ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២១ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំកណ្តុរដំណើរជីវិតពុំសូវល្អទេពោលគឺស្ថិតនៅក្នុងផ្លូវរដិបរដុបច្រើន ហើយពិសេសងាយនឹងធ្វើឱ្យអារម្មណ៍ឆាប់ខឹងឆេវឆាវផង។សម្រាប់កិច្ចការងារនៅថ្ងៃនេះវិញឃើញថាជារឿយៗជាប់គាំង ហើយធ្វើអ្វីមួយលោកអ្នកមិនគប្បីសម្រេចចិត្តនៅពេលវេលាម៉ោង១១,០០- ២,៥៩វិនាទីរសៀលឡើយពីព្រោះថាងាយកើតបញ្ហាបញ្ច្រាសទិសត្រឡប់មកវិញមិននឹកស្មានដល់។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ការរស់នៅថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវការរំខានពីអ្នកដទៃជាញឹកញាប់ឬការឈ្លោះប្រកែកគ្នាបន្តិចបន្តួចជាមួយអ្នកដែលនៅជុំវិញខ្លួន។ ក្រៅពីនេះក៏អាចមានព័ត៌មានរំខានត្រចៀក នាំឱ្យសៅហ្មងផងដែរ។សម្រាប់ការប្រកបការងារវិញលោកអ្នកអាចជួបប្រទះនូវការផ្លាស់ប្តូរការងារ និងពិសេសអាចជួបប្រទះនូវរឿងរាវសៅហ្មងថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសនៅថ្ងៃនេះលោកអ្នកអាចមានផលល្អខាងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន។ក្រៅពីនេះក៏តែងទទួលលទ្ធផលល្អសម្រាប់ការទារនរណាម្នាក់ដែលជំពាក់ប្រាក់កាសផងដែរ។ សម្រាប់ការប្រកបការងារ គឺតែងអំណោយផលល្អសម្រាប់លោកអ្នក រៀបចំកិច្ចការងារតាំងតូចទាំងធំ។ ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខ និងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណងផង៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវជឿពាក្យសម្តីក្រុមមនុស្សច្រើនពេកឡើយ បើពុំនោះទេអាចនឹងជួបរឿងខាតប្រយោជន៍អ្វីមួយពុំខាន។ទោះបីយ៉ាងណាយីអ៊ុនរបស់លោកអ្នកនៅថ្ងៃនេះពុំគាប់ប្រសើរចំពោះការប្រកបកិច្ចការងារពេលព្រឹកប៉ុន្មាននោះឡើយ ដូចនេះបើមានចាប់កាន់កិច្ចការអ្វីមួយថ្មីថ្មោងចូរប្រយ័ត្នការមានកំហុសបន្តិច ហើយបើការងារជាកូនឈ្នួលគេផងងាយត្រូវថៅកែបណ្តេញចេញណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាង ដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាសេចក្តីស្នហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។តាមក្បួនហោរាសាស្ត្រ ហើយក្នុងសប្តាហ៍នេះសម្រាប់បុរសកើតឆ្នាំរោងគួរតែពិចារណាគិតឱ្យច្បាស់លាស់មុននឹងធ្វើការសំរេចចិត្តអ្វីមួយ ។ចំណែកស្ត្រីវិញគួរសម្រុកការងារឱ្យបានច្រើនបំផុត។លោកអ្នកមិនត្រូវខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ឡើយ ត្រូវចេះប្រមូលអារម្មណ៍មកសម្រុការងារឬធ្វើអ្វីមួយឱ្យចប់គោលដៅទើបជាការល្អបំផុត។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស និងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំម្សាញ់នៅខែនេះដួងរាសីល្អជាមធ្យមធ្វើឱ្យដំណើរជីវិតត្រឡប់មកល្អឡើងវិញ។បញ្ហាមួយចំនួនធ្លាប់តែចង្អៀតបានធូរស្បើយ ហើយមានចន្លោះផ្លូវដើរគ្រាន់ល្អប្រសើរជាងមុន។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះកិច្ចការងារតូចធំមិនអាចប្រមាថបានទេគប្បីមានការប្រយ័ត្នប្រយែងបន្តិច។អ្នកប្រកបរបររកស៊ីជូញដូរបើលោកអ្នកមានបើករបរ រយះពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើផងដែរ ហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចាប់កំហុស និង ប្រឆាំងគ្នាច្រើន ហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេប្រយ័ត្នឈានដល់ការបែកបាក់៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅខែនេះដួងរាសីរបស់លោកអ្នកកើតឆ្នាំសេះឃើញថាល្អប្រសើរ ហេតុនេះបើទោះបីធ្វើអ្វីក៏មានភាពរលូន និង ឆ្លើយតបគ្រាន់គាប់ចិត្ត។នៅថ្ងៃនេះដែរដោយសារដួងរាសីហក់ឡើងខ្ពស់ ហេតុនេះលោកអ្នកគប្បីទាញយកប្រយោជន៍ពីឱកាសអំណោយផលនេះក្នុងការបំពេញការងារ និងចំណែកបញ្ហាប្រាក់កាសរបស់លោកអ្នកក៏មានការលូតលាស់ឈានទៅមុខដូចការរំពឹងទុកដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយតែងហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចុះសម្រុង និងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់នរណាម្នាក់ ឬចង់ដោះស្រាយបញ្ហាអ្វីមួយឃើញថាសញ្ញាភ្លើងខៀវកំពុងបើករង់ចាំជានិច្ច។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អពីរឿងការងារ និងព្រមជាមួយគ្នាបញ្ហាប្រាក់កាសក៏មានការជឿនលឿនគ្រាន់ជាទីទុកចិត្ដដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំវក
រាសីល្អជាមធ្យម។នាពេលនេះដំណើរជីវិតរបស់លោកអ្នកមានផលល្អ និង អាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវបញ្ហាឧបទ្រពយាយី ម្ល៉ោះហើយត្រូវរក្សាស្ងប់ស្ងាត់ ឬធ្វើមិនដឹងមិនឮចំពោះបញ្ហាមួយចំនួនកាន់តែប្រសើរ។ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់បើហាងថ្មីឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេ ដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្ត្រីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិត ល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត ឬទទួលបានជោគលាភអ្វីមួយផង។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅជួបនូវបញ្ហាស្មុគ្រស្មាញច្រើន ហើយងាយមានទំនាស់ជាមួយអ្នកដទៃថែមទៀត។ការប្រកបការងារលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយមិនត្រូវបង្កការថ្នាំងថ្នាក់ជាមួយអ្នកដទៃបើពុំនោះទេពិតជាជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវាសរវៃញាប់ដៃញាប់ជើង ហើយពិសេសការប្រកបរបររយះពេលមធ្យមទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំមានការខ្វាយខ្វល់ដោយសារតែការយកភាពប្រចែប្រច័ណ្ឌចំពោះគ្នាច្រើន៕