ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៣ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ ឬ​សូម្បីតែ​នៅផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​មកដល់​ថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព​បាន​សាបរលាប​បាត់ស្រមោល ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ចំពោះ​លោកអ្នក​ដែល​បំពេញការងារ​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​មានដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​មនោ​រម្យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ទៀតផង​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅ​គ្រា​ខាងមុខ​។​ការប្រកប​ការងារ​ងា​យ​ភ្លាំងភ្លាត់​ខ្ពស់ ហេតុនេះ​ត្រូវ​ចេះ​ចាត់ចែង និង ប្រយ័ត្នប្រយែង​ការងារ​ចាស់ៗ​ក៏​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​ បញ្ហា​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​ព្រោះ​កាលបើ​មាន​សម្តី​និយាយ​ជ្រុលជ្រួស​លើ​សិទ្ធ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ក​ជា​ទំនាស់​វិវាទ​ឡើង​។​ការប្រកប​ការងារ​នា​ថ្ងៃនេះ​វិញ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​ថយក្រោយ​កើតជា​បញ្ហា​ជាមួយ​ក្រុមការងារ​ថែមទៀត ។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូតលាស់​ទៅមុខ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​មិនត្រូវ​យកចិត្តទុកដាក់​សំដី​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះថា​នាំ​រំខាន​អារម្មណ៍ ហើយ​កើត​តែ​បញ្ហា​សៅហ្មង​តែប៉ុណ្ណោះ​។​ចំពោះ​កិច្ចការងារ​ប្រចាំថ្ងៃ​វិញ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ឡើយ​គឺ​ដូច​សព្វមួយដង​ទេ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​សម​ដូច​ប្រកប​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​សេះ​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ក៏ដោយ ប៉ុន្តែ​បើ​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​តូចធំ​ក៏​លោកអ្នក​អាច​ឆ្លងកាត់ ឬ​ដោះស្រាយបាន​យ៉ាង​ធូរ​ទៅវិញ​ដែរ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​មិនត្រូវ​ធំដុំ​ពេក​ឬ​មិនសូវ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្នប្រយែង​ទៅលើ​បញ្ហា​រោគ ជំងឺ និង គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះថា​ងាយ​កើតឡើង​ណាស់ដែរ ។​ការប្រកប​ការងារ លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ ទំនាក់ទំនង​ស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​ស្វា​នៅថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អាស្រ័យទៅលើ​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​ដោះស្រាយ​គ្រាន់​ស្រួលខ្លួន​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​ដែរ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ច​ម្រើ​ន​លូតលាស់​ទៅមុខ ហើយ​បើ​ចង់​ដំណើរ​ការងារ​ពាក់ព័ន្ធ​ប្រាក់កាស ឬ​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​អ្វីមួយ​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​ជាទី​ពេញចិត្ត​។​ ​ការបំពេញ​កិច្ចការងារ​វិញ​បើ​លោកអ្នក​ចាប់​កាន់​នៅថ្ងៃនេះ​គឺ​ល្អ​គួរសម​ពីព្រោះ​ទោះ​ផ្លែផ្កា​ថ្ងៃនេះ​អាក្រក់​ក្តី​តែ​នៅ​ថ្ងៃ​ខាងមុខ​នឹង​ទទួលផល​ល្អ​ពី​វា​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មីៗ​ច្រើនតែ​ទទួលលទ្ធផល​ល្អ​តែ​ដំបូងៗ​ប៉ុន្តែ​នៅពេល​បើ​ពុំ​ចេះ​ពូន​ជ្រោយ​នឹង​ជួប​បញ្ហា​ដួល​រំ​លំនៅ​រយៈពេល​យួរ​អង្វែង​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំច​នៅថ្ងៃនេះ​លេចចេញ​នូវ​បាតុភាព​មិនល្អ​ខ្លះ​យាយី ហើយ​ត្រូវ​ចេះ​ប្រើ​បញ្ញា​ដោះស្រាយ​ទើប​ជា​ការល្អប្រពៃ​បំផុត​។​ក្នុង​ពេលនេះ​បើទោះបី​មានការ​សម្រាកកាយ ច្រើនក្តី​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​កើត​តែ​រឿង​រាវ​ប្រទាំង​ប្រទើស​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំកុរ​
​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​បើ​ពុំមាន​ការប្រយ័ត្នប្រយែង​នោះទេ​ងាយ​កើតជា​រឿង​រាវ​ជះ​ផល​អាក្រក់​កើតឡើង​ហើយ​។​ម្ល៉ោះហើយ​ត្រូវ​ចេះ​មើល​ស្ថានការណ៍​និង​បត់បែន​តាម​ពេលវេលា​កាន់តែ​ប្រសើរ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕