ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​វិល​មក​ដួង​រាសី​ស្រុតចុះ​សារជាថ្មី ម្ល៉ោះហើយ​លោកអ្នក​គប្បី​រក​ពេលវេលា​ធ្វើបុណ្យ​ដាក់​ទាន រំដោះគ្រោះ​ចេញ​ខ្លះ ដើម្បី​កាត់បន្ថយ​រឿង​រាវ​មិនល្អ ឱ្យ​ធូរស្រាល​ចុះ​វិញ​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​បើតាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បញ្ជាក់ថា​ដួង​រាសី​ស្រុតចុះ​ខ្លាំង​បន្តិច ពិស​ស​ទៅលើ​ស្ត្រី​តែម្តង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ក្រឡេក​មើលគេមើលឯង​ហើយ​មិនត្រូវ​ធ្វើ​ដោយ​ក្តី​រឹង​ចចេស​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​នៅពេល​ក្រោយ​ត្រូវ​ទ្រាំទ្រ​ការលំបាក​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​មានជោគ​សិរី​ហើយ​បើ​លោកអ្នក​ចង់​ដោះស្រាយ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ក៏​តែង​ទទួល​ផ្លែផ្កា​និង​ផ្តល់​ជា​ប្រយោជន៍​ត្រឡប់មកវិញ ។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏​ដោយមាន​ក្រុមមនុស្ស​តែង​ខ្លាចក្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ក៏​មិនត្រូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​របស់​មានតម្លៃ​ដែរ ព្រោះថា​ការបាត់បង់​មាន​ខ្ពស់​ណាស់ ហើយ​ពិសេស​ត្រូវ​ប្រយ័ត្ន​ក្រុម​នុស្ស​នៅ​ពី​ចម្ងាយ​តែម្តង​។​លោកអ្នក​ត្រូវ​ប្រឹងប្រែង​ការងារ ហើយ​ពុះពារ​ច្រើនជាង​នេះ​ទើប​ល្អ​ប្រពៃ​បំផុត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​សំខាន់​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​ការប្រកប​ការងារ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពិសេស​អ្នកធ្វើដំណើរ​ឆ្ងាយ​ឬ​ប្រកប​កិច្ចការងារ​ទី​ខ្ពស់​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​រឿង​រាវ​និង​ការដោះស្រាយ​កិច្ចការងារ​ដែល​សេសសល់​កាល​ពីមុនមក​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​គ្រាន់​គាប់ចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​ចំណែក​ការបំពេញ​កិច្ចការងារ​វិញ​ទោះ​មិនមាន​អ្វី​ល្អ​គួរកត់សម្គាល់​តែ​ក៏មាន​ភាព​សុខដុម​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច​ក្តី ប៉ុន្តែ​បញ្ហា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​ចំបែងចិត្ត​នាពេល​ក្រោយ​វិញ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​ការប្រកប​ការងារ​គឺ​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​ពិសេស​ងាយ​បាត់បង់​នូវ​តម្លៃ និង ទំនុកចិត្ត​ពី​អ្នកដទៃ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ច្រើន​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​លូកដៃ​ក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ ហើយ​ពិសេស​អាច​កើត​មានរឿង​ក្តៅក្រហាយ​ច្រើន​ទៀតផង​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ច្រើន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាងណា​បើ​ធ្វើ​អ្វីមួយ​លោកអ្នក​មិនត្រូវ​រំពឹង​ពេក​ដែរ​ពីព្រោះថា​លទ្ធផល​មិន​សម្រេច​នោះ​ក៏មាន​ខ្ពស់​។ ការប្រកប​ការងា​រវិ​ញ​គឺ​ងាយ​ទទួលរង​គេ​វាយប្រហារ​និង​បរាជ័យ ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​អ្នក​អាជីវករ​ការជួញដូរ​រយះពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដោយសារ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់​ឡើងវិញ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា និង មានជោគ​មានជ័យ​គាប់ប្រសើរ​។​ក្នុងថ្ងៃនេះ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​គួរសម ហើយ​បើ​ចង់យក​ថ្ងៃនេះ​សម្រេចចិត្ត​រឿង​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជឿនលឿន​ទៅមុខ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​ផងដែរ​។​ ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​នៅថ្ងៃនេះ​ការងារ​មួយចំនួន​លោកអ្នក​មិនត្រូវ​ឆាប់​ទុកចិត្ត​គេ​ពេក​ទេពី​ព្រោះ​ងាយ​ប្រែប្រួល​មក​អាក្រក់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នា​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​។​ការប្រកប​ការងារ លោកអ្នក​បើ​មាន​កិច្ចការ​អ្វី​សំខាន់​គួរ​រួសរាន់​បញ្ចប់​ព្រោះ​បើ​ទុក​យូរ​ប្រយ័ត្ន​ជួប​ផល​លំបាកទៅ​គ្រាក្រោយ​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕