ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៩ ខែ មករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំកណ្តុរនាពេលនេះជិតឆ្លងផុតដួងរាសីខែស្រុតចុះហើយ។ចំណែកដួងរាសីឆ្នាំវិញ ចូលឆ្នាំចិនជិតឈានចូលមកដល់ ហេតុនេះក៏ជិតឆ្លងផុតដួងរាសីឡើងខ្ពស់មកត្រឹមដួងរាសីឆ្នាំល្អជាមធ្យមវិញដែរ។ក្នុងថ្ងៃនេះរាល់សម្ពាធទាំងឡាយបានធូរស្បើយ ហើយបើលោកអ្នកមានបំណងចង់ធ្វើអ្វីមួយក៏ពេញដៃពេញជើងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីដួងរាសីរបស់ លោកអ្នក ពុំមានអ្វីជួបជាឧបសគ្គច្រើនក្តី តែចូរកុំគប្បីធ្វើអ្វីបញ្ចេញមុខមាត់ខ្លាំងពេកព្រោះថា កាលណាហក់លោតកាន់តែខ្លាំងបញ្ហាលំបាកក៏មានកាន់តែច្រើនជានិច្ច។ការប្រកបការងារលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនប៉ុណ្ណោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។ សេចក្តីស្នេហាពិសេសបុរសបើមានការចែចង់ឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕
ឆ្នាំខាល
រាសីស្រុតចុះ។ការរស់នៅជួបនូវបញ្ហាស្មុគស្មានញច្រើន ពិសេសក្រុមមនុស្សក៏ងាយបង្កគ្រោះថ្នាក់មកឱ្យដែរ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកធ្វើអ្វីក៏តែងកើតរឿងតប់ប្រម៉ល់និងមានរឿងរកាំចិត្តច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តប៉ុន្មានទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ព្រោះ ជួនត្រូវរ៉ូវ ជួនពាក់មុខយក្សដាក់គ្នាឬកើតការប្រចែប្រច័ណ្ឌដោយប្រការណាមួយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅបើជាស្ត្រីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ហើយមិនងាយស្តារឡើងវិញទេ។ការប្រកបការងារពុំត្រូវយកអារម្មណ៍ដាក់ខ្លួនច្រើនឡើយ ត្រូវចងចាំថាទោះទៅទីណាក៏មានមនុស្សបែបនេះ ឬក៏មានមនុស្សដែលពិបាកជាងនេះទៅទៀត ។ត្រូវគិតថាបញ្ហាមួយចំនួនកើតឡើងជារឿងធម្មតារបស់ជីវិត។ ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនសន្សឹមៗទៅមុខជានិច្ច។ក្រៅពីនេះបើមានបញ្ហាតូចធំតែងអាចដោះស្រាយចេញដោយងាយស្រួលថែមទៀត។ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុរបង្ហាញផ្លួវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួង។ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា “ ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវចេះគិតឱ្យវែងឆ្ងាយ ហើយកុំសម្លឹងឃើញតែផលប្រយោជន៍តិចតួចនៅថ្ងៃនេះ ហើយនាំជះផលអាក្រក់នាថ្ងៃខាងមុខ។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយនិងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។បញ្ហាការងាររបស់លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាសពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិចព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីសំខាន់អាចចុះធ្វើឬសម្រេចចិត្តអនុវត្តបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញនាពេលក្រោយគ្រាន់កក់ក្តៅជានិច្ច។ការប្រកបការងារពុំមានអ្វីចូលយាយីនាំពិបាកដោះស្រាយនោះដែរគឺមានសភាពល្អប្រពៃណាស់។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និង កំពុងផ្អែមល្ហែមប្រពៃប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវត្រចៀលស្រាលស្តាប់អ្នកដទៃដោយមិនបានពិចារណាឡើយពីព្រោះថាងាយជួបគ្រោះវិវាទពីតូចរីកជាធំណាស់ ។ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។ រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅ និង ការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចជាមួយអ្នកដទៃ ឬការកើតរឿងបញ្ហាសុខភាពចូលយាយីដោយប្រការណាមួយ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនទោះលោកអ្នកធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំជ្រូកនៅពេលឆ្លងចូលបុណ្យចូលឆ្នាំប្រពៃណីចិនរួចអាចសប្បាយចិត្តបានហើយពីព្រោះថាដួងរាសីឆ្នាំរបស់លោកអ្នកបានឡើងខ្ពស់ត្រដែតតែម្តង។ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕