ហោរាសាស្រ្ត ប្រចាំថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះពុំត្រូវចូលដោះស្រាយរឿងអ្នកដទៃដោយមិនបានពិចារណាវែងឆ្ងាយឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងនាំសោកស្តាយនាពេលក្រោយ។ ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុស និង ព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។លោកអ្នកតែង មានគ្រោះយាយីខ្លះៗកើតឡើង ម្ល៉ោះហើយត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងមិនត្រូវជះកំហឹងដល់អ្នកដទៃឡើយប្រយ័ត្នកើតជាបញ្ហាមានរឿងរាវតាំងពីតូចតាចរីករាលដាលដល់ធំ ។ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះជោគសំណាងបានត្រឡប់មកវិញ ម្ល៉ោះហើយរឿងរាវតូចធំមួយចំនួនបានរលាយរលត់ទៅឆ្ងាយ ហើយជោគសំណាងល្អៗបានចូលជំនួសវិញ។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយមិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតភ្លឺថ្លា ហើយចង់ធ្វើអ្វីមួយតែងជឿនលឿន និងហុចជាលទ្ធផលគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារលើបញ្ហាប្រាក់កាស ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើកិច្ចសន្យា អ្វីមួយក៏អាចអនុវត្តបានហើយ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំរោង
រាសីស្រុតចុះ។ថ្ងៃនេះមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងរឿងសំខាន់ ឬចរចារឿងអ្វីមួយឡើយពីព្រោះថាងាយភ្លាំងភ្លាត់ ឬមិនសម្រេចដូចបំណងនោះមានខ្ពស់ជាងសព្វមួយដង។ទាំងស្ត្រីបុរសលោកអ្នកទោះប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនពេលចុះហត្ថលេខា ឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗចូរចេះពិនិត្យពិច័យឱ្យល្អិតល្អន់ទើបពុំមានការភ្លាំងភ្លាត់ និងមិនខាតផលប្រយោជន៍ឥតអំពើ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបែរជាបានទោសត្រឡប់មកវិញ។ដោយឡែកនៅថ្ងៃនេះអ្នកប្រកបការងារពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ការធ្វើអ្វីមួយរបស់លោកអ្នកគឺតែងសម្រេចជោគជ័យដូចសមប្រកប ពិសេសនៅមាន បងប្អូនញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។នៅថ្ងៃនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ឬចុះប្រកបកិច្ចការងារអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះដោយសារសម្ពាធផ្លូវអារម្មណ៍ និងប្រាក់កាសជួបបញ្ហាខ្វះមុខខ្វះក្រោយធ្វើឱ្យលោកអ្នកទទួលរងផលលំបាកច្រើន។លោកអ្នកមិនត្រូវចេះតែពឹងពាក់ខ្ចីអ្នកដទៃមិនមើលមុខក្រោយប្រយ័ត្នវ័ណ្ឌកដោយសាររកប្រាក់សងគេមិនរួច។នៅពេលនេះបើលោកអ្នកមានកិច្ចការអ្វីលោកអ្នកគប្បីចាត់ចែងឱ្យឆាប់ចប់ពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយផលលំបាកក៏មានច្រើនជាងនេះផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវឱ្យគេជំពាក់បំណុល ឬឱ្យគេខ្ចីរបស់របរដោយមិនមើលមុខក្រោយប្រយ័ត្នជួបគ្រោះចាញ់បោកគេ។ការប្រកបការងារលោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ប៉ុន្តែយ៉ាងណាត្រូវចេះតស៊ូនិងយកបញ្ញាជាអាវុធដោះស្រាយទើបប្រសើរ ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំរកា
រាសីស្រុតចុះ។ក្នុងរយៈពេលនេះដោយសារចំណូលជីវភាពរបស់លោកអ្នកខ្សត់ខ្សោយ ម្ល៉ោះហើយត្រូវចេះចាយវាយក្បិតក្បៀតបន្តិចទើបពុំមានបញ្ហាចោទឡើងនាគ្រាខាងមុខ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបញ្ហាកិច្ចការងារ និងបញ្ហាប្រាក់កាសលោកអ្នកហាក់បានធូរស្រាលបន្តិចវិញ។ក្រៅពីនេះបញ្ហាលំបាកមួយចំនួនទៀតក៏បានផ្លាស់ប្តូរមកប្រសើរឡើងវិញខ្លះដែរ។ការបំពេញការងារអ្វីតែងងាយឆាប់ចប់និងសម្រេចលទ្ធផលគួរជាទីពេញចិត្តថែមទៀត។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារចាស់ថ្មីមួយចំនួនផង។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្និទ្ធស្នាលដូចប្រក្រតី៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុមមនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។ការប្រកបការងារបើទោះបីថ្ងៃនេះមានបញ្ហាខ្លះៗយាយី ឬអ្នកខ្លះមានរឿងរាវទំនាស់កើតឡើង ប៉ុន្តែលោកអ្នកក៏អាចដោះស្រាយបានជ្រះស្រឡះដែរ ។ក្នុងរយៈពេលនេះបើមានញាតិបងប្អូន ឬមិត្តភក្តិបបួលដាក់ទុនក្នុងរឿងអ្វីមួយត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុក្ខដាក់ខ្លួន និងមិនចាញ់បោកគេ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំកើតរឿងរាវដំបៅទ្រូងនៅគ្រាខាងមុខ៕