ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​អំឡុង​ពេលនេះ​បុរស​បើ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​ឧប្បត្តិហេតុ និង មានរឿង​រាវ​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងា​រលើ​បញ្ហា​ប្រាក់កាស ។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា អ្វីមួយ​ក៏​អាចអនុវត្ត​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​អ្នកដទៃ​ឡើយ​គឺ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពល​ទុកដាក់​ខ្លួន​និង​មិន​ចាញ់បោក​គេ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ ​ចំពោះ​គូ​ស្នេហា​ប្រយ័ត្ន​អាចមាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​ខ្លា​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​រឿង​សំខាន់ ឬ​ចរចា​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ ឬ​មិន​សម្រេច​ដូច​បំណង​សោះឡើយ​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ​ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់ និង​មិន​ខាត​ផលប្រយោជន៍​ឥតអំពើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​រង្វង់​គ្រួសារ​របស់លោក​អ្ន​កលេ​ច​នូវ​បាតុភាព​រឿង​រកាំរកូស​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​ត្រូវ​ចេះ​ប្រើ​បញ្ញា​ដោះស្រាយ និង​ចេះ​អត់ធ្មត់​ទើប​ប្រសើរ​។​លោកអ្នក​ពុំ​ត្រូវធ្វើ​អ្វី​ដោយ​មិន​មើល​គេឯង​ឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​លប​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​ក្នុង​រយៈពេល​នេះ​ការរកស៊ី​ជួញដូរ​របស់លោក​អ្នក​ភាគច្រើន​បាន​ធ្លាក់ចុះ​ដុនដាប​នាំឱ្យ​ជួប​បញ្ហាលំបាក ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​និង​ចេះ​សម្លឹង​រកមុខរ​បរប​ន្ថែ​ម​ទើប​ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​ស្នេហា​ភ្លើតភ្លើន ឬ​ស្នេហា​ដូច​ភ្លើងចំបើង​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​នាំទុក្ខ​ដាក់ខ្លួន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ការធ្វើ​អ្វីមួយ​របស់លោក​អ្នក​គឺ​តែង​សម្រេច​ជោគជ័យ​ដូច​សមប្រកប ពិសេស​នៅមាន បងប្អូន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​នៅថ្ងៃនេះ​សម្រាប់​អ្នក​កើត​ឆ្នាំរោង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ឬ​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់ ចង្រៃឧបទ្រព និង ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​រលីង​នោះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ឡើងវិញ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បែរជា​បាន​ទោស​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​ដោយសារ​សម្ពាធ​ផ្លូវ​អារម្មណ៍ និង​ប្រាក់កាស​ជួប​បញ្ហា​ខ្វះមុខខ្វះក្រោយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​។​លោកអ្នក​មិនត្រូវ​ចេះតែ​ពឹងពាក់​ខ្ចី​អ្នកដទៃ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​វ័ណ្ឌក​ដោយសារ​រកប្រាក់​សង​គេ​មិន​រួច​។​នៅពេលនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត​ជួប​មានការ​រីកចម្រើន លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ហើយ​ផល​លំបាក​មួយចំនួន​ក៏​ចាប់ផ្តើម​រលាយបាត់​អស់​ដែរ ។​សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់លោក​អ្នក​វិញ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត​ធ្វើឱ្យ​រាល់​កិច្ចការងារ មានការ​ជឿនលឿន និង ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ដល់​លោកអ្នក​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​មាន​សុខដុមរមនា​នៅក្នុង​គ្រួសារ ៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​ឱ្យគេ​ជំពាក់​បំណុល ឬ​ឱ្យគេ​ខ្ចី​របស់របរ​ដោយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ការប្រកប​ការងារ​លោក​អ្នក​ទទួលរង​សម្ពាធ​ច្រើន​បន្តិច ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​តស៊ូ​និង​យក​បញ្ញា​ជា​អាវុធ​ដោះស្រាយ​ទើប​ប្រសើរ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ទុកចិត្ត​មនុស្ស​ពេក​ដែរ​ពិសេស​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ប្រយ័ត្ន​ត្រូវគេ​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ក៏​តែង​កើតការ​រាំងស្ទះ​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការចង់​បណ្តាក់ទុន​អ្វីមួយ​ក៏ត្រូវ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះថា​មាន​ខ្ពស់​ណាស់ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ឆាប់​តានតឹង​ដាក់គ្នា​ណាស់ ដូច្នេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ក្នុង​រយៈ​ពេលនេះ​ដោយសារ​ចំណូល​ជីវភាព​របស់លោក​អ្នក​ខ្សត់ខ្សោយ ម្ល៉ោះហើយ​ត្រូវ​ចេះ​ចាយវាយ​ក្បិតក្បៀត​បន្តិច​ទើប​ពុំមាន​បញ្ហា​ចោទឡើង​នាគ្រា​ខាងមុខ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕