ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំកណ្តុរនៅខែសីហានេះដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងឆ្លងចូលខែក្រោយដួងរាសីបានធ្លាក់ស្រុតចុះវិញធ្វើឱ្យដំណើរជីវិតជួបនូវស្ថានភាពលំបាកច្រើនត្រូវឆ្លងកាត់។ក្នុងថ្ងៃនេះឃើញថាការប្រកបការងារពុំសូវជឿនលឿនទៅមុខទេ ហើយក៏ងាយទាស់តែងពាក្យសម្តីជាមួយក្រុមមនុស្សផងដែរ ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទៅរួច៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ លោកអ្នកកើតឆ្នាំគោ កាលពី ខែ កក្កដា ដួងរាសីស្រុតចុះ ធ្វើឱ្យជួបផលលំបាកច្រើន ហើយសម្រាប់ ខែ សីហា ដួងរាសី បានងើបខ្ពស់បន្តិចវិញ ប៉ុន្តែក៏នៅជួបស្ថានភាពលំបាកត្រូវឆ្លងកាត់ផងដែរ ។សម្រាប់ខែ កញ្ញា ដែលនឹងជិតឈានចូលមកដល់នេះដួងរាសីល្អប្រសើរធ្វើឱ្យអ្វីៗដែលធ្លាប់តែក្រក់នឹងប្រែមកល្អឡើងវិញ។ការប្រកបការងារនៅក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល
រាសីធ្លាក់ស្រុតចុះ។លោកអ្នកកើតឆ្នាំខា្លនៅពេលនេះមិនទាន់ឆ្លងផុតដួងរាសីខែធ្លាក់ស្រុតចុះនៅឡើយទេ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង និងបើជួបបញ្ហាអ្វីត្រូវអត់ធ្មត់តស៊ូ។ក្រៅពីនេះលោកអ្នកគប្បីធ្វើបុណ្យដាក់ទានដើម្បីបណ្តេញគ្រោះចង្រៃកាន់តែប្រសើរ។ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីគប្បីមានការធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំទន្សាយបានឆ្លងផុតដួងរាសីខែឡើងខ្ពស់បន្តបន្ទាប់ ហើយសម្រាប់ខែសីហានេះដួងរាសីខែត្រឹមកម្រិតមធ្យមផងដែរ។ទោះបីយ៉ាងណាឆ្លងចូល ខែ កញ្ញា ដួងរាសីក្រឡាប់ចាក់បានផ្លាស់ប្តូរមកស្រុតចុះវិញ ម្ល៉ោះហើយអ្វីៗដែលធ្លាប់តែល្អនឹងប្រែមកអាក្រក់វិញគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែង។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីគឺដំណើរការមិនល្អប្រសើរប៉ុន្មានដែរ ពិសេសធ្វើច្រើនខុសច្រើនថែមទៀត។ ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំរោងក្នុងខែសីហានេះដួងរាសីឡើងខ្ពស់ ហើយសម្រាប់ខែកញ្ញាខាងមុខដួងរាសីនៅតែខ្ពស់ត្រដែតដដែល ម្ល៉ោះហើយលោកអ្នកពុំបានជួបបញ្ហាលំបាកត្រូវពុះពារឆ្លងកាត់ច្រើននោះឡើយ។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរវិញ ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំម្សាញ់ឆ្លងចូលខែកញ្ញា ខាងមុខដំណើរជីវិតបានផ្លាស់ប្តូរមកឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យមានការចម្រើនលូតលាស់ទាំងកិច្ចការងារ ជោគលាភប្រាក់កាស បញ្ហាគ្រួសារនិងសុខភាពក៏ល្អប្រសើរដែរ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកបំពេញការងារឬផ្តើមបំពេញការងារអ្វីមួយថ្មីព្រោះផ្លែផ្កាហុចមកវិញក៏គួរជាទីពេញចិត្តផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំមមី
រាសីធ្លាក់ស្រុតចុះ។អ្នកកើតឆ្នាំមមីឆ្លងចូល ខែ កញ្ញាខាងមុខដួងរាសីបានធ្លាក់ស្រុតចុះនាំឱ្យអាជីពនានាចាប់ផ្តើមរាំងស្ទះ ។សម្រាប់លោកអ្នកដែលរង់ចាំការងារអាចទទួលការងារដែលមិនសូវល្អ និងបញ្ហាស្នេហាក៏ជួបនូវឧបសគ្គច្រើនដែរ។ក្នុងថ្ងៃនេះការប្រកបការងារ ទោះបីធ្វើអ្វីតែងមានការរាំងស្ទះនិងមិនសូវសម្រេចដូចបំណងប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលហើយការជួញទីជិតឆ្ងាយកើតមានភាពសៅហ្មងច្រើនទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងនឿយណាយច្រើនលុកលុយ ហើយពិសេសងាយកើតជម្លោះវិវាទថែមទៀត៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងខែសីហានេះដួងរាសីមិនបានទទួលផលប៉ះពាល់សម្រាប់បុរសឡើយ។សម្រាប់ឆ្លងចូលខែកញ្ញាខាងមុខដួងរាសីក៏មិនបានទទួលរងប៉ះទង្គិចសម្រាប់បុរសដែរ ប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីទទួលរងផលលំបាកច្រើនវិញ។ចំពោះការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ លោកអ្នកកើតឆ្នាំស្វាជិតឆ្លងផុតខែ សីហា ជាខែដួងរាសីឡើងខ្ពស់ហើយ។សម្រាប់ឆ្លងចូលខែកញ្ញាខាងមុខដំណើរជីវិតស្ត្រីបានផ្លាស់ប្តូរមកជួបស្ថាន ការលំបាកយាយី ម្ល៉ោះហើយធ្វើឱ្យជួបនូវស្ថានភាពពិបាកមួយចំនួនត្រូវឆ្លងកាត់ផង។
ទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចមានដំណឹងល្អថែមទៀតផង។ក្រៅពីនេះការបំពេញការងារមានការចម្រើនលូតលាស់និងកំពុងកើតវាលកាលត្រជាក់ត្រជុំល្អប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំច
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំចក្នុងខែសីហានេះដួងរាសីមានភាពភ្លឺថ្លា និង មានការជឿនលឿនច្រើនផ្នែកមិនថាជាការធ្វើជំនួញ ប្រាក់កាស និង រឿងផ្ទាល់ខ្លួនផង។សម្រាប់ឆ្លងចូលខែក្រោយដួងរាសរបស់លោកអ្នកក្រឡាប់ចាក់មកស្រុតចុះវិញធ្វើឱ្យស្ត្រីជួបស្ថានភាពលំបាកជាងបុរស។នៅថ្ងៃនេះអ្វីដែលមិនល្អនឹងប្រែប្រួលមកគាប់ប្រសើរវិញជាបណ្តើរៗតែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងខាតបង់ច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពុំមានការចុះសម្រុងគ្នាប៉ុន្មានទេពិសេសងាយកើតទំនាស់សម្តីព្រោះតែការមិនយល់ចិត្តគ្នា៕
ឆ្នាំកុរ
រាសីស្រុតចុះ។ក្នុងខែសីហានេះដួងរាសីរបស់លោកអ្នកស្រុតចុះធ្វើឱ្យជួបនូវស្ថានភាពលំបាកច្រើនយាយី។ទោះបីយ៉ាងណាឆ្លងចូល ខែ កញ្ញាដួងរាសីរបស់លោកអ្នកងើបបន្តិចវិញ ប៉ុន្តែនៅមិនទាន់ល្អប្រសើរច្រើនណាស់ដែរពោលគឺស្ថិតនៅស្ថានភាពលំបាកត្រូវឆ្លងកាត់ ផងដែរ។បើមានការប្រកបការងារចូរប្រយ័ត្នការឡើងទីខ្ពស់ពីព្រោះថាងាយភ្លាត់ធ្លាក់ចុះ ឬ ជួបបញ្ហាលំបាកដោយប្រការណាមួយណាស់។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ឬ អាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំធ្វើអ្វីៗឱ្យចេះអប់រំខ្លួនឯងទើបគ្មានពាក្សថាត្រូវមកធ្លាក់ទឹកហើយមកអង្គុយទុក្ខសោកដែលជាការហួសពេលបាត់ទៅហើយ៕