ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​នៅតែ​ស្រុតចុះ​ដដែល​ទេ ម្ល៉ោះហើយ លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ និង ពិសេស​ចូរ​ចេះ​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​កាន់តែ​ប្រសើរ​។​លោកអ្នក​ត្រូវតែ​ចងចាំ​ថា​នៅ​ខែ​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ច្រើន​បន្តិច​គប្បី​មានការ​អត់ធ្មត់ និង​ប្រយ័ត្នប្រយែង​។​សម្រាប់​ស្ត្រី​លោកអ្នក​អាច​សម្រុក​កិច្ចការងារ​ពេញទី​បាន​ផងដែរ​ពីព្រោះថា​ផល​ល្អៗ​តែង​ចាំ​ហុច​មកវិញ​ជានិច្ច​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​វិញ​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួលខ្លួន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ការចេញដំណើរ​ឆ្ងាយ​ជិត ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ ក្នុងនេះ​អាចមាន​បញ្ហា​ទាំង​សុខភាព​និង​បញ្ហា​រឿង​រាវ​ទំនាស់​ផង​។ នៅថ្ងៃនេះ​ដែរ​កិច្ចការងារ​របស់លោក​អ្នកធ្វើ​អ្វី​ពុំមាន​ភាពរលូន​ល្អ​ទៅមុខ​ទ្បើ​យ ពិស​ស​ងាយ​កើតជា​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​យាយី​ច្រើន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សម្បូរ ក្រុមមនុស្ស​បោកប្រាស់​ច្រើន ប៉ុន្តែ​ការ​ជួញ​ជិត​ផល​ចំណូល​អា​ចរកចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​អស់​ពូជពង្សវង្សត្រកូល​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​បើ​សម្លឹង​មើលឃើញ​អ្វីមួយ និង​ប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​ផ្តល់​ផល​គ្រាន់​គាប់ប្រសើរ​មួយចំនួន​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វីមួយ ចៅហ្វាយនាយ​តែង​ឆាប់​មើលឃើញ និង តែង​ពេញចិត្ត​ពេញ​ថ្លើម​ជាង​មុន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ ឬ ណាត់​ជួបចរចា​អ្វីមួយ តែងមាន​ការសហការ​ពី​អ្នកដទៃ​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការប្រកប​ការងារ​គ្រាន់​កម្រើក​ជាង​មុន ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​គាប់ចិត្ត​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង ក៏​ងាយ​លេចចេញ​នូវ​បាតុភាព​ជាមួយ​អ្នកដទៃ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ​ហើយ​មិនត្រូវ​ធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​បាត់បង់​ទៅវិញ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ដោយសារ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង កើតរឿង​រាវ​ប៉ះទង្គិច​មួយចំនួន​ចំពោះមុខ​ផង​។​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍​ឈ្នានីស​ច្រើន​នោះ​ផ្លែផ្កា​នឹង​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់ដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ពេលនេះ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ ផង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ដែរ ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​ដែរ​។​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជួប​នូវ​ឧបសគ្គ​និង​មានការ​ភ្លាំងភ្លាត់​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះហើយ​មិនអាច​លោភលន់​ចង់​ចំណេញ​ច្រើន​បានទេ​ប្រយ័ត្ន​បាន​បា​តុ​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​ទៅវិញ​។​នៅថ្ងៃនេះ​បើ​មាន​ប្រកប​កិច្ចការងារ​អ្វី​តែង​ប្រាសចាក​ពី​បញ្ហា​យាយី ពិសេស​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ទៀតផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕