ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​រោគ​ចង្រៃ​យាយី ឬ​បើកបរ​យានយន្ត​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទើប​ចៀសផុត​គ្រោះ​ចង្រៃ​មួយចំនួន​យាយី​។​ដោយសារ​ដំណើរ​ជីវិត​ល្អជា​មធ្យម ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្នប្រយែង​គ្រោះ​គេ​ទម្លាក់កំហុស​ទុកឱ្យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស និង ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោក​អ្នកមាន​កើតរឿង​រាវ​កាល​ពីមុនមក និង​សូម្បី​តែមាន​បញ្ហា​នា​ថ្មីៗ​មកនេះ​តែង​មានការ​ស្ងប់ស្ងាត់​វិញ ។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​កិច្ចការងារ​តូចធំ ហើយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ច​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់ និង មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា បញ្ញា​ឈ្លាសវៃ និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ ហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ផង​។ ​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បានទទួល​អ្វីមួយ​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ខ្វាយខ្វល់ និង ធ្វើ​អ្វី​តែង​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន ។​ការប្រកប​ការងារ​អ្វី​ក៏ដោយ​ក៏​មិនត្រូវ​ធ្វេសប្រហែស​បានដែរ​ជាពិសេស​មុន​ទទួល​ពាក្យសម្តី​ឬ​ចុះហត្ថលេខា​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ភ្លាំងភ្លាត់​មានតែ​បញ្ហា​រត់​ចូល​នាំ​ពិបាក​ទប់ទល់​ប៉ុណ្ណោះ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ថ្នមចិត្ត​អ្នកដទៃ​និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នាពេលនេះ​សម្រាប់​បុរស​កើត​ឆ្នាំ​ពពែ​ឱ្យ​ប្រយ័ត្ន​រឿង​រាវ​ផ្ទាល់ខ្លួន និង​បញ្ហា​ប្រាក់កាស ។​ ​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏មាន​ការលូតលាស់​ទៅមុខ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ព្រោះថា​ពេលខ្លះ​មិត្តភក្តិ​អាច​ក្លាយជា​សត្រូវ មនុស្ស​ល្អ​ប្រែជា​អាក្រក់​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វមួយដង​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ​។​បើ​មាន​ឯកសារ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​តាម​ក្រោយ​ណាស់​។​ក្រៅពីនេះ​លោកអ្នក ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​នូវ​រឿង​រាវ​ចំពោះមុខ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​អ្វី​ចូល​មកជា​ឧបសគ្គ​នាំ​ពិ​បា​ដោះស្រាយ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី ឬ​ចាស់​ក៏​តែង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​គាប់ចិត្ត ។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ដូចនេះ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ផ្សះផ្សា​គ្នា​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​ក្នុងថ្ងៃនេះ​របស់​អ្នក​ហាក់​ឈាន​ថយក្រោយ ហើយ​បញ្ហា​ខ្លះ​តូចតាច​សោះ​អាច​រីក​ជាធំ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​មកឱ្យ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕