ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៧ ខែ មករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ទោះជា​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ពិសេស​ក្រុមមនុស្ស​ខ្ចីប្រាក់​កាស​ឬ​ពឹងពាក់​អ្វីមួយ​ពីព្រោះ​ដូច​ពាក្យចាស់​ថា​ធ្វើ​គុណ​បែរជា​បាន​ទោស​មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​បើ​មាន​ពឹងពាក់​នរណា ឬ​ចង់​ចរចា​រឿង​អ្វីមួយ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​គាប់ចិត្ត​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។​ចំពោះ​ការប្រកប​របរ រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​ស្មុគស្មាញ និង​បញ្ហា​ចោមរោម​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​ សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត និង ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងអំឡុង​ថ្ងៃនេះ​បើ​ចង់​ធ្វើការ​ដោះស្រាយ​បញ្ហា​ជីវិត​តែង​ជ្រះស្រឡះ និង​បើ​ចង់​ចរចា​បញ្ហា​អ្វីមួយ​ក៏​អាច​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ងាយ​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​កម្រើក​ទៅមុខ​គួរសម ហើយ​បើ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ឃើញថា​ល្អប្រសើរ​ផងដែរ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿជាក់​ហើយ​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ដោយសារ​ថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ហេតុនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងាត់ស្ងៀម និង​មិនត្រូវ​ដឹងឮ​រឿង​រាវ​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ក្រុមមនុស្ស​ងាយ​រកាំចិត្ត​ដាក់​ណាស់​គប្បី​អត់ធ្មត់​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​កុំ​ប្រកាន់​ចិត្ត​ឆេវឆាវ​យក​ល្អ​ត្រូវ​ចេះ រកហេតុ​ផល​ជា​បង្គោល​ទើប​ជោគជ័យ​និង​អាច​រក​សេចក្តីសុខ​ស្រួលខ្លួន​ជាង​នេះ​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ត្រូវតែ​ចេះ​បែងចែក​ល្អ និង​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ពិសេស​ទាំង​ញាតិមិត្ត​បងប្អូន​និង​មិត្តភក្តិ​បើ​ពុំនោះ​នឹង​ជួប​ផល​លំបាក​ត្រូវ​រែកពន់​នាគ្រា​ខាងមុខ​ពុំខាន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​ឃើញថា​បញ្ហា​ការងារ​ជួប​ស្ថានភាព​តានតឹង ហើយ​បើ​ធ្វើ​ខុស​មាន​ក្រុមមនុស្ស​លួច​ជាន់ក​បន្ថែ​ទៀត​។​អ្នកធ្វើ​ជំនួញ​វិញ​មាន​ភាព​សោះកក្រោះ មិន​សម្បូ​ណ៍ អតិថិជន​ឡើយ ហើយ​អ្នកខ្លះ ដូច​ពាក្យចាស់ ថា​” រក​អង្ករ​ច្រក​ឆ្នាំង​សឹង​ថា​មិន​គ្រប់​ផង ” ។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​បែកបាក់​អំឡុងពេល​នេះ​មិន​ងាយ​ចប់​ទេ ពិសេស​កើតមាន​បញ្ហាលំបាក​នាពេល​ក្រោយ​ថែមទៀត​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ជួប ឬ ដោះស្រាយ​ជម្លោះ​វិវាទ​យូរ​មកហើយ ក៏​ជាការ​ប្រសើរ​ហើយ​។​អ្នក​ប្រកបការងារ​វិញ​មាន​ភាព​ភ្លឺ​ថ្លា​គ្រាន់បើ ហើយ​ចង់​ចេញដំណើរ​ឆ្ងាយ​ក៏​តែងមាន​ភាពជោគជ័យ​ច្រើន​ត្រឡប់មកវិញ​។​អ្នកធ្វើ​ជំនួញ​មាន​សភាព​រលូន​ល្អ​គួរសម ឯ​ផល​កម្រៃ​ទោះ​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជា​ពេលវេលា​រៀបចំ​គ្រួសារ និង​ការ​ចូលដល់​ចាស់ទុំ​និយាយ​គ្នា​ហើយ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​រឿង​មួយ​គឺ​ការខូចខាត​ឬ​បាត់បង់​អ្វីមួយ ហើយ​ឱ្យ​ចងចាំ​ពាក្យចាស់​ថា ” ប្រហែស​បាត់ ប្រយ័ត្ន​គង់​”​ទើប​មិនត្រូវ​សោកស្តាយ​នាពេល​ក្រោយ​។​ការប្រកប​ការងា​រវិ​ញ​មាន​បញ្ហា​លុកលុយ និង​ពិសេស​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​លួច​បន្ទោស​បង្អាប់​នោះ​ក៏មាន​ច្រើន​ដែរ​។​អ្នក​ប្រកប​របរ​ទទួលទាន​មានការ​ខ្សត់ខ្សោយ​ចំណូល ហើយ​ចង់​ទិញ​ទំនិញ​សម្រាប់​ស្តុក​ទុក​តែង​មិន​គាប់​ដូច​បំណង​ប៉ុន្មាន​ទេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ងាយ​ទាំង​ជម្លោះ​វិវាទ​និង​ការបែកបាក់​ផង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​គប្បី​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកបការងារ​មានការ​លូតលាស់​យឺត ហើយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ជាស​ត្រូវ​លាក់​មុខ​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​លក់ដូរ​មានការ​តានតឹង​ក្នុងការ រក​ចំណូល ហើយ​បើ​ចង់​ទិញ​ទំនិញស្តុក​ទុក​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ទេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កុំ​លង់លក់​តែ​រឿង​ស្នេហា​ត្រូវ​រក​ពេលវេលា​បំពេញការងារ ឬ រៀនសូត្រ​ឱ្យបាន​ច្រើន​ទើប​ជីវិត​ថ្លៃថ្លា​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​របស់លោក​អ្នក​ថ្ងៃនេះ​គឺមាន​ភាពល្អប្រសើរ​គួរសម ម្ល៉ោះហើយ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​គេ​តែង​អាណិត​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​សម្លឹង​ការងារ​ណា​ដែល​សំខាន់ ឬ​ការងារ​ដែល​ធំដុំ​ធ្វើ​ក៏​ជា​ការល្អ​ដែរ​។​អ្នក​ប្រកប​របរ​ទទួលទាន​មាន​ភាព​លូតលាស់​ទៅមុខ​សន្សឹមៗ ហើយ​បើ​គិត​ទារបំណុល​ពី​អ្នកដទៃ​នាពេលនេះ​ជា​ឱកាសល្អ​ហើយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀបប្រដូច​ទៅនឹង​ត្រី​នៅក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ ទំនាក់ទំនង​ស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕