ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១១ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​បើ​លោកអ្នក​ចង់​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក ឬ​ចង់​ចរចា​ក្នុង​រឿង​អ្វីមួយ​ឃើញថា​ផល​ពុំ​សូវ​ឆ្លើយតប​ដូច​គាប់​បំណង​នោះឡើយ ។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ដែរ ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​គ្រាន់​ដូច​សមប្រកប​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ហើយ​។​
​គូ​ស្វាមីភរិយា​មាន​ភាព​សុខដុម និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​យើង ពេលខ្លះ​មាន​បញ្ហា​ច្រើន មាន​បញ្ហា​តិច ឬ​បើ​ពុំមាន​បញ្ហា​សោះ​នោះ​គឺ​ពុំ​អាចមាន​ឡើយ​។​ហេតុនេះ​បើទោះបី​មាន​អ្វី​កើតឡើង​ក៏​មិនត្រូវ​រុញ​រា​ឬ​ចុះចាញ់​នោះដែរ​។ បើ​ដួល​ហើយ​ត្រូវ​ចេះ​ក្រោក​ឡើងវិញ​ដោយ​ខ្លួនឯង​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ប្រកបការងារ​តូចធំ​ពីព្រោះ​ថាបើ​ទោះ​លទ្ធផល​មិន​ច្រើនតែ​ក៏​កើត​មានការ​គ្រាន់​សុខ​ស្រួល​ចិត្ត​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​ដែល​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប និង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​ធ្វើ​អ្វីមួយ​មួយ​តែង​សម្រេច​ផល​នោះ​មាន​ខ្ពស់ និង​ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ទៀតផង ។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វីមួយ ចៅហ្វាយនាយ​តែង​ឆាប់​មើលឃើញ និង តែង​ពេញចិត្ត​ពេញ​ថ្លើម​ជាង​មុន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មុន​ធ្វើ​អ្វីមួយ​លោកអ្នក​ត្រូវ​ចេះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ថាបើ​សម្រេចចិត្ត​មិនត្រូវ​ងាយ​បង្ក​ផល​លំបាក​យូរអង្វែង​ដល់​ថ្ងៃក្រោយ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទ្បើ​យ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ការប្រកាន់​ចិត្ត​ឆេវឆាវ​ឬ​រឹង​មានៈ​ជាការ​ពុំ​ល្អ​ក្នុង​ពេលនេះ​សោះឡើយ ម្ល៉ោះហើយ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ថ្នមចិត្ត​អ្នកដទៃ និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏មាន​ការលូតលាស់​ឈាន​ទៅមុខ​មួយចំនួន​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ខ្ចី ឬ​ពឹងពាក់​ន​ណា​ម្នាក់​តែង​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ​ពិសេស​មានតែ​គេ​ម៉ាក់​ងាយ​បន្ថែមទៀត​។​ទាំង​ស្ត្រី​បុរស​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់ និង រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់​ទើប​អាច​ទប់ទល់​ជាមួយ​បញ្ហា​ឧបទ្រព​យាយី​ទៅរួច​។​សម្រាប់​អ្នក ប្រកប របរ រកស៊ី​ជួញដូរ លោកអ្នក ចូរ​ចេះ​មាន ចិត្តត្រង់​ទៅ​ត្រង់​មក មិនត្រូវ​មើលឃើញ​តែ​ផលប្រយោជន៍​នោះដែរ ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​កើត​តែ​ជម្លោះ​វិវាទ​រក​ភាព​ផ្អែមល្ហែម​ពុំ​សូវ​ឃើញ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់ផ្តើម​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ទៅកាន់​ទីកន្លែង​ណាក៏ដោយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់ និង​អាណិត​ស្រឡាញ់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ភ្លាំងភ្លាត់ ឬ មាន​កំហុសឆ្គង​នោះ​ឃើញថា​នឹង​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស​និង​ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច ហើយ​បញ្ហា​ជម្លោះ​ក៏​ផុយ​ស្រួល​កើតឡើង​ណាស់​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ទៅលើ​បញ្ហា​សុខភាព និង​បញ្ហា​របស់របរ​ពីព្រោះ​ងាយ​កើត​បញ្ហា​មិនល្អ​ឡើង​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត និង​រឿង​រាវ​រត់​ចូល​ច្រើន ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ចំណូល ចំណាយ ឱ្យបាន​ល្អិតល្អន់​បន្តិច​បើ​ពុំ​នោះទេ​ដោយសារ​ចំណូល​ទាប​ការចំណាយ​ខ្ពស់​នឹង​នាំនូវ​វិបត្តិ​ថវិការ​គ្រួសារ​ពុំខាន ។​ការប្រកប​ការងា​រវិ​ញ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ចាប់កំហុស​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕