ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​កាលពី​សប្តាហ៍​មុន​ដូចដែល ក្បួន​ហោរាសាស្ត្រ​ចិន បានបញ្ជាក់​ហើយ​គឺ ឆ្លង​ចូល​ខែ​ថ្មី​នេះ​ទាំង​ស្ត្រី​បុរស​ជួប​នូវ​ដួង​រាសី​ខែ​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ក្នុង​ខែមិថុនា​នេះ​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​។​ក្នុង​ខែ​ថ្មី​នេះ​ស្ត្រី​ជួប​បញ្ហាលំបាក​ធ្ងន់​ជាង​បុរស ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់ និង ប្រយ័ត្នប្រយែង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​ការងារ​មានការ​រីកដុះដាល និង​បើ​ចង់​ធ្វើ​អ្វី​ផ្លែផ្កា​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ លោកអ្នក អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​បំផុត​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ស្វែងរក​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​ក្តី​ប៉ងប្រាថ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​ឈានចូល​ខែ​នេះ​ដំណើរ​ជីវិត ប្រែប្រួល​ក្រឡាប់ចាក់​ប្រៀប​ដូច​ពាក្យចាស់​ថា​”​ពី​បាតដៃ​មកជា​ខ្នងដៃ​”​ដែល​មានន័យថា​ធ្វើ​អ្វីៗ​ងាយ​ភ្លាំងភ្លាត់​ឬ​បាត់បង់​ឱកាស​ទៅ​ច្រើន​ដោយសារ​ខែ​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​នោះឯង​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើល​ឱ្យ​ច្បាស់ ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​នាំ​ផល​លំបាក​ដាក់ខ្លួន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​សោកស្តាយ​ពេល​ក្រោយ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បើ​លោក​អ្នកមាន​ជួបពិភាក្សា​ការងារ​អ្វី​ក៏​តែង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​ហើយ​ពិសេស​ថែមទាំង​ឆាប់​ចុះសម្រុង​គ្នា​ទៀតផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មាត់ឥតគម្រប​ហើយ​រិះគន់​អ្នកដទៃ​។ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​ដោយមាន​ភាព​ផ្អែមល្ហែម​និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទើប​ជាការ​ប្រសើរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​បាន​ឆ្លង​ផុត​ខែ ឧសភា​ដែលជា​ដួង​រាសី​ខែ​ល្អជា​មធ្យម​។​សម្រាប់​ឆ្លង​ដល់ ខែ មិថុនា​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ដំណើរ​ជីវិត​ជួប​បញ្ហាលំបាក​ជាង​នេះ​បន្តិច​វិញ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយ​និង​មិនត្រូវ​បំពេញ​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់អស់ ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ ​រីឯ​គូស្នេហ៍​ប្រុស​ស្រី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំរោង​នៅ ខែ មិថុនា នេះ​ដួង​រាសី​ល្អជា​មធ្យម ហេតុនេះហើយ​ទើប​មិន​ធ្វើឱ្យ​ទទួលរង​ប៉ះទង្គិច​អ្វី​ជា​ដុំកំភួន​ទេ​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​លោកអ្នក​ទទួលរង​ផលប៉ះពាល់​បន្តិចបន្តួច​ដែរ​ក្នុងនេះ​ដូចជា​រឿង​រាវ​ចូលមក​កកូរ​ផ្លូវចិត្ត​និង​ការប៉ះទង្គិច​ផ្លូវចិត្ត​បន្តិចបន្តួច​ជាដើម​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា និង ចាត់ចែង​ការងារ​ចាស់​ថ្មី​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ធម្មជាតិ​របស់​មនុស្ស​យើង​ដូចជា​កង់​ត្រាច​កង់​ធ្នង់​ពោលគឺ​នៅពេល​មាន​មកហើយ​ក៏មាន​ទៅវិញ​។​ពេល​ខ្លះទៅ​ហើយក៏​ត្រឡប់មក​ជាថ្មី​វិញទៀត​គ្មានអ្វី​ជា​ទៀត​ទាត់​ទេ​។​តួយ៉ាង​ដូចជា​អ្នក​កើត​ឆ្នាំម្សាញ់​នៅ​ខែ​មុននេះ​ដំណើរ​ជីវិត​ល្អប្រសើរ ប៉ុន្តែ​ឈានដល់​ខែមិថុនា​នេះ​បាន​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ជួប​ស្ថាន​ភាពលំបាក​ឡើងវិញ​។​ដោយឡែក​ថ្ងៃនេះ​វិញ​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ពី​តូច​ទៅ​ធំ​ព្រោះ​ងាយ​មាន​ភាព​ប្រេះស្រាំ​ចំពោះ​គ្នា​ណាស់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មាន​ក្រុមមនុស្ស​តាម​ឈ្នានីស​ច្រើន​ដូច្នេះ​ត្រូវតែ​ប្រយ័ត្នប្រយែង​បន្តិច​ដើម្បី​ចៀសវាង​ការបរាជ័យ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​បើ​ពុំនោះ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀតហើយ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​សេះ​ឈានដល់​ខែមិថុនា​នេះ​ដួង​រាសី​ងើបឡើង​បន្តិច ហើយ​ដំណើរ​ជីវិត​ឃើញថា​មាន​ភាព​គ្រាន់​រលូន​ឡើងវិញ​។​ការប្រកប​ការងារ​ថ្ងៃនេះ​បើ​មាន​ក្រុមមនុស្ស​ចាក់​ដោត ឬ​ផ្លុំ​ត្រចៀក​ពី​រឿង​អ្វីមួយ​លោកអ្នក​មិន​គប្បី​ខឹងច្រឡោត​ដោយ​ក្តី​ខ្វះ​ការពិចារណា​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​អាក្រក់​ដាក់ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​លេចធ្លោ​គួរឱ្យកត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​គ្នាច្រើន​ដូចនេះ​បើ​មិន​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​ឈានចូល ខែ មិថុនា​នេះ​អាច​សប្បាយចិត្ត បាន​ហើយពី​ព្រោះ​ជា​ខែ​ដួង​រាសី​ឡើង​ខ្ពស់​។​អ្វីៗ​នឹង​ប្រសើរ​ឡើងវិញ​បន្តិច​ទាំង​ការរស់នៅ និង កិច្ចការងារ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកបការងារ​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ជាមួយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ច្រើន​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​រីកលូតលាស់​ខ្លាំង​កាល​ពីមុនមក​ពេលនេះ​ចូរ​ប្រយ័ត្ន​ការដើរថយក្រោយ​រហូត​ឈានដល់​បាក់បែក​ណាមួយ​កើតឡើង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​បន្ទាប់ពី​២​ខែ​ឆ្លង​ផុត ពោលគឺ​ខែ មេសា​និង​ខែឧសភា​ដែលជា​ខែ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ​ឆ្លង​ចូល​ខែ​ថ្មី​នេះ​(​មិថុនា​)​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​វិញ ហើយ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​បន្តិច​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​បើ​លោក​អ្នកមាន​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ រីឯ​សម្រាប់​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅ​ខែមិថុនា​នេះ​បើតាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បញ្ជាក់ថា​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការប្រែប្រួល​ទាំង​កិច្ចការងារ និង​ប្រាក់កាស​មួយចំនួន​ផង​។​នៅថ្ងៃនេះ​វិញ​ការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក​អាច​សម្រុក​កិច្ចការ​តូចធំ​បាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំច​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​កន្លងមកនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ជួប​នូវ​ព្យុះភ្លៀង​ច្រើន​ត្រូវ​ឆ្លងកាត់​ក្នុងនេះ​មាន​ទាំង​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ផង​។​សម្រាប់​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ឡើងវិញ ហើយ​ចង់​ធ្វើ​អ្វី​ក៏​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ការប្រកប​ការងារ​ជួប​នូវ​បញ្ហា​ចោមរោម​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​មនុស្ស​គុំ​គួ​ន​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​សូម​ចូលរួម​អបអរ លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ផងដែរ​ពីព្រោះថា​ខែ​កន្លង​មកជួប​នូវ​បញ្ហា​ច្រើន​ទាំង​បញ្ហា​ផ្ទាល់ខ្លួន បញ្ហា​ប្រាក់កាស បញ្ហា​សុខភាព​និង​រួមទាំង​បញ្ហា​ស្នេហា​ផង​ព្រោះថា​តែង​លេច​នូវ​បាត​ភាព​រកាំ​ចិត្តច្រើន​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​លោក​អ្នក​តែង​ជួប​បញ្ហា​មិនល្អ​យាយី​និង​កើតរឿង​រាវ​រកាំរកូស​ក៏​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕