ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​មាន​នរណាម្នាក់​បបួល​ធ្វើ​អ្វីមួយ​ចូរ​ចេះ​ប្រយ័ត្នប្រយែង និង​ថ្លឹងថ្លែង​មើល​ឱ្យបាន​ត្រឹមត្រូវ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ឬ​ជួប​បញ្ហា​ចោទ​ជា​ផល​លំបាក​នាពេល​ក្រោយ​វិញ​ណាស់ ។​រាល់​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វី​ក៏ដោយ​លោក​អ្ន​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន ដោយ​មិនត្រូវ​ប្រើ​អារម្មណ៍​តប់​ប្រ​ម៉​ល់ ឬ​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តៅក្រហាយ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​បរាជ័យ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​ច្រងេង​ច្រងេង​ឡើយ​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង ហើយ​ទីបំផុត​កើត​មានរឿង​មើលមុខ​គ្នា​មិនសូវ​ចំ​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​គិត​ចង់​ធ្វើ​អ្វី​គប្បី​ប្រញាប់​រួសរាន់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​នៅក្នុង​ពេលនេះ​មុន​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​និង​គិត​ឱ្យ​លម្អិតលម្អន់​ទើប​មិន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពីព្រោះ​ឃើញថា​ផល​ដែល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​ជម្លោះ ហើយ​មានការ​ស្រុះស្រួល​គ្នា​រវាង​ស្វាមីភរិយា​ឡើងវិញ​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ពុំមាន​អ្វី​ល្អក់​ករ​ឬ​បញ្ហា​ចូលមក​រារាំង​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​គេ​នាំទុក្ខ​មកឱ្យ​ដោយ​មិនដឹង​ខ្លួន​។​ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទេ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ពេលនេះ​ផល​ល្អ និង មិនល្អ​នៅ​លាយឡំ​គ្នា​ក្នុង​ដំណើរ​ជីវិត​របស់​លោកអ្នក​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ សម្រេចចិត្ត​លឿន​ឬ​ធ្វើ​ដោយ​មិន​គិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ការ​លង់​ជឿ​សម្តី​ជន​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មានការ​ពាក់មុខយក្ស​ព្រោះតែ​ការ​ទាស់សម្តី​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ និង​មាន​ចង្រៃឧបទ្រព​ចង្រៃ​យាយី​បន្តិច​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ​ប្រយ័ត្នប្រយែង​ក៏​គ្មាន​បញ្ហា​ចោទឡើង​ដែរ ។​ការប្រកប​ការងារ​ងា​យ​មាន​បញ្ហា ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត និង ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្ទះសម្បែង កូនចៅ ឬ​សូម្បីតែ​សាច់ញាតិ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​ចម្រុងចម្រើន និង​សេចក្តីសុខ​របស់​យើង​ទាំងអស់​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ឬ​សម្រុក​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​ ចំពោះ​គូ​ស្វាមី ភរិយា​មាន​ភាពសុខដុមរមនា ៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ឱកាសល្អៗ​មកដល់​ហើយ ដូច្នេះ​លោកអ្នក​ត្រូវ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ពីព្រោះថា​ពេលវេលា​ជា​មាសប្រាក់​ធ្វើ​ច្រើន​បាន​ច្រើន​។​ការប្រកប​ការងារ​ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​នៅថ្ងៃនេះ​ស្ត្រី​មុន​សម្រេចចិត្ត​អ្វីមួយ​ឱ្យមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ឱកាស​ភ្លាត់ស្នៀត​និង​ខកបំណង​នោះ​មាន​ខ្ពស់​ណាស់​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះកិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ដូច​សព្វមួយដង​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់​ទៅមុខ​ប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕