ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ពេលវេលា​ល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៧,០០-៨,៥៩​វិនាទី​ពេលព្រឹក​ព្រោះ​ថាបើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ជឿនលឿន​គ្រាន់​ពេញចិត្ត​ផង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ទាក់ទង​ប្រាក់កាស និង​ផ្តល់​ផល​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​យីអ៊ុន​លោកអ្នក​ពុំ​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ជួប​បញ្ហា​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​បានឡើយ ព្រោះ​អាច​ជះឥទ្ធិពល​ណាមួយ​មកវិញ​ដែល​រក​នឹកស្មាន​មិន​ដល់​។​លោកអ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​ប្រសើរ​ហោង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​អតិថិជន​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​តោះតើយ​និង​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ណាត់​ចរចា​រឿង​ធំដុំ​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​បើ​ហាង​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ថ្មី​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ដូចនេះ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​មិន​គិត​នោះឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ដួង​រាសី​ឆ្នាំនេះ​ល្អ​ត្រឹម​កម្រិត​មធ្យម និង​សម្រាប់​ដួង​រាសី​ខែ​ក៏​ល្អជា​មធ្យម​ផងដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ចំពោះ​មនុស្ស​នៅក្បែរ​ខ្លួន​ខ្លះ ហើយ​មិន​ត្រូវយក​រឿង​អ្នកដទៃ​ដែល​គ្មាន​ប្រយោជន៍​មក​ទុកដាក់​ក្នុង​ខ្លួន​ច្រើន​នោះឡើយ​នាំ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់ឥត​ឈប់ឈរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​គ្រាន់​ចាយវាយ​ប៉ុណ្ណោះ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​អស់សង្ឃឹម​ដោយ​ក្តី​រុញ​រា​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​ផ្តល់​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ឬ​ទទួលបាន​ជោគ​លាភ​អ្វីមួយ​ផង​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ​ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ចាត់ចែង​ការងារ​ចាស់​ថ្មី​និង​ការធ្វើ​អ្វីមួយ​មានការ​ភ្លាំងភ្លាត់​តិចតួច​ថែមទៀត​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ ​ចំពោះ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ដូចនេះ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ផ្សះផ្សា​គ្នា​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន ហើយ​ងាយ​មានទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​បង្ក​ការ​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​បើ​ពុំ​នោះទេ​ពិតជា​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​មធ្យម​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ដោយសារតែ​ការយក​ភាព​ប្រចែប្រច័ណ្ឌ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​នា​ថ្ងៃនេះ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វី​តែង​មិន​ទទួល​ជា​លទ្ធផល​ឡើយ ពិសេស​ងាយ​កើតជា​រឿង​រាវ​ថែមទៀត​។​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ទំនាក់ទំនង​ការងារ ឬ​ផ្លាស់ប្តូរ​ការងារ​អ្វីមួយ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និងនិងប្រាស្រ័យទាក់ទងគ្នាគ្រាន់ទីកក់ក្តៅ៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការបើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​រកាំចិត្ត​កើតមាន​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​នៅក្នុង​ថ្ងៃនេះ​មានជោគ​មានជ័យ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​អ្វី​កើតឡើង​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​ទើប​ជាការ​ប្រពៃ​បំផុត ។​ក្រៅពីនេះ​មិនត្រូវ​យក​អារម្មណ៍​ខ្វាយខ្វល់​រឿង​ពុំ​បានការ​អ្វី​មក​គិត​ដិតដាម​ក្នុង​អារម្មណ៍​ពីព្រោះ​នាំ​តែ​កើតរឿង​សៅហ្មង​មានតែ​រឿង​រាវ​កើតឡើង​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​និង​មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​មិនតិច​ឡើយ​៕