ហោរាសាស្រ្តប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ២រោច ខែជេស្ឋ​ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា បញ្ហា​ឈ្លាសវៃ ម្ល៉ោះហើយ​ការរស់នៅ មាន​ភាពរលូន​ល្អ និង ធ្វើ​អ្វី​តែង​ទទួល​នូវ​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ទៅណា​មក​ណា ឬ​ធ្វើ​អ្វីមួយ​គឺ​តែងមាន​ភ្លើង​សញ្ញា​ខៀវ​បើក​រង់ចាំ និង​ចង់​ធ្វើ​អ្វី​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អាចមាន​ជោគ​លាភ​ហូរ​ចូល​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់ និង​មាន​ក្តី​ចម្រុងចម្រើន​ឈានទៅ​មុខ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ក្នុងពេល​នេះដែរ​លោកអ្នក​ពុំ​សូវ​មានចិត្ត​ក្នុងការ​បំពេញការងារ​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​ឡើយ​ដូច្នេះ​ត្រូវតែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្តទៅទៀត​ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិនដឹង​ខ្លួន​។​ក្នុងថ្ងៃនេះ​ទោះបី​ការងារ​តូចធំ​ដែល​លោកអ្នក​បំពេញ​បើ​មានការ​ខិតខំ​ពុះពារ​នោះ​ផល​សម្រេច​តែង​ហុច​ឱ្យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​ ​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​នា​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ជួប​នូវ​បញ្ហា​ជីវភាព​បន្តិច​ពិតមែន ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ថ្ងៃនេះ​ការប្រកប​ការងារ​ទាំង​ស្ត្រី​បុរស​បើ​ពុំមាន​ការប្រមាថ​នោះទេ គឺ​ផល​តែង​ហុច​មកវិញ​គ្រាន់​គាប់​បំណង​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​ផ្សេងៗ​ក្នុងនេះ​មិន​ថា អាជីព​ការងារ ទំនាក់ទំនង​ចរចា ចុះហត្ថលេខា​លើ​ឯកសារ និង​ការចេញដំណើរ​រថយន្ត​ជាដើម​។​ក្រៅពីនេះ​ចំពោះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​មានការ​ជឿនលឿន និង​ពិសេស​មានការ​ពេញចិត្ត​ពី​ចៅហ្វាយនាយ​ថែមទៀត​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រៀប​ដូច បានជា “​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ស្ត្រី​កើត​ឆ្នាំម្សាញ់​នៅ​ខែមិថុនា​នេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច ពីព្រោះថា​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​បានល្អ​នោះ​ផ្លែផ្កា​នឹង​ឆ្លើយតប​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​តោង​តែមាន​ការចេះ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឱ្យបាន​ស្អិត​បន្តិច​ព្រោះថា​អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​ល្អ​នាពេល​ក្រោយ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស និង​ប្រឆាំង​គ្នាច្រើន​បើ​ពុំនោះ​នឹងមាន​តែ​ជម្លោះ​វិវាទ​កើតឡើង​តែប៉ុណ្ណោះ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើជា​ស្ត្រី​លោកអ្នក​នៅតែ​ជួប​បញ្ហា​ទទួលរង​នូវ​ផល​លំបាក​ខាង​ផ្លូវចិត្ត​ច្រើន ហើយ​ពិសេស​ក្រុមគ្រួសារ​ក៏​សាង​បញ្ហា​ច្រើន​មកឱ្យ​ដែរ​។​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំមមែ​

​រាសី​ធ្លាក់​ស្រុតចុះ​។ ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​រក្សា​សេចក្តីសុខ និង​ពិសេស​បើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​មិនត្រូវ​តបត ជាមួយ​ក្រុមមនុស្ស​ខ្លះ​នាំ​រឿង​តូច​រីក​រាលដាល​ជាធំ​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​តែង​លេច​បាតុភាព​រាំងស្ទះ​ជាពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់ផ្តើម​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ទៅកាន់​ទីកន្លែង​ណាក៏ដោយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អ​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​រាវ​អាក្រក់​ណាមួយ​នាំ​ពិបាក​ក្នុង​ដំណើរ​ជីវិត​ទៅ​ថ្ងៃក្រោយ​។​ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​អាណិត​ខ្លួនឯង​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ឆ្លង​ចូល ខែ មិថុនា ជាង​២ សប្តាហ៍​មកនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​តែ​រឿង​រាវ​ល្អៗ​ចូលមក​ច្រើនជាង​មិនល្អ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​ទៀត​ក៏​ជួប​រឿង​រាវ​មិនល្អ​ច្រើនជាង​រឿង​រាវ​ល្អ​ដែរ​។​នៅក្នុង​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​គប្បី​ចាប់កំហុស ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំកួន ហើយ​ជះ​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នាពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង ហើយ​បើ​លោកអ្នក​ពុំមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើតឡើង​ទៀត​ពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​លោក​អ្នកធ្វើ​អ្វីមួយ​កុំ​សូវ​ទុកចិត្ត​គេ​ពេក​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​នាំ​ពិបាក​ត្រូវ​ដោះស្រាយ​នាពេល​ក្រោយ ។​សម្រាប់​ស្ត្រី​ក្នុងការ​ប្រកបការងារ​នាពេល​នេះដែរ​មុន​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​មាន​ច្រើនជាង​ល្អ​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕