ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១១ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​ស្រុតចុះ​ដដែល​ទេ ម្ល៉ោះហើយ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​តមាត់​ត​សម្តី​ជាមួយ​ក្រុមមនុស្ស​ថា​ស្តីបន្ទោស​ឱ្យ​ដោយ​ប្រការ​ណាមួយ ពីព្រោះ​នាំ​តែ​កើតរឿង​រាវ​បង្កើត​បញ្ហា​ធំ​នាពេល​ក្រោយ​ប៉ុណ្ណោះ​។​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ ពីព្រោះថា​ងាយ​ជួប​នូវ​រឿង​រាវ​យាយី​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​យីអ៊ុន​លោកអ្នក​ពុំ​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ជួប​បញ្ហា​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​បានឡើយ ព្រោះ​អាច​ជះឥទ្ធិពល​ណាមួយ​មកវិញ​ដែល​រក​នឹកស្មាន​មិន​ដល់​។​លោកអ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​អតិថិជន​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​តោះតើយ និង​នឿយណាយ​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​៕

​ឆ្នាំខាល​

រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​រោគ​ចង្រៃ​យាយី ឬ​បើកបរ​យានយន្ត​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទើប​ចៀសផុត​បញ្ហា មួយចំនួន​យាយី​។​ចំពោះ​ការប្រកប​ការងារ​វិញ​មានការ​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មានការ ប្រទាំង​ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មានការ បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ និង ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​អ្វី​ចូល​មកជា​ឧបសគ្គ​នាំ​ពិ​បា​ដោះស្រាយ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី ឬ​ចាស់​ក៏​តែង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​គាប់ចិត្ត​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​ ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ដូចនេះ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ផ្សះផ្សា​គ្នា​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​សប្បាយ​ក្អាកក្អាយ ចូរ​កុំ​សប្បាយ​ជ្រុល​ភ្លេចខ្លួន​ប្រយ័ត្ន​សប្បាយ​ក្លាយជា​ទុក្ខ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ឆ្លងកាត់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​ចំពោះ​គូ​ស្វាមីភរិយា​ទោះ​មាន​ភាព​រកាំចិត្ត​ខ្លះៗ​កើតឡើង​ក្តី ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​ពេលនេះ​លោកអ្នក​អាច​លេចចេញ​នូវ​បញ្ហា​សុខភាព ហេតុនេះ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ ​រីឯ​គូគ្រង​ប្តី​ប្រពន្ធ និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតមានឡើង​។​ការប្រកប​ការងារ មាន​ភាព​រកាំចិត្ត និង​ពិសេស​មនុស្ស​នៅ​ជុំវិញខ្លួន​តែង​ងាយ​ឆាប់​ប្រកាន់ ខឹង​ឬ​មិន​ដូច្នេះ​តែង​ចាប់​ថ្នាំងថ្នាក់​ច្រើនជាង​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ហើយ​ពិសេស​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ហាក់​មានដំណើរ​ថយក្រោយ ហើយ​អាចមាន​ក្រុមមនុស្ស​ទី​៣​ចូលមក​ជ្រៀតជ្រែក​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​បៀត​ក្រុមមនុស្ស​ខ្ចាត់ព្រាត់ ឬ​មានគំនិត​លោភលន់​ឡើយ​ពីព្រោះថា​គេ​ងាយ​នាំទុក្ខ​មកឱ្យ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​កុំ​សង្ឃឹមលើ​អ្នកដទៃ​ពេក​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះ​ខ្លួន​អ្នក​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ថ្នាំងថ្នាក់ និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​បញ្ហា​បន្តិចបន្តួច​ក្នុង​គ្រួសារ ឬ អ្នករស់នៅ​ក្បែរ​គ្នា​បង្កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​ការប្រកប​កិច្ចការងារ​ឃើញថា​ពុំ​មានការ​ជឿនលឿន​ប៉ុន្មាន​ទេ ពិសេស​ក៏​ងាយ រងគ្រោះ​ដោយសារ​អ្នកដទៃ​ថែមទៀត ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស និង ភាព​សៅហ្មង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោក អ្នក បាន​បោះជំហាន​ថយក្រោយ​បន្តិច ម្ល៉ោះហើយ​បើ​ចង់​ប្រាថ្នា​កិច្ចការ​ធំដុំ​គឺ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ច្រើន​នោះឡើយ​។​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វី ច្រើនតែ​មិន​សម្រេច​លទ្ធផល​ទេ និង បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​ក្នុងការ​ជជែក​ចរចា ឬ តថ្លៃ​ក្នុង​រឿង​អ្វីមួយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​ការគ្រប់គ្រង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ផង​ក៏​អាច​ចាប់ផ្តើម​ពេលនេះ​បាន​ផង​។​ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ និង ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេពី​ព្រោះ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​បញ្ហា​ស្វាមីភរិយា​មានការ​ចេះ​អត់ឱន និង​បើ​ចង់​ដោះស្រាយ​បញ្ហា​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ជា​ឱកាស​ប្រពៃ​ណាស់​៕