ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ១៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ឆ្លងកាត់​ផង​។ ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ភ្លឺ​ថ្លា ហើយ​រាល់​ចង្រៃឧបទ្រព​ដែល​ធ្លាប់តែ​យាយី​ក៏បាន​ចាក​ចេញទៅ​ឆ្ងាយ​ផងដែរ ។​នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​ទាំង​ការប្រកប​ការងារ បញ្ហា​ប្រាក់កាស និង ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម និង មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោកអ្នក ជួប​ភាព​ប្រទាំង​ប្រទើស និង ពិសេស​ងាយ​ផ្ទុះ​រឿង​រាវ​ច្រើន​ផង​។​សម្រាប់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់លោក​អ្នក​តែង​កើត​នូវ​រឿង​រាវ​ល្អក់កករ​ផ្លូវចិត្ត​ផងដែរ ប៉ុន្តែ​យ៉ាងណា​បើ​ចេះ​អំណត់​ធ្វើ​មិនដឹងមិនឮ​រឿង​រាវ​ខ្លះ​អាក្រក់​សោះនឹង​ប្រែជា​ល្អ​វិញ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ពិសេស​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ឬ​រោគ​ជំងឺ​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព ក្តៅ​ខ្លះ ត្រជាក់​ខ្លះ​ហើយ​ការបំពេញ​ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ជាង​មុន ហើយ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​អាជីវកម្ម​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ពីព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។
បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិតពិចារណា​ឱ្យបាន​ល្អ​ពីព្រោះ​ថាបើ​សម្រេចចិត្ត​ត្រូវ​នោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ផល​អាក្រក់​ក៏​តែង​ផ្តល់​មកវិញ​ទៅតាម​នោះដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម និង ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើបបាន​សុខ​ស្រួលខ្លួន​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់ និង ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​អំឡុង​ថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ ម្ល៉ោះហើយ​លោក ត្រូវ​មានចិត្ត​ត្រជាក់ ជា​បង្គោល ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​រឿង​រាវ​ចូល​យាយី​ដោយ​មិនបាន​តាំងចិត្ត​ទុក​មុន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​មើលមុខ​ក្រោយ ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​បើ​ពុំ​នោះទេ​បញ្ហា​នឹង​អាក្រក់​ណាមួយ​រត់​ចូល​ដោយ​មិនដឹង​ខ្លួន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ទៀតផង​។​
រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​យកតែ​ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តែងមាន​ការ​ចម្រើន​លូតលាស់​ឈានមុខ​ទៅមុខ​ជា​លំដាប់ ហើយ​បើ​ចង់​ដោះស្រាយ​បញ្ហា​តូចធំ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ផងដែរ ។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​របស់​លោកអ្នក​កើត​ឆ្នាំមាន់​បើ​ចង់​ប្រាថ្នា ឬ​ចង់​ទំនាក់ទំនង​អ្វីមួយ​ឃើញថា​តែង​ទទួលផល​សម្រេច​នោះ​ខ្ពស់ ហើយ​ក្រុមមនុស្ស​ក៏​តែង​ជួយ​ជ្រោមជ្រែង​ផង​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដែល​ផ្តល់​ផល​ល្អ​ទាំង​ការប្រកប​ការងារ បញ្ហា​ប្រាក់កាស និង ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម និង មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើត​មានរឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។​ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ឯ ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នា​សប្តាហ៍​នេះ​ទាំង​ស្ត្រី និង បុរស​ទទួលរង​ការនឿយហត់​ច្រើន​នៅឡើយ​ទេ​។​ ​ដោយឡែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​តែម្តង​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕