែយ៉ាងណាមិនត្រូវយកភាពមោហៈទោសៈឬយកក្តីច្រណែនឈ្នានីសដាក់ខ្លួនឡើយបើពុំនោះទេនាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែមទៀត។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែម៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេពីព្រោះថាអាចជួបនូវបញ្ហាលំបាកចំពោះមុខត្រូវឆ្លងកាត់ច្រើន។ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីក៏តោងចេះថ្លឹងថ្លែងឱ្យបានល្អហើយមិនត្រូវជឿសម្តីក្រុមមនុស្សពេកដែរប្រយ័ត្នត្រូវគេរុញច្រានឱ្យធ្លាក់ទឹកដោយប្រការណាមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតពេកឡើយពីព្រោះមិនផ្តល់ផលល្អប៉ុន្មានទេហើយបើដួលរំលំហើយគ្មាននរណាជួយលើកនោះឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកតោងតែចងចាំថាទោះធ្វើអ្វីក៏ដោយថ្ងៃនេះតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបផ្លែផ្កាល្អៗអាចហុចទាន់ពេលវេលាឬមិនត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកពុំគាប់ប្រសើរចំពោះការប្រកបការងារប៉ុន្មានទេដូចនេះបើចង់ធ្វើអ្វីមួយត្រូវព្យាយាមអត់ធ្មត់បន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាងដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ បញ្ហាសេចក្តីស្នហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅរបស់លោកអ្នកល្អប្រសើរធ្វើឱ្យមានភាពស្រស់ស្រាយក្នុងដំណើរជីវិតប្រពៃ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងសម្រេចជោគជ័យផង។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការចម្រុងចម្រើនលូតលាស់និងបើចង់បើករបរថ្មីផងក៏តែងផ្តល់ផលល្អជាងអាក្រក់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក ហើយមានការប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីស្ថិតនៅឆ្នាំដួងរាសីមិនល្អពិតមែន ប៉ុន្តែដោយសារស្ថិតនៅក្នុងខែដួងរាសីខ្ពស់ ហើយចំថ្ងៃល្អផង ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយ ។លោកអ្នកថ្ងៃនេះដែរអាចទទួលដំណឹងល្អផង។ការប្រកបការងារមានការចម្រើនលូតលាស់ និងសត្រូវឆ្ងាយជិតពុំសូវចូលមកលុកលុយយាយីដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នអ្នកក្រៅចាក់ដោតនាំកើតជម្លោះវិវាទ។ថ្ងៃនេះមានការសុខកាយសប្បាយចិត្តច្រើនពិសេសមានការជួបជុំយ៉ាងសប្បាយទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតការប្រទាំងប្រទើសច្រើនបន្តិចព្រោះតែការប្រចែប្រច័ណ្ឌលុកលុយ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ សម្រាប់រឿងផ្ទាល់ខ្លួនដូចជាបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អផូរផង់ប្រពៃនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងងាយភ្លាំងភ្លាត់បន្តិចបន្តួចកើតឡើង និងធ្វើអ្វីក៏មិនឆ្លើយតបដូចការគិតទុកនោះប៉ុន្មានដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕