គ្រប់ទឹកហើយ ឆ្នាំ២០២២ជាឆ្នាំសំណាងបំផុតរបស់ឆ្នាំទាំង៦នេះ

ច្បាស់​ណាស់​ ឆ្នាំ​២០២២​ជា​ឆ្នាំ​មាស ឆ្នាំ​ពេជ្រ ឆ្នាំ​ទាំង​៥​ត្រៀមកម្លាំង​ចាំតែ​កើប​មាស​កើប​ប្រាក់។ ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ពេល​ចូល​ដល់​ឆ្នាំ​ថ្មី​២០២២​ភ្លាម​អ្នក​កើត​ឆ្នាំ​ទាំង​៥​លេខ​មាសប្រាក់​២៥៩​ដួង​រាសី​ខ្ពស់​ណាស់ លាភ​ធំ លុយ​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ ហើយ​បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​មុន​មក គ្រាន់តែ​ផ្លាស់​ចូល​មក​ដល់​ដើមឆ្នាំ​២០២២​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រេាះចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​អស់​គ្មាន​សល់ ហើយ​នាំ​មក​តែ​លាភ​សំណាង មាស ប្រាក់ លុយកាក់​ហូរ​ចូល​ពេញ​ៗ​ទូ និង​មាន​តែ​រឿង​ល្អ​ៗ​ចូល​មក​ជុំ​ជិត​លើក​ជីវិត​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​ត្រដឹម ។ រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ខៀវ ផ្កាឈូក ពេញ​មួយ​ឆ្នាំ​ថ្មី​២០២២​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។
ឆ្នាំថោះ
ជាតិ​ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការងារ​ទាំងឡាយ ពណ៌​នាំ​លាភ ទឹកក្រូច ឈាម​ជ្រូក ពេញ​មួយ​ឆ្នាំ​២០២២​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។
ឆ្នាំមមែ
ចូល​ឆ្នាំ​ថ្មី​២០២២​ភ្លាម រាសី​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ប្រកប​កិច្ចការ​អ្វី​ក៏​ជោគជ័យ ហុច​ផល​ឱ្យ​យ៉ាង​គាប់ប្រសើរ ។ ទាំង​ការងារ​ឯកជន ឬ​ការងារ​ក្រុមហ៊ុន​រមែង​បាន​ផល​ដ៏​ត្រចះត្រចង់​មិន​មាន​ទើស​ទាក់​ធ្លា ក់​ចូល​ឧបសគ្គ​អ្វី​ឡើយ ។ ឯ​អ្នក​ប្រក​ប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ប្តូរ​ទីកន្លែង​លក់ដូរ​ទៅ​ទីណា​មួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចា ក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។
ឆ្នាំម្សាញ់
ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ចាប់ពី​ឆ្នាំ​២០២២​ទៅ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​ក៏​ជោគជ័យ បាន​ផល​ល្អ ទទួល​លាភ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង មាស ប្រាក់ លុយកាក់​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។
ឆ្នាំវក
ង៉ូ​វ​ហេង​ល្អ​ណាស់ នៅ​ឆ្នាំ​ថ្មី​២០២២​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ក្រហម ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមី ភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​រៀង​រហូត ។
ឆ្នាំឆ្លូវ
លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លា ក់​ពីលើ​មេឃ ។ ពេញ​មួយ​ឆ្នាំ​២០២២​នេះ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា​មាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​មាស​ហេង​ហេង ។
ឆ្នាំមមី
ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ ជើង​លេខ​ប្រាប់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ លេខ​នាំ​ហេង​៧៧៧ ពណ៌​នាំ​សំណាង ខៀវ ទឹកក្រូច លាភ​ធំ​សំណាងល្អ ។ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ គ្រាន់តែ​ចូល​ដល់​ឆ្នាំ​ថ្មី​២០២២​ភ្លាម បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​តែង​ទទួល​បាន​ជោគ​ជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច។