ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ទាំង​ស្ត្រី​បុរស​ពុំ​ត្រូវមាន​ចិត្ត​លោភលន់​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ក៏​អាច​ទទួលផល​សម្រេច​តាម​បំណងប្រាថ្នា​ទាំងអស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​ដោយ​ការនិយាយ​មិនបាន​គិត​មុខក្រោយ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំ​នោះទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង ដែល​បង្ក​ផល​លំបាក​យូរអង្វែង​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​ឬ​សូម្បីតែ​រោគ​ជំងឺ​បៀតបៀន​យាយី​។​ថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស ឬ ត្រូវ​ទទួលរង​ការស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ស្មាន​មិន​ដល់ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​នឹង​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក្នុង​រឿង​អ្វីមួយ​ក៏​តែងមាន​ក្រុមមនុស្ស​ស្រឡាញ់​ពេញចិត្ត ។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការងារ និង បញ្ហា​ប្រាក់កាស ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រៀបបាន​ដូចជា “​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ​និង​ប្រែប្រួល​ច្រើន​គួរ​មាន​ការចេះ​ពូន​ជ្រោយ​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ អ្វីមួយ​មិនបាន​ពិចារណា​ត្រឹម​ត្រូវឱ្យ​ច្បាស់លាស់ ឬ​គិតគូរ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ទេ​នឹងមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​ពុំខាន​។ ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​ប៉ុន្មាន​ឡើយ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។ បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម និង មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើត​ទំនាស់​ទាស់ទែង​ជាមួយ​នរណាម្នាក់ ឬ​ការបាត់បង់​អ្វីមួយ​មិនបាន​តាំងចិត្ត​ផង ។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ហើយ​ជារឿយៗ​តែងមាន​បញ្ហា​រកាំចិត្ត​ច្រើន​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស​ខ្លះ ហើយ​បើ​មាន​បន្តិចបន្តួច​ក៏ដោយ​ត្រូវ​ចេះ​សន្សំសំចៃ និង ត្រូវតែ ចងចាំ ពាក្យចាស់ ថា​” តក់ៗ​ពេញ​បំពង់ ” ។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​មិនល្អ​ប្រសើរ​ទេ​គឺជា​រឿយៗ​ហាក់ដូច​ជាមាន​អ្វី​ម​កបាំងមុខ​ដែល​មិនឱ្យ​មានការ​រុលទៅមុខ​រួច​នោះឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី ឬ ទៅណា​មក​ណា​តែងមាន​ភ្លើង​សញ្ញា​ពណ៌​ខៀវ និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​នោះ​មាន​ចំពោះមុខ​ជានិច្ច​។​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​មានការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុងផ្ទះ​សម្បែង​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់ លោកអ្នក គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប​គ្មាន​រឿង​រាវ​រកាំចិត្ត​កើតឡើង​។​ថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ​បើ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​ជាង​បុរស​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​ចំបែងចិត្ត​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មានការ​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់ និង តានតឹង​សម្តី​ដាក់គ្នា​៕