ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១០ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ទាំង​រឿង​រាវ​ផ្ទាល់ខ្លួន ការងារ និង​សូម្បី​បញ្ហា​ប្រាក់កាស​ផង​។​ថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​។
-​បញ្ហា​ស្នេហា​៖​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គឺ​តែង​ពុំ​សម្រេច​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​ពោលគឺ​ច្រើន​ខកបំណង​។​ចំណែក​អ្នក​ខ្លះទៀត​អាចមាន​ទំនាស់​ពាក្យសំដី​ជាមួយ​អ្នកដទៃ​បង្កើតជា​បញ្ហា​ច្រើន​ផង​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។ ​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឧបទ្រព​មិនល្អ​បាន​យាយី​លើ​ដំណើរ​ជីវិត​របស់​លោកអ្នក ដូច្នេះហើយ​នាំឱ្យ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស និង​រឿង​រាវ​រត់​ចូល​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ម​នុស្ស​ល្អ​អាច​ប្រែជា​អាក្រក់ ហើយ​មនុស្ស​អាក្រក់​អាច​នឹង​អាក្រក់​ថែមទៀត​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​បញ្ហា​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​បែក​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ល្អ​និង​មាន​អាក្រក់​នៅ​លាយឡំ​គ្នា​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​មើលគេមើលឯង​និង​ពិសេស​ស្តាប់​គេឯង​ខ្លះ​ទើប​មិនត្រូវ​ធ្លាក់ទឹក​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញ​កិច្ចការងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ផ្ទាល់ខ្លួន​ឃើញថា​មានការ​បោះ​ជំ​ហ៊ាន​ទៅមុខ ហើយ​ចង់​ទំនាក់ទំនង​អ្វី​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​តែង​ត្រូវបាន​បណ្តា​មិត្តភក្តិ​កើតការ​គោរព​ខ្លបខ្លាច​វិញ​ខ្លះ ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​សមប្រកប​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ការរក​ផល​កម្រៃ​បើ​ឃើញថា​អ្នកដទៃ​គេ​រកបាន​កុំ​ប្រឹងរក​តាម​ពេក​ព្រោះថា​មិនអាច​ហុច​ផល​កម្រៃ​ដូច​ជាទី​ពេញចិត្ត​នោះដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ប្រែប្រួល​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​អារម្មណ៍​បន្តិច​ពីព្រោះថា​ងាយ​បង្ក​ជា​បញ្ហា​មក​ដាក់ខ្លួន​ណាស់​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​បើ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​មិន​ដំណើរការ​ទៅមុខ​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែមាន​ការនឿយហត់ និង ត្រូវ​ពុះពារ​បញ្ហា​ជុំវិញខ្លួន​ច្រើន​ផង​។​ក្នុងពេល​កន្លងមក​លោក​អ្នកមាន​រឿង​មិន​សប្បាយចិត្ត​ឡើយ ដូចនេះ​លោកអ្នក​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងពួង​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​ឡើងវិញ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ជា​ពេលវេលា​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការរស់នៅ លោកអ្នក​ជួប​ភាព​តានតឹង​ផ្លូវចិត្ត​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​សោះឡើយ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង ហើយ​ឱ្យ​គិតដល់​ផលប៉ះពាល់​ដល់​នៅពេល​ក្រោយ​បន្តទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​នោះដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើជា​ស្ត្រី​ទោះជា​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ ត្រូវ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​ប្រសើរ​បំផុត​។​យីអ៊ុន​របស់លោក​អ្នក​មាន​បញ្ហា​អាក្រក់​ខ្លះៗ​ចូលមក​យាយី​ផង​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​ត្រូវ​ពិបាក​ក្នុងការ​ដោះស្រាយ​នាពេល​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺតៗ​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ បើ​លោក​អ្នកធ្វើ​អ្វីមួយ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់ និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វីៗ​មិន​គប្បី​ធ្វេសប្រហែស ឬ​ប្រឆាំង​នរណាម្នាក់​ទាំង​បំពាន​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​ជះ​មកវិញ​នាពេល​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងា​រវិ​ញ​បើ​លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ ហេតុនេះ​គប្បី​មានការ ប្រយ័ត្នប្រយែង បន្តិច​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ ពិសេស​ការបណ្តាក់ទុន​រកស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​កា​ខ្លួនឯង​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ ហើយ​បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល ហើយ​ភាព​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។​ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​។​ការចេញ​ធ្វើ​ជំនួញ​ទី ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​ ​ឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕