ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​គាប់ប្រសើរ ហើយ​អារម្មណ៍​ក៏​ភ្លឺ​ថ្លា ហេតុនេះ​បើ​ចង់​ពឹងពាក់​ឬ​ចង់​ដោះស្រាយ​បញ្ហា​ក៏​ល្អប្រសើរ​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ការប្រកប​ការងារ របស់លោក​អ្នក​នៅតែ​ល្អប្រសើរ​ហើយ​បើ​ចង់​ធ្វើ​អ្វី​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​ឡើងវិញ ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​លទ្ធផល​គ្រាន់​ពេញចិត្ត​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​គោ​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ពេលនេះ​ចាប់ផ្តើម​នឿយហត់ និង​ជួប​ស្ថាន​ភាពលំបាក​មួយចំនួន​យាយី ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងា​រវិ​ញ​នា​ថ្ងៃនេះ​ពុំ​សូវ​រីកចម្រើន​ទេ​ពោលគឺ​មានការ​ថយក្រោយ និង មាន​បញ្ហា​លុកលុយ​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ លោកអ្នក ងាយ​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់ ហេតុនេះ​ត្រូវ​ចេះ​ទប់ចិត្ត សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងា​រវិ​ញ​ត្រូវ​ចេះ​ដោះស្រាយ​រឿង​ចាស់​ឬ​រឿង​អ្វីមួយ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​គប្បី​រួសរាន់​បញ្ចប់​ការងារ​នាពេលនេះ ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ជួប​បញ្ហាលំបាក​ច្រើន​នាំ​ពិបាក​ទប់ទល់​។​ការប្រកប​ការងារ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​កិច្ចការ​តូចធំ​តែង​ទទួលបាន​លទ្ធផល​គ្រាន់​ពេញចិត្ត​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​គឺ​អ្នកខ្លះ​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើន​ផង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​យកចិត្ត​ក្តៅ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​ ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​អ្នក​កើត​ម្សាញ់​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​តាម​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មិនតិច​ឡើយ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​បើ​ចង់​ពឹងពាក់​ឬ​ចង់ឱ្យ​នរណា​ជួយ​ក្នុង​រឿង​អ្វីមួយ​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងា​រវិ​ញ​ទោះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់​និង​ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​សម្រាប់​បុរស​ស្ត្រី​ខ្លះ​ក៏មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។​ការប្រកប​ការងារ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មកវិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​ទេ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី​នាំ​ជួប​ផល​លំបាក​ប៉ុន្មាន​ទេ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ផល​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ ​ដោយឡែក ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​កើត​ឆ្នាំច​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ពុំមាន​ឧបសគ្គ​ចូលមក​រារាំង ច្រើន​ឡើយ ម្ល៉ោះហើយ ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​និង​ទទួល​ជោគ​លាភ​គ្រាន់​ប្រសើរ​។ ឡែ​នៅថ្ងៃនេះ​ដែរ បើ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​តែង​ហុច​មកវិញ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​
​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​៕

​ឆ្នាំកុរ​

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឡប់មក​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​រាល់​ការរស់នៅ​តែង​ជួប​នូវ​បញ្ហា​រកាំរកូស និង​មាន​បញ្ហា​ច្រើន​ត្រូវ​ឆ្លងកាត់​។​ចំពោះ​ការប្រកប​ការងារ​វិញ​ឃើញថា​លូតលាស់​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​ទទួលរង​ដូច​ពាក្យចាស់​ថា​”​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​”​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ពិសេស​បើ​ចង់​ជួញដូរ​រយៈពេល​យូរអង្វែង​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ជួប​នូវ​បញ្ហា​ច្រើន ។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕