ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​សន្សំ​សេចក្តីសុខ ហើយ​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ច្រើនពេក​ឡើយ​នាំ​តែ​យក​រឿង​រាវ​ដាក់ខ្លួន​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​លោក​អ្នក​ជួប​បញ្ហា​មិនល្អ និង មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​មិនតិច​ឡើយ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​បាត់បង់​របស់របរ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ចំពោះ​មនុស្ស​នៅក្បែរ​ខ្លួន​ខ្លះ ហើយ​មិន​ត្រូវយក​រឿង​អ្នកដទៃ​ដែល​គ្មាន​ប្រយោជន៍​មក​ទុកដាក់​ក្នុង​ខ្លួន​ច្រើន​នោះឡើយ​នាំ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់ឥត​ឈប់ឈរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​គ្រាន់​ចាយវាយ​ប៉ុណ្ណោះ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​អស់សង្ឃឹម​ដោយ​ក្តី​រុញ​រា​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​ផ្តល់​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ឬ​ទទួលបាន​ជោគ​លាភ​អ្វីមួយ​ផង​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ​ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ និង ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន ហើយ​ងាយ​មានទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​បង្ក​ការ​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​បើ​ពុំ​នោះទេ​ពិតជា​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​មធ្យម​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ដោយសារតែ​ការយក​ភាព​ប្រចែប្រច័ណ្ឌ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ទំនាក់ទំនង​ការងារ ឬ​ផ្លាស់ប្តូរ​ការងារ​អ្វីមួយ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ និង លើកសរសើរ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការបើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​រកាំចិត្ត​កើតមាន​ច្រើន​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​ក្នុងថ្ងៃនេះ​មានជោគ​មានជ័យ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ប្រពៃ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​អ្វី​កើតឡើង​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​ទើប​ជាការ​ប្រពៃ​បំផុត ។​ក្រៅពីនេះ​មិនត្រូវ​យក​អារម្មណ៍​ខ្វាយខ្វល់​រឿង​ពុំ​បានការ​អ្វី​មក​គិត​ដិតដាម​ក្នុង​អារម្មណ៍​ពីព្រោះ​នាំ​តែ​កើតរឿង​សៅហ្មង​មានតែ​រឿង​រាវ​កើតឡើង​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​និង​មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​មិនតិច​ឡើយ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​មានរឿង​រាវ​ត្រូវ​ដំបៅចិត្ត​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ និង មិនល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​សង្ឃឹម​ផល​ល្អ​ទាំងអស់​ឬ​ផល​អាក្រក់​កើតឡើង​ទាំងអស់នោះ​ក៏​មិនអាច​ទៅរួច​ដែរ​ពោលគឺ​ត្រូវតែមាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕