ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ហើយ​បើ​ចង់​ធ្ងើ​អ្វីមួយ​តែង​ជួប​បញ្ហា​ឧបសគ្គ​រារាំង​ផ្លូវ​ច្រើនជាង​សព្វមួយដង ។​ការប្រកប​ការងារ​ក៏​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​ធំដុំ​ពេក​ក្នុងថ្ងៃនេះ​ដែរ​ពីព្រោះថា​ផល​អាក្រក់​មាន​តាម​ជាប់​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​និយាយ​អ្វីមួយ​ចេញមក​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​វាយប្រហារ និង​ចាប់​ថ្នាំងថ្នាក់​ប៉ុណ្ណោះ ។​ការប្រកប​ការងារ​ចូ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ណា​មួយ​មកឱ្យ​នាំ​ពិបាក​ដល់​គ្រាក្រោយ​។​ចំពោះ​ការចង់​ប្រកប​របរ​រកស៊ី​ថ្មីថ្មោង​វិញ​លោកអ្នក​ត្រូវ​ចេះ​ត្រួតពិនិត្យ​ស្ថានការណ៍​និង​មើល​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​ប្រយ័ត្ន​ការដាក់​ដើម​ទៅហើយ​សូន្យឈឹង​តែម្តង​។​ គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​គាប់ប្រសើរ ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​ដែរ​។​ចំណែក​ការប្រកប​ការងារ​វិញ​មិន​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ថយក្រោយ​វិញ​នោះ​ក៏​ឆាប់រហ័ស​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅ​ខែឧសភា​នេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​បើ​ចង់​ធ្វើ​អ្វិ​មួយ​គឺអាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ដោយឡែក​ការប្រកប​ការងារ នៅថ្ងៃនេះ​វិញ​ឃើញថា មាន​ភាពរលូន​ទៅមុខ ហើយ​កិច្ចការ​តូចធំ​តែ​ពុះពារ​បានសម្រេច​ជោគជ័យ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សា​រហើយ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ការរស់នៅ​តែងមាន​ឧបសគ្គ និង រឿង​រាវ​ចូលមក​យាយី​ច្រើន ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​គឺ​មិន​ងាយ​ចាប់​ដោយ​ងាយ​ឡើយ ហើយ​ពិសេស​ធ្វើ​អ្វីមួយ​ក៏​មិន​ងាយ​ឆាប់​ចប់​ដូច​បំណង​នោះដែរ ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​មានរឿង​អ្វី​ក៏ដោយ​មិន​ត្រូវយក​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តៅក្រហាយ​បញ្ចេញ​មក​ច្រើនពេក ហើយ​ពិសេស​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ទើប​រឿង​រាវ​អាច​ងាយ​ដោះស្រាយ​ចេញទៅ​វិញ​។​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​ទាល់តែ​ឆាប់​បញ្ចប់រឿង​រាវ​រកាំរកូស និង​ការ​ប្រចែប្រចណ្ឌ​ខុស​រឿង​ទើប​នៅក្នុង​គ្រួសារ​មាន​សុភមង្គល​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងការ​រស់នៅ​លោកអ្នក​តោង​ចេះ​ដាស់តឿន​នូវ​រាល់​កំហុស​ខ្លួនឯង និង​ក្រៅពីនេះ​បើ​មាន​បញ្ហា​ត្រូវ​ចេះ​ដោះស្រាយ​ទើប​ជីវិត​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ភាព​ភ្លឹ​ថ្លា​ជាង​នេះ​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​គឺ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​មានដំណើរ​ជីវិត​រលូន​ល្អ​និង​ទោះ​ធ្វើ​អ្វីមួយ​ក៏មាន​ភាព​សុខ​ស្រួល​ពុំមាន​ឧបសគ្គ​ច្រើ​នាំ​ពិបាក​ដោះស្រាយ​ឡើយ​។​លោកអ្នក​គប្បី​សម្រុក​ការងារ​នាពេលនេះ​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​តែង ជួប​នូវ​ផល​លំបាក​ជាង​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំ​នូ​ញ​ធំៗ​ទៅរួច​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ គូ​ស្វាមីភរិយា​ទោះ​មាន​ភាព​រកាំចិត្ត​ខ្លះៗ​កើតឡើង​ក្តី​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​៕

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​រោគ​ចង្រៃ​យាយី ឬ​បើកបរ​យានយន្ត​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទើប​ចៀសផុត​គ្រោះ​ចង្រៃ​មួយចំនួន​ទៅរួច​។​ចំពោះ​ការប្រកប​ការងារ​វិញ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​ឡើយ​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មានការ ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មានការ បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ចរចា​រឿង​ផ្នែក​អាជីវកម្ម និង​ទំនាក់ទំនង​ការងារ​ផ្នែក​ខាងក្រៅ​ទទួលផល​សម្រេច​ដូច​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​ឃើញថា​ល្អប្រសើរ​ក្តី ប៉ុន្តែ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​គឺ​លោក​អ្នកធ្វើ​អ្វីៗ​តែង​ទទួល​ផ្លែផ្កា និង ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ទទួលបាន​ការឆ្លើយតប​គ្រាន់​កក់ក្តៅ​៕