ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ក្នុង​ការរស់នៅ​ពីព្រោះថា​រឿង​រាវ​ងាយ​រត់​ចូល ហើយ​បើជា​របស់របរ​ងាយ​ខូចខាត​និង​បាត់បង់​ជាង​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​។​រាល់​កិច្ចការងារ​តូចធំ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​មួយចំនួន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​លោកអ្នក​មានការ​ផ្លាស់​ប្តូរ​ទាំង​ខាង​អារម្មណ៍​និង​កិច្ចការងារ ម្ល៉ោះហើយ​ចូរ​ប្រយ័ត្នប្រយែង​។​ចំពោះ​ការប្រកប​ការងារ លោកអ្នក ឱ្យ​ប្រយ័ត្ន​បញ្ហា​ពាក្យសម្តី​ដែល​ងាយ​កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​បែកបាក់​ទៅវិញ​ផង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​បាន​ធូរស្បើយ ហើយ​រឿង​រាវ​ខ្លះ​ដែល​កើត​កាល​ពីមុនមក​ឃើញ​ថាបើ​មានការ​សម្រុះសម្រួល​អាច​ដោះស្រាយបាន​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​ឥត​ថយក្រោយ​ទេ ពិសេស​ក្រុមមនុស្ស​តែង​មិនសូវ​ហ៊ាន​យាយី​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់ ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា លោកអ្នក អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​ឬ​ខិតខំ​ដោះស្រាយ​បញ្ហា លំបាក​ដែល​កើត​កាល ពីមុនមក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ឧបទ្រព និង រឿង​រាវ​អាក្រក់ៗ​ដែល​ធ្លាប់​កើត​កាល​ពីមុនមក​បាន​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ទៀតផង​។​សម្រាប់​ការប្រកប​ការងារ ពិសេស បុរស​វិញ​រឿង​រាវ​ធ្លាប់តែ​តានតឹង ក៏បាន​ប្រែ​មក​ធូរស្បើយ ហើយ​អាច​ទទួលជោគជ័យ​ការងារ​ឡើងវិញ​ផង​។​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នា​ធ្វើឱ្យមាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ និង​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ ។​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​នាំ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ​ចូល​ញាំញី ឬ​មាន​បញ្ហា​មិនសូវ​លោះ​ពេលវេលា នោះ​នាពេលនេះ​ចាប់ផ្តើម​ធូរស្បើយ ហើយ​ចង់​ធ្វើ​អ្វីៗ​ក៏​គ្រាន់​មាន​ភាព​សុខដុម​ប្រពៃ​។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច និង​មានរឿង​រាវ​យាយី​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផង​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការអត់ធ្មត់​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​បញ្ហា​រដិបរដុប​ធ្វើឱ្យ​ងាយ​កើតជា​បញ្ហា​និង​ធ្វើ​អ្វី​ក៏ដោយ​ចូរ​មានចិត្ត​ត្រជាក់​ទើប​គ្មាន​រឿង​រាវ​ចូល​កើត ។​ការប្រកប​ការងារ​បើ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ទៅរួច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​លុបបំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ដែល​មិន​សម​ហេតុផល​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​ងាយ​មានការ​ប៉ះទង្គិច​គ្នា​ណាស់ ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​កើតឡើង​។​ថ្ងៃនេះ​ដែរ​ទោះ​ធ្វើ​អ្វី​ក៏​ដោយមាន​ភាពជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ចូល​អុកឡុក​យាយី​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាពត្រជាក់ត្រជុំ​បន្តិច​វិញ ក្រោយពី​ជួប​នូវ​ការលំបាក​និង​មាន​បញ្ហា​មួយចំនួន​យាយី​រួចមក​។​អ្នក​ប្រកបការងារ​ទាំង​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ចង់​ស្នើសុំ​អ្វីមួយ​ពី​ចៅហ្វាយនាយ​តែង​ទទួល​ចម្លើយ​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​សម​ដូច​ប្រកប​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់ ហើយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​មិន​ជួប​រឿង​រាវ​ដែលថា​ចាញ់​ប្រៀប​គេ​ឬ​ត្រូវគេ​ព្យាបាទ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​បើ​មាន​ក្រុមមនុស្ស​មក​និយាយ​ដើម្បី​បញ្ឆេះ​បញ្ហា​អ្វីមួយ​មិនត្រូវ​ចេះតែ​ជឿ​ឬ​លោត​តាម​ការ​ញុះញង់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​បង្កើត​រឿង​រាវ​ដាក់ខ្លួន ហើយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន ឯ​ចំណូល​តិច ហើយ​ពិសេស​បើ​មាន​ការធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ច្រើន​ត្រូវ​រាំងស្ទះ​ទៀតផង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​អាចមាន​មនុស្ស​ភេទ​ផ្ទុយគ្នា​មក​ទំនាក់ទំនង​ច្រើនតែ​ស្ត្រី​ចូរ​ប្រយ័ត្ន​ធ្លាក់ចូល​អន្ទាក់​ប្រុស​ព្រាន ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕