ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​នា​ថ្ងៃនេះ​បោះជំហាន​ទៅមុខ​គ្រាន់​លឿន​គួរសម ហើយ​សេចក្តីប្រាថ្នា​មួយចំនួន​ដែល​ប៉ង​យូរ​មកហើយ ក៏​តែង​លេច​ចេញមក​ឱ្យឃើញ​គ្រាន់​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកបការងារ​បើ​មាន​ចំណុច​ខ្វះខាត​ត្រង់ណា​មិនត្រូវ​ព្រងើយកន្តើយ​រក​អ្នកដទៃ​ជួយ​បង្រៀន​ឬ​បង្ហាត់​បង្ហាញផ្លូវ​ជាការ​ប្រពៃ​បំផុត​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​មានការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់ និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​នា​ថ្ងៃនេះ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វី​តែង​មិន​ទទួល​ជា​លទ្ធផល​ឡើយ ពិសេស​ងាយ​កើតជា​រឿង​រាវ​ថែមទៀត​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ ក៏​ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់ តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​ចង់​ធ្វើការ​ដោះស្រាយ​បញ្ហា​ជីវិត​តែង​ជ្រះស្រឡះ និង​បើ​ចង់​ចរចា​បញ្ហា​អ្វីមួយ​ក៏​អាច​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​បើ​ឃើញថា​មិន​អំណោយផល​ល្អ ហើយ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​ដែរ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​ប្រថុយប្រថាន​ឡើយ​ពីព្រោះថា​លទ្ធផល​នោះ​តែង​មិន​ដូច​គាប់​បំណង ពិសេស​បែរជា​ជួប​បញ្ហា​អាក្រក់​ថែម​មួយ​ជាន់​ទៀត​។​ដោយសារ​ដំណើរ​ជីវិត​របស់លោក​អ្នក​ក៏​ស្ថិតនៅក្នុង​ភាពមិន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ការប្រកប​ការងា​រ​ឃើញថា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ស្ត្រី​បុរស​នាពេលនេះ​កុំ​គប្បី​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ក្រែង​ដកខ្លួន​ពុំរួច​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ពិសេស ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់ ហើយ​ការ​មានទំនាស់​ក៏​ងាយ​កើតឡើង​ដែរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ឱ្យ​ប្រយ័ត្ន​ការទទួល​រង​ខូចខាត ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើ​អ្វី​ដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​នាពេលនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ចេះ​ក្រោក​ឡើង​តស៊ូ​ដោះស្រាយ​ឃើញថា​រឿង​ធំ​នឹង​រួម​ជា​តូច​មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ងាយ​ទទួលរង​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់ ពិសេស ជម្លោះ​វិវាទ ព្រោះតែ​សម្តី​មិនចេះ​ទប់​របស់ខ្លួន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​នូវ​ទំនាស់​ណាស់ ហេតុនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​នាំ​រកាំចិត្ត​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់ លោកអ្នក នៅថ្ងៃនេះ​គាប់ប្រសើរ​បន្តិច​វិញ ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​សម្រេចចិត្ត​ក្នុងការ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​គាប់​បំណង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់ ហើយ​ចង់​ទំនាក់ទំនង​នរណាម្នាក់​តែងមាន​ក្តីសង្ឃឹម​ច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ​អ្វីៗ​ដែល​ធ្លាប់តែ​អាប់អួ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​ឡើងវិញ ប៉ុន្តែ​ការងារ​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក បណ្តាក់ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា ”​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​” ផងដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​ទន្ទឹងរង់ចាំ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​គឺ​តែង​ទទួល​ការ​ខកបំណង​ច្រើនជាង​។​ការប្រកប​ការងារ​ទោះ​ខិតខំ​ច្រើន​កុំ​សង្ឃឹមថា​បាន​ផល​ច្រើន​ឱ្យសោះ ហើយ​ពេលខ្លះ​ត្រូវគេ​បន្ទោស​ឱ្យ​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី​តែ​យ៉ាងណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មានការ​លូតលាស់​យឺត​តែ​ងាយ​ថយក្រោយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​កើតឡើង​គប្បី​ប្រឹងប្រែង​ដោះស្រាយ​បើ​មិន​ដូច្នេះ​នឹង​ជួប​ការលំបាក​នៅ​ថ្ងៃ​ខាងមុខ​កាន់តែ​ធំ​ពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ឡើយ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​រស់​។ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕