ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៧ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែស្រាពណ៌​ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី ម្ល៉ោះហើយ​រាល់​ការរស់នៅ​តែង​ជួប​នូវ​បញ្ហា​រកាំរកូស និង​មាន​បញ្ហា​ច្រើន​ត្រូវ​ពុះពារ​ឆ្លងកាត់​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​លូតលាស់​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​ទទួលរង​ដូច​ពាក្យចាស់​ថា ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ពិសេស​បើ​ចង់​ជួញដូរ​រយៈពេល​យូរអង្វែង​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ជួប​នូវ​បញ្ហា​ច្រើន ។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំឆ្លូវ​

​​រាសី​ស្រុតចុះ​។ លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​តាម​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មិនតិច​ឡើយ​៕

​ឆ្នាំខាល​

រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​ខ្លា​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​គឺ​អ្នកខ្លះ​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើន​ផង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​យកចិត្ត​ក្តៅ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​ ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ លោកអ្នក ងាយ​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់ ហេតុនេះ​ត្រូវ​ចេះ​ទប់ចិត្ត សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងា​រវិ​ញ​ត្រូវ​ចេះ​ដោះស្រាយ​រឿង​ចាស់​ឬ​រឿង​អ្វីមួយ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​កើត​ឆ្នាំរោង​ថ្ងៃនេះ​បើ​ចង់​ពឹងពាក់​ឬ​ចង់ឱ្យ​នរណា​ជួយ​ក្នុង​រឿង​អ្វីមួយ​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងា​រវិ​ញ​ទោះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់​និង​ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​នឿយហត់ និង​ជួប​ស្ថានភាព​លំបាក ហេតុនេះ​ត្រូវ​អត់ធ្មត់​តស៊ូ​ជាមួយ​វា​ទើប​ប្រសើរ​។​ការប្រកប​ការងា​រវិ​ញ​នា​ថ្ងៃនេះ​មិនសូវ​រីកចម្រើន​ទេ​ពោលគឺ​មានការ​ថយក្រោយ​និង​មាន​បញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំមមី​

​រ​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​មានរឿង​រាវ​ត្រូវ​ដំបៅចិត្ត​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល គ្នា​គ្រាន់​គាប់ប្រសើរ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​ក្នុង​រង្វង់​គ្រួសារ​ក៏​ជា​ការល្អប្រពៃ​ដែរ​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​ ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​៕

​ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។ ទាំង​ស្ត្រី​បុរស​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​នឹងធឹង​ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ ពីព្រោះថា​ងាយ​កើតរឿង​រាវ​ជាមួយ​សាច់ញាតិ​ឬ​មិត្តភក្តិ​ទៀតផង​។​ដោយឡែក ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយក៏​ពុំមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី​នាំ​ជួប​ផល​លំបាក​ត្រូវ​ឆ្លងកាត់​នោះឡើយ​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​តែង​អាច​ទទួល​នូវ​ផល​កម្រៃ​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំច​

​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ស្ត្រី​មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។​ការប្រកប​ការងារ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន ពិសេស​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង ។​ បញ្ហា​គូ​ស្វាមីភរិយា​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មានការ​បង្កទំនាស់​ពាក្យសម្តី​ច្រើន​បន្តិច​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួ​។ ៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ជជែក​ពិភាក្សា ឬ ចង់​ចូល​ដោះស្រាយ​បញ្ហា​តូចធំ​ជាមួយ​សាច់ញាតិ ឬ សូម្បីតែ​អ្នកដទៃ​តែង​ទទួល​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។​ ​ការប្រកប​ការងារ របស់លោក​អ្នក​នៅតែ​ល្អប្រសើរ​ហើយ​បើ​ចង់​ធ្វើ​អ្វី​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ ​អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​ឡើងវិញ ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​លទ្ធផល​គ្រាន់​ពេញចិត្ត​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕