ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ពឹងពាក់ ឬ មានរឿង​រាវ​អ្វី​ចង់​ដោះស្រាយ​ក៏​ជា​ឱកាស​មួយ​ល្អ​ហើយ ។​អ្នក​ប្រកបការងារ​រាជការ ឬ ក្រុមហ៊ុន​ឯកជន​មាន​ភាព​ស្រស់ស្រាយ ហើយ​ការប្រកប​ការងារ​មាន​ភាពចុះ​សម្រុង​ជាមួយ​អ្នកដទៃ និង​ចង់​ចុះ​បំពេញ​កិច្ចការ​តូចធំ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​នៅជាប់​ទ្រឹង​មួយកន្លែង​ជា​យូរថ្ងៃ​មកហើយ​ដោយ​គ្មាន​ការរីកចម្រើន​ទៅមុខ​ឥឡូវនេះ​បាន​ផ្លាស់ប្តូរ​មក​គាប់ប្រសើរ​ឡើងវិញ ហើយ​មានការ​ដាច់​មួយៗ​គ្រាន់​ដោះស្រាយ​ជីវភាព​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អម​ល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ​ណាស់ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​ការប្រកប​ការងារ​បើ​ជួប​បញ្ហា​ស្មុគស្មាញ​ត្រូវតែ​រក្សា​ចិត្ត​នឹងធឹង​មិនត្រូវ​ត្អូញត្អែរ​ច្រើន​ឡើយ​នាំ​អ្នកដទៃ​គេ​លួច​វាយប្រហារ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន។​ ​ចំណែក​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នា​ជាង​សព្វមួយដង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​គ្មាន​នរណា​មិនដែល​ធ្វើ​អ្វី​មិនបាន​ផល​នោះទេ​គ្រាន់តែ​ពេលខ្លះ​បាន​តិច​ពេលខ្លះទៀត​បានទទួល​ច្រើន ឯ​ពេលខ្លះទៀត​មិនបាន​ប៉ុណ្ណោះ​។​សម្រាប់​កិច្ចការងារ​ក្នុងអំឡុង​ពេលនេះ​បើ​លោកអ្នក​ខិតខំ​ប្រកបការងារ​ឃើញថា ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​តែ​យ៉ាងណា​ការចំណាយ​នៅតែ​ខ្ពស់​ធ្វើឱ្យ​ជួប​ផល​លំបាក​ត្រូវ​រែកពន់​មាន​ច្រើនណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។​ការចេញ​បំពេញការងារ​លោកអ្នក ត្រូវ​យកចិត្តទុកដាក់ ហើយ​បើសិន​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ចេញពី​ដៃ​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​ភាពត្រជាក់ត្រជុំ​បាន​ហូរ​ចូល​មកវិញ និង បញ្ហា​អាក្រក់ៗ​ក៏បាន​រត់ចេញ​វិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​លោកអ្នក​មាន​ភាព​គ្រាន់​កក់ក្តៅ​ជាង​មុន​។​ការប្រកប​ការងារ​ឃើញថា​ល្អ ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺអាច​មានការ​ខកបំណង​ផង​។​ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ និង កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង មានរឿង​រាវ​មិនល្អ​ខ្លះៗ​ចូល​យាយី​។ ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ដែរ ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង​ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់​បន្ថែមទៀត ហើយ​រើខ្លួន​លែងរួច​។​ការប្រកប​ការងារ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ហើយ​បើ​ធ្វើ​អ្វីៗ​ក៏​មិន​ងាយ​បាន​ផល​ឱ្យឃើញ​ធំដុំ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​បន្តិចបន្តួច​បង្កើតជា​រឿង​រាវ​ធំដុំ​ចំពោះ​គ្នា​ណាមួយ​ឡើង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មិន​ងាយ​ឆាប់​ចប់ ហើយ​កើត​បញ្ហា​ច្រើន​ទៀតផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​នាំ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ​ចូល​ញាំញី ឬ​មាន​បញ្ហា​មិនសូវ​លោះ​ពេលវេលា នោះ​នាពេលនេះ​ចាប់ផ្តើម​ធូរស្បើយ ហើយ​ចង់​ធ្វើ​អ្វីៗ​ក៏​គ្រាន់​មាន​ភាព​សុខដុម​បន្តិច​វិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស និង ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច និង មានរឿង​រាវ​យាយី​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផង​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការអត់ធ្មត់​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ក្តី ប៉ុន្តែ​បញ្ហា​សុខភាព​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ផងដែរ​។​ការប្រកប​ការងារ​មាន​ភាព ដុះដាល​និង​កិច្ចការ​អ្វី​ក៏​លោក​អាច​ទម្លុះទម្លាយ​និង​យក​ជោគជ័យ​បាន​មួយចំណែក​ធំ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​រួច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក​គួរ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពង្រឹង​តួនាទី​របស់ខ្លួន​ទើប​ភាពរុងរឿង​កើតមាន​ច្រើនជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍ ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ម្តង​ល្អូកល្អិន​ម្តង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ បើ​លោក​អ្នកមាន ជម្លោះ​វិវាទ ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ពីព្រោះថា​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​នៅ​ត្រូវ​ទទួលផល​ប្រយោជន៍​អ្វីមួយ​ថែមទៀត​។​ង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​វិញ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង ហុច​ជា​ផ្លែផ្កា​យ៉ាង​ឆាប់រហ័ស និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ច្រើន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា និង គាំពារ​ជានិច្ច​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕