ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២០ ខែ តុលា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១៤​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើកំណាត់ផ្លូវ​រដិបរដុប​ចាប់​តាំងតែ​ពី​ដើមខែ​តុលា​មក ហើយផលលំបាកក៏ត្រូវរែកពន់ច្រើន​។​ទោះបីយ៉ាងណាក្តីនៅ​ក្នុងថ្ងៃនេះ​ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយលោកអ្នក​អាច​ប្រកបការងារ​ពេញដៃ​ជើង ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ​ចំណូល​ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ​ឬ​ណាត់​ជួបចរចា​អ្វីមួយ​ជាមួយ​អតិថិជន​ឬ​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​តែងមាន​ការសហកា​រ​ពី​អ្នកដទៃ​ជានិច្ច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ចង់​ពឹងពាក់ និង ខ្ចី​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ​មិន​ត្រឹមតែ​ខាត​ពេលវេលា​ទេ​នៅ​អាច​ត្រូវ​ចំណាយ​ប្រាក់កាស​ឥតអំពើ​ថែមទៀត​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​មានការ​ត្រូវ​ចំណាយ​លើ​បញ្ហា​ប្រាក់កាស​ច្រើន ដូចនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង ហើយ​សន្សំសំចៃ​ខ្លះ​ទើប​មិន​ជួប​វិបត្តិ​នៅ​ថ្ងៃ​ខាងមុខ​។​ ​ការប្រកប​មុខ​ជំនួញ​ជួប​បញ្ហាលំបាក និង ការ រកប្រាក់​ចំណូល​ខ្សត់ខ្សោយ​ជាង​សព្វមួយដង​។​ ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​លូតលាស់​ទៅមុខ​ទេ​គឺ​ងាយ​ថយក្រោយ​ឈានដល់​ការបែកបាក់​ផង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ខ្វាយខ្វល់ និង ធ្វើ​អ្វី​តែងមាន​បញ្ហា​យាយី​ច្រើន​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​តែង​ខកបំណង​ខ្លះៗ​នាំ​មិនសូវ​សុខ​ស្រួល​ចិត្ត​ឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា ផ្តល់​ផល​ល្អ​ក្នុង​ការរៀបចំ​ពិធី​អ្វីមួយ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់ ពីព្រោះថា​ស្ថិតនៅ​ក្នុងអំឡុង​ខ្វាយខ្វល់​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​បើ​មានការ​ស្វះស្វែង​តែង​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ងាយ ។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ដោយសារ​ការយល់​ខុសពី​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​អាច​ស​ម្រុ​ការងារ​សំខាន់​ឬ​បញ្ចប់​ការងារ​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​មាន​ច្រើនជាង​នេះ​កំពង់​រង់ចាំ​។​ដោយសារ​ដួង​រាសី​មិនសូវ​ល្អប្រសើរ ហេតុនេះ​យក​ល្អ​លោកអ្នក​គប្បី​ធ្វើ​ការងារ​នៅនឹងកន្លែង​ឬ​កិច្ចការងារ​ជិតៗ​ពីព្រោះ​ងាយ​ជួប​ប្រទាំង​ប្រទើស​និង​មាន​ភ្លើង​ក្រហម​រង់ចាំ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់​និង​រឿង​ធំដុំ​បាន​ពីព្រោះថា​ផល​តែង​ឆ្លើយតប​នាពេល​ក្រោយ​វិញ​ជានិច្ច​។​ក្រៅពីនេះ​ចំពោះ​ការបំពេញ​កិច្ចការងារ​តែង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់ និង​បោះជំហាន​ទៅមុខ​សន្សឹមៗ​ឥត​ជួប​ឧ​ប​សគ្ក​អ្វី​មករា​រាំ​បិទមុខ​សោះឡើយ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ និង បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ផងដែរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​ទាក់ទង​មនុស្ស​ចាស់​ឬ​មនុស្ស​ធំ​គប្បី​ប្រញាប់​ទំនាក់ទំនង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ក៏​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​ដល់​ការទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​និយាយ​ដល់​ចាស់ទុំ តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕