ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១០ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត

​រាសី​ស្រុតចុះ​។ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​មិនត្រូវ​តបត​សម្តី​ក្រុមមនុស្ស​ស្តីបន្ទោស​យើង​ច្រើន​ឡើយ ប្រយ័ត្ន​រឿង​រាវ​តូចតាច​សោះ​ប្រែ​រីក​ជាធំ​ណាមួយ​កើតឡើង ។​ការប្រកប​ការងារ​មានការ​តានតឹង និង ងាយ​ទទួលរង​គ្រោះ​ដោយសារ​ក្រុមមនុស្ស​ទម្លាប់​បញ្ហា​មកឱ្យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ទៀតផង​។​​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​កើតមាន​ភាព​ប្រទាំង​ប្រទើស និង រឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​ផង​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក និង មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​តែ​លាភ​តូចតាច​មាន​ហូរ​ចូល​ហូរហែ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រទាំងប្រទើស​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​គ្នា​និង​ការ​ប្រកែប្រកាន់​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ឆ្លង​ចូល​ខែមិថុនា​នេះ​ដួង​រាសី​បាន​ធ្លាក់ចុះ​យ៉ាង​ពេញទី​ហើយ ហេតុនេះ​នាំឱ្យ​ដំណើរ​ជីវិត​លើ​កំណាត់​ផ្លូវរ​ដិ​បុ​រដុប​ច្រើន​ចំពោះមុខ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ឡើយ ហើយ​ពិសេស​ងាយ​ខកបំណង​ថែមទៀត ។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

​ឆ្នាំម្សាញ់់​

​រាសី​ស្រុតចុះ​។ ដំណើរ​ជីវិត​លោកអ្នក​ក្នុងថ្ងៃនេះ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វី​តែង​មិន​ទទួល​ជា​លទ្ធផល​ឡើយ ពិសេស​ងាយ​កើតជា​រឿង​រាវ​ថែមទៀត​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ពុំខាន​។​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហេតុនេះ​រាល់​សេចក្តីប៉ងប្រាថ្នា ឬ ចង់​ពឹងពាក់​នរណា​ក៏​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងា​រវិ​ញ​បើ​មាន​ទំនាក់ទំនង​ចរចា​តែង​អាច​សម្រេច​ដល់​គោលដៅ និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលលទ្ធផល​ល្អៗ​ត្រឡប់មកវិញ​ជានិច្ច​។​​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​បើ​ទោះ​លោកអ្នក​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ប្រពៃ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់ និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំសូវល្អ​ប៉ុន្មាន​ក្តី ប៉ុន្តែ​បើ​ចេះ​ខិតខំ​ព្យាយាម​ក្នុង​កិច្ចការ​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។​ការប្រកប​ការងារ​លោក​អ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿង​រាវ​អាក្រក់​មិន​ងាយ​កើតមាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្ត​។​​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​បើ​មានការ​ប្រញាប់ប្រញាល់​នោះ​តែង​ងាយ​ឆាប់​មាន​កំហុស​និង​មាន​បញ្ហា​មិនល្អ​ច្រើន​ផង​។​ចំពោះ​ការប្រកប​ការងារ​ឯក​ជន​ឬ​រាជការ​ក្តី បើ​មាន​ឯកសារ​អ្វី​គប្បី​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា បញ្ញា​វាងវៃ ហើយ​ធ្វើ​អ្វីមួយ​ក៏​តែង​អាច​រក​ច្រកចេញ​ឃើញ​មាន​ភាពងាយស្រួល​ជាង​មុន​ដែរ​។​សម្រាប់​កិច្ចការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ និង ហុច​ផល​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​ខែមិថុនា​នេះ​ដួង​រាសី​ល្អជា​មធ្យម ហើយក៏​ពុំមាន​ទទួលរង​ប៉ះទង្គិច​អ្វី​ដែរ ។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕