ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ​ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកជា​រួមមាន​ភាពរលូន​ល្អ និង​ធ្វើ​អ្វី​តែង​ទទួលផល​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​លោក​អ្នក​ឃើញថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទាស់សម្តី​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ការយល់​ខុស​ដោយ​ប្រការ​ណាមួយ​។​បើទោះបី​ដួង​រាសី​ស្រុតចុះ​ក្តី ប៉ុន្តែ​លោកអ្នក​នៅ​អាច​ដំណើរ​កិច្ចការងារ​ដោយ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ពិសេស​ផល​មួយចំនួន​ក៏​តែង​ផ្តល់​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា និង​ផ្តល់​ផល​ល្អ​ក្នុងការ​រៀបចំ​ពិធី​អ្វីមួយ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់ ពីព្រោះថា​ស្ថិតនៅ​ក្នុងអំឡុង​ខ្វាយខ្វល់​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​បើ​មានការ​ស្វះស្វែង​តែង​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ងាយ ។​​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​គ្រប់​រឿង ។​ក្រៅពីនេះ​បើ​មាន​បញ្ហា​កើតឡើង​ត្រូវ​ចេះ​ពិភាក្សា​ជាមួយ​មនុស្ស​ទុកចិត្ត​ឬ​មនុស្ស​ក្បែរ​ខ្លួន​កាន់តែ​ប្រសើរ​។​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​ដោយមាន​ចៅហ្វាយនាយ​ឬ​កូនចៅ​ជួយ​ចូក​ជួយ​ចែវ ហើយ​មិនសូវមាន​ក្រុមមនុស្ស​ចាំតែ​រាទឹក​ដូច​កាលពីមុន​ទៀតឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​យក​សេចក្តី​ឈ្នានីស​ឬ​ការ​គុំ​គួ​ន​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់​និង​រឿង​ធំដុំ​បាន​ពីព្រោះថា​ផល​តែង​ឆ្លើយតប​នាពេល​ក្រោយ​វិញ​ផង​។​ការប្រកប​ការងារ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយ​ត​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ផងដែរ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​ការងារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូ​ផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរ​នោះទេ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​ទាក់ទង​មនុស្ស​ចាស់​ឬ​មនុស្ស​ធំ​គប្បី​ប្រញាប់​ទំនាក់ទំនង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ក៏​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​ដល់​ការទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​និយាយ​ដល់​ចាស់ទុំ តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ ដូចនេះ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង ចាត់ចែង​ការងារ​នោះ​ឃើញថា​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ស្ត្រី​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ប្រសើរ​ជាង​បុរស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច ដោយសារ​ការមិនចុះសម្រុង​គ្នា ឬ ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​បើសិន​មានការ​ប្រកបការងារ​បើ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿង​រាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​លោកអ្នក​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​អ្នកដទៃ​បន្តិច​ពីព្រោះ​គេ​ងាយ​ថ្នាំងថ្នាក់​ចាប់​ជា​កំហុស​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​ណាស់​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​។​​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ៕