ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០៩ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ១កើត ខែស្រាពណ៌ ឆ្នាំឆ្នូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ភ្លាំងភ្លាត់ ឬ មាន​កំហុសឆ្គង​នោះ​ឃើញថា​នឹង​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​តោង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​ ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស​និង​ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស និង​ងាយ​បាក់បែក​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ នាំឱ្យមាន​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បង្កើតជា​រឿង​រាវ​អូស​បន្លាយពេល​យូរអង្វែង ។​ការប្រកប​ការងារ មានការ​ចម្រើន​លូតលាស់​សន្សឹមៗ ប៉ុន្តែ​យ៉ាងណា​ក៏​មិនត្រូវ​មានចិត្ត​លោភលន់​ដែរ​ប្រយ័ត្ន​កើតរឿង​រ៉ាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន ប៉ុន្តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​ការលក់ដូរ​ពេញដៃ​ជើង​វិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​រឿង​រាវ​មិន​ពេញចិត្ត និង បញ្ហា​តប់​ប្រ​ម៉​ល់​ច្រើន​។​ក្រៅពីនេះ​បញ្ហា​គ្រួសារ​ក៏មាន​ការប៉ះទង្គិច​គ្នាច្រើន​ដែរ​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​កិច្ចការងារ​ស្រាលៗ​ឬ​ជា​កិច្ចការងារ​មិន​សំខាន់​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​,​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដក​ដើម​មកវិញ​មិនឃើញ ហើយ​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ថែមទៀត​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា និង​មិនត្រូវ​មើល​កំហុស​គ្នា​ទើបបាន​សុខ​ស្រួល​ផ្លូវចិត្ត​ជាង​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ គូ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី ៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ការងារ បណ្តាក់ទុន ការចរចា ការធ្វើ​កិច្ចសន្យា ជាដើម​។​រាល់​ការងារ​តូចធំ​ដែល​លោកអ្នក​ធ្វើ​ទោះបីជា​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​ក្តី​តែ​ផល​ជា​ផ្លែផ្កា​តែង​ចម្រើន​លូតលាស់​ទៅ​មុខជា​លំដាប់ .​អ្នក​អាជីវករ ការជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្តូរ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប និង មាន​បញ្ហា​ច្រើន​ចូល​យាយី​នាំ​ជួប​ស្ថានភាព​លំបាក​។​សម្រាប់​ថ្ងៃនេះ​ដែរ​បញ្ហា​ការងារ បញ្ហា​ផ្ទាល់ខ្លួន គឺមាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​គាប់​បំណង​ត្រឡប់មកវិញ​។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​ដោយ​អាច​ប្រកប​របរ​ថ្មីៗ​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​កាន់តែ​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការនិយាយ​គ្នា​អំពី​គម្រោង​អាពាហ៍ពិពាហ៍​ហើយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​ចង់​ពឹងពាក់​នរណាម្នាក់​ក៏​ទទួល​ផ្លែផ្កា​គ្រាន់​ពេញចិត្ត​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​កិច្ចការ​មមាញឹក​ពិតមែន​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​លាភ​សំណាង​ហាក់​ហូរ​ចូល​ខ្លះ ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស​ដោ​យ​មិនដឹង​ខ្លួន ឬ ការទទួល​ដំណឹង​មិនគួរ​ឱ្យ​សប្បាយចិត្ត​អ្វីមួយ​កើតឡើង​។​កិច្ចការងារ​ហាក់​ទទួល​រង​សម្ពាធ​ដែល​ធ្វើឱ្យ​ជួប​ស្ថាន​ភាពលំបាក​មួយចំនួន និង​កិច្ចការងារ​ទៀតសោត​ក្រុមមនុស្ស​ចាំ​តាមមើល​កំហុស​ក៏​ច្រើន​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​រក​អតិថិជន​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​អ្នកដទៃ​ប្រយ័ត្ន​ធ្វើ​គុណ​បែរជា​បាន​ទោស​មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក​ឃើញថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​ ឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ទាំង​ស្ត្រី​មិនត្រូវ​ឆាប់​ជឿ​ពាក្យអុជអាល​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ទទួលរង​ផល​លំបាក​អ្វីមួយ​នាគ្រា​ខាងមុខ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​យក​ល្អ​លោកអ្នក​គប្បី​ធ្វើ​ការងារ​នៅនឹងកន្លែង​ឬ​កិច្ចការងារ​ជិតៗ​ពីព្រោះ​ងាយ​ជួប​ប្រទាំង​ប្រទើស​និង​មាន​ភ្លើង​ក្រហម​រង់ចាំ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទាស់សម្តី​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ការយល់​ខុស​ដោយ​ប្រការ​ណាមួយ​។​បើទោះបី​ដួង​រាសី​ស្រុតចុះ​ក្តី ប៉ុន្តែ​លោកអ្នក​នៅ​អាច​ដំណើរ​កិច្ចការងារ​ដោយ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ពិសេស​ផល​មួយចំនួន​ក៏​តែង​ផ្តល់​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។ រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​ចំពោះ​គ្នាច្រើន​៕