ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០១ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ចូល​ខែ​ថ្មី​តែ​យ៉ាងណា​ដំណើរ​ជីវិត​របស់ លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​លោកអ្នក​តែង​ជួប​នូវ​ឧបសគ្គ​យាយី និង​បញ្ហា​បាន​រត់​ចូលមក​ច្រើន​។​ការប្រកប​ការងារ​ត្រូវ​ព្យាយាម​តាំងចិត្ត​ទាំង​កិច្ចការ​តូចតាច​និង​ធំដុំ ពីព្រោះថា​ងាយ​ទទួលរង​ការរិះគន់ ឬ​មានការ​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​បើ​មានទំនាស់​ផង​តែង​កើត​ពី​រឿង​តូចតាច ហើយ រីក​ជាធំ​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​គោ​ឆ្លង​ចូល​ខែ​ថ្មី មិថុនា​នេះ​ដំណើរ​ជីវិត​ខ្ពស់ត្រដែត ម្ល៉ោះហើយ​រាល់​បញ្ហា​មិនល្អ​ខ្លះ​ដែល​ធ្លាប់តែ​យាយី​បាន​ចាក​ចេញទៅ​ឆ្ងាយ ហេតុនេះ​ការរស់នៅ​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ឆ្លង​ចូល​ខែ​ថ្មី​នា​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ការរស់នៅ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​ផលប៉ះពាល់​ណាមួយ​ឈានចូល​កើត​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ក៏​តែង​ជួប​នូវ​រឿង​ខ្វាយខ្វល់ និង​កិច្ចការងារ​មាន​បញ្ហា​ចូល​យាយី​ក៏​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង​បង្ករឿង​ចំពោះ​គ្នា​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មុន​ធ្វើ​អ្វី ឬ ចង់​ធ្វើ​អ្វី​គប្បី​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ដួង​រាសី​កំពុងស្ថិត​នៅក្នុង​អំឡុង​មាន​បញ្ហា​រង្គោះរង្គើ​មួយចំនួន​យាយី ម្ល៉ោះហើយ​បើ​សម្រេចចិត្ត​ត្រូវ​មិន​ថ្វី​ទេ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​នោះ​ផល​លំបាក​ក៏​កើតមាន​ច្រើន​ទៅតាម​នោះដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​ឡើយ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើតការ​រកាំចិត្ត​ចំពោះ​គ្នាច្រើន ៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏​នៅ​អាច​ដំណើរការ​ទៅមុខ​ជាធម្មតា ហើយ​ផ្លែផ្កា​ក៏​ហុច​ឱ្យ​គួរសម​ផង​។​ទោះបីយ៉ាងណា​ក៏ដោយ​លោកអ្នក​ធ្វើ​អ្វីៗ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​កុំ​ធ្វើ​ទាំង​ចុងដៃចុងជើង​នោះ​នាំ​ជួបតែ​បញ្ហា​ស្មុគស្មាញ​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ជា​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិន​គប្បី​មានការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ហើយ បើ​ហ៊ាន​រិះគន់​អ្នកដទៃ​នាំ​ត្រូវ​កើតជា​រឿង​រាវ​នៅ​គ្រា​ខាងមុខ​ពុំខាន ។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ព្យុះភ្លៀង​កំពុង​អុកឡុក​ដំណើរ​ជីវិត​ស្នេហា​របស់លោក​អ្នក​ឱ្យទទួល​រង​ផល​លំបាក​ច្រើន​ចំពោះមុខ ៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន និង ការចុះ​សម្រុង​គ្នា​ឃើញថា ច្រើន​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​ឆ្លង​ចូល​ខែ​ថ្មី​នា​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទាំង​ស្ត្រី​បុរស​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច ពិសេស​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​តែម្តង​។​ការប្រកប​ការងារ​រ​បស់ លោកអ្នក​ក៏​មិនសូវ​ល្អប្រសើរ​ដែរ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ ឬ សម្រេចចិត្ត​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើន​ត្រូវ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ ​បញ្ហា​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ជួប​ផល​លំបាក​នឹងមាន​ក្រុម​មន​សុ្ស​ជួយ​ណែនាំ និង ផ្តល់យោបល់​ដែលនាំឱ្យ​ជួប​ផល​ល្អៗ​មកវិញ​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​ឧបសគ្គ​ចូលមក​យាយី​នាំ​លោកអ្នក​ពិបាក​ឆ្លងកាត់​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ ហើយក៏​មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ឈានចូល​ខែមិថុនា​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត ម្ល៉ោះហើយ​នៅផ្ទះ​សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​ឆាប់រហ័ស​ទៀតផង​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់ និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​ថែមទៀត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ថ្មី​មួយចំនួនទៀត​។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ ​បញ្ហា​ស្វាមីភរិយា​មាន​ភាពសុខដុមរមនា​ដោយ​ចេះ​យោគយល់​ចិត្ត​គ្នាច្រើន ៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី ឬ​កើត​បញ្ហា​ដោយ​ប្រការ​ណាមួយរ​កស្មាន​មិន​ដល់​។​ការប្រកប​ការងារ​លោក​អ្នក​ក៏ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​នាំ​តែ​កើត​បញ្ហា​មិនចេះចប់​ប៉ុណ្ណោះ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​អាច​នឹង​ជួប​នូរ​រឿង​​រាវ​ប្រទាំង​ប្រទើស និង​រឿង​រាវ​ទាស់ទែង​ពាក្យសម្តី​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕