ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៥ ខែ មករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅសប្តាហ៍នេះសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរដំណើរជីវិតរបស់លោកល្អប្រសើរ ហើយធ្វើអ្វីក៏ជឿនលឿនទៅមុខជានិច្ច។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺសុខដុមដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ចំពោះគូរស្នេហ៍ក្នុងរយៈពេលនេះ បើទោះជាមានអ្នកក្រៅចង់បំបែកបំបាក់ក៏ពុំមានបញ្ហាចោទដែរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ក្នុងសប្តាហ៍នេះក៏នៅផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការណាដែលសំខាន់នៅឡើយ ពិសេសបញ្ហាពាក់ព័ន្ធប្រាក់កាសក៏អាចដំណើរការបានផងដែរ។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកតែងជួបនូវឧបសគ្គចំពោះមុខច្រើនបន្តិច ដូចនេះបើទោះបីធ្វើ អ្វីក៏ដោយត្រូវធ្វើសន្សឹមៗបានហើយ បើពុំនោះផលលំបាកអាចនឹងចូលយាយីពិបាកក្នុងការទប់ទល់ពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺពុំសូវដំណើរការទៅមុខបានស្រួលទេគឺជារឿយៗតែងកើតមានភាពរកាំរកូសជាប់ជានិច្ច។ដូច្នេះទោះបីធ្វើអ្វីក៏ដោយបើពុំដោះស្រាយទៅតាមការអត់ធ្មត់ទេវានឹងបង្កជាផលលំបាកនៅពេលខាងមុខវិញពុំខាន។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមួយចំនួនមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរសោះឡើយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សថាស្តីបន្ទោសបង្កើតជាបញ្ហា និងពិសេសអាចកើតជាជម្លោះវិវាទថែមទៀត។ការប្រកបការងារកុំសង្ឃឹមជាមួយមនុស្សសន្យាពេកពីព្រោះថាច្រើនតែខកបំណង និង ក្រុមមនុស្សមិនគោរពតាមសន្យាប៉ុន្មាននោះឡើយ។អ្នកប្រកបរបរ រកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយពិសេសការរកចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃស្ទើរមិនគ្រប់ផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានបញ្ហារកាំចិត្តខ្លះៗកើតឡើង តែយ៉ាងណាកុំខ្វល់ខ្វាយតែការប្រចែប្រច័ណ្ឌនាំតែកើតសៅហ្មង និង ទម្លាប់អាក្រក់ទៅថ្ងៃក្រោយប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះអ្វីៗលោកអ្នកមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ និងពេលខ្លះក្រុមមនុស្សដែលធ្លាប់តែល្អគេអាចបែរមកព្រួតគ្នាវាប្រហារអ្នកថែមទៀត។ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីតែងមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់។ការប្រកបការងារទោះជាក្រុមហ៊ុនឯក ជន ឬមន្ត្រីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យដែរ។អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។ សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារ ស្វាមីភរិយាមានភាពប្រទាំងប្រទើស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបរក្សាភាពសុខដុមបានយូរអង្វែង។នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នក ពុំសូវមានការរីកលូតលាស់ ប៉ុន្មានទេពោលគឺមានភាពនឹងថ្កល់ជាប់មួយកន្លែង ហើយបើមានការរីកចម្រើននោះក៏តិចតួចបំផុត។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បណ្តាក់ទុនអ្វីមួយឃើញថាមិនទាស់ខុសអ្វីទេព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។ ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំបើមានការជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សារទើបប្រសើរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកជួបស្ថានភាពលំបាកទៅលើបញ្ហាប្រាក់កាស ហើយអ្នកខ្លះបញ្ហាគ្រួសារក៏ស្មុគ្រស្មាញដែរ។ការប្រកបការងារនៅថ្ងៃនេះស្ថានការណ៍ពេលខ្លះមើលឃើញថាល្អសោះអាចប្រែក្លាយជាអាក្រក់ស្មានមិនដល់ផង។ចំពោះអ្នកប្រកបរបរកស៊ីជួញដូរទោះខ្សត់ខ្សោយចំណូលថវិការពិតមែន ប៉ុន្តែការធ្វើជំនួញរបស់លោកអ្នកសុខដុមដូចសព្វមួយដងទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ សូម្បីតែស្វាមីភរិយាក្តី អារម្មណ៍ពុំសូវល្អចំពោះគ្នាឡើយព្រោះជួនផ្អែម ជួនប្រែជូរចត់អញ្ចឹង៕
ឆ្នាំមមែ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីមួយ ឬសូម្បីតែនៅផ្ទះសម្បែងចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុមនិងចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្ត្រីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ គូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ និងមានសុភមង្គលក្នុងគ្រួសារទៀតផង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីក៏ដោយចូរចេះប្រយ័ត្នមាត់ប្រយ័ត្នកព្រោះកាលបើមានសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។ការប្រកបការងារនាថ្ងៃនេះវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើងទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយបើពុំមានការប្រយ័ត្នប្រយែងនោះទេងាយកើតជារឿងរាវជះផលអាក្រក់កើតឡើងហើយ។ម្ល៉ោះហើយត្រូវចេះមើលស្ថានការណ៍និងបត់បែនតាមពេលវេលាកាន់តែប្រសើរ។លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដុមនិងមានការរីកលូតលាស់ជាងនេះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកតោងតែចងចាំថា ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗអ្នកខ្លះ តែងមានការផ្លាស់ប្តូរច្រើន ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់មកវិញ។ការប្រកបការងារមានការជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្ត និង រឿងរាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕