យោងតាមតម្រាចារអំពីលក្ខណៈរបស់មនុស្សជាតិបានបកស្រាយថា លេខមួយខ្ទង់ចុងក្រោយនៃថ្ងៃកំណើតសុទ្ធតែមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗ ដែលតាមហោរាសាស្ត្រក៏អាចព្យាករពីជោគវាសនារបស់អ្នកទៅថ្ងៃអនាគតបានផងដែរ។ លេខចុងក្រោយនៃថ្ងៃកំណើតអ្នកមានការទស្សន៍ទាយបែបណាសូមចូលមើលខ្លឹមសារខាងក្រោមនេះ ។ ឧទាហរណ៍ បើលោកអ្នកកើតនៅថ្ងៃទី២៥ ដូច្នេះលេខមួយខ្ទង់ចុងក្រោយគឺលេខ៥ សូមពិនិត្យដូចតទៅ៖
លេខ១ចុងក្រោយ ជាមនុស្សដែលមានសេចក្តីក្លាហាន អ្នកមានព្យាយាមទាល់តែបានសម្រេច ។ ឱ្យតែមានគោលដៅច្បាស់លាស់បែបនេះរហូតទៅមិនបាច់ភ័យទេទៅថ្ងៃអនាគតនឹងក្លាយជាអ្នកមានមិនខាន។
លេខ២ចុងក្រោយ ជាមនុស្សដែលមានទេពកោសល្យពិសេសដាច់គេ និងខិតខំប្រឹងប្រែងឥតឈប់ឈរឡើយ ដើម្បីសម្រេចគោលបំណងដែលខ្លួនបានកំណត់តាំងពីដើមមក។
លេខ៣ចុងក្រោយ មនុស្សក្រុមនេះត្រូវបានបែងចែកជា២ក្រុមដាច់ដោយឡែកពីគ្នាគឺ មួយក្រុមមានឆន្ទៈរឹងមាំ និងសុចរិត ។ មួយក្រុមទៀតដើរផ្លូវខុស មានភាពលោភលន់ និងខ្ជិលច្រអូសតាំងពីក្មេង។ ជោគវាសនារបស់ពួកគេទាំងពីរក្រុមនេះ អ្នកខ្លះរស់នៅលើគំនរលុយ និងអ្នកខ្លះត្រូវតែចេះខិតខំដោយខ្លួនឯងទើបញុំាងជីវិតឱ្យប្រព្រឹត្តទៅស្រួល។
លេខ៤ចុងក្រោយ អ្នកមានភាពវៃឆ្លាត ចិត្តល្អ និងពោរពេញដោយពរជ័យ ។ អ្នកអាចសម្រេចគោលដៅបានទាំងក្នុងជីវិត និងរឿងការងារដ៏ភ្លឺស្វាង។
លេខ៥ចុងក្រោយ ជាប្រភេទមនុស្សដែលមានដំណើរជីវិតរលូនជានិច្ច មិនសូវមានភាពច្របូកច្របល់ និងទទួលបានការគាំទ្រពីគ្រប់ទិសទី។
លេខ៦ចុងក្រោយ ជាមនុស្សដែលមានឆន្ទៈមោះមុតដើម្បីកសាងជីវិតដែលខ្លួនត្រូវការ។
លេខ៧ចុងក្រោយ បុគ្គលទាំងនេះច្រើនតែមានសមត្ថភាពជាអ្នកដឹកនាំដ៏មុតស្រួច ។ មានចក្ខុវិស័យទូលំទូលាយគ្រប់ពេលវេលា និងរាប់អានសុទ្ធតែពួកអភិជន ហេតុនេះហើយទើបអ្នកមានសំណាងច្រើនក្នុងជីវិត។
លេខ៨ចុងក្រោយ ជាក្រុមមនុស្សដែលមិនសូវមានភាពអត់ធ្មត់ ទើបងាយសម្រេចចិត្តខុស ។ នេះក៏ជាហេតុផលបង្ហាញថា អ្នកខំធ្វើការច្រើន ប៉ុន្តែនៅតែមិនបានសម្រេចនឹងគេសោះ ។ រហូតដល់អាយុចាប់ពី៣៥ឆ្នាំឡើងទៅទើបដំណើរជីវិតចាប់ផ្តើមភ្លឺស្វាង។
លេខ៩ចុងក្រោយ អ្នកជាមនុស្សដែលពេញចិត្តនឹងជួយទុក្ខធុរៈអ្នកដទៃដោយមិនប៉ងប្រាថ្នាអ្វីមកវិញនោះទេ ។ នៅពេលអ្នករស់នៅដោយភាពស្មោះត្រង់បែបនេះ អ្នកនឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើនដោយផលបុណ្យអំពីទេវតា។
លេខ០ចុងក្រោយ ក្រុមមនុស្សទាំងនេះពោរពេញដោយទេពកោសល្យ មានភាពវៃឆ្លាតពីធម្មជាតិ និងដឹងពីរបៀបប្រើសមត្ថភាពរបស់ខ្លួនទៅប្រើការឱ្យកើតជាប្រយោជន៍នៅក្នុងជីវិត៕