ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០១ ខែ កក្កដា ឆ្នាំ​២០២២ ត្រូវនឹងថ្ងៃ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឡប់មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​បញ្ហា​មិនល្អ​មួយចំនួន​នៅតែ​តាម​យាយី​។​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បាត់​របរ​និង​គ្រោះ​ចាញ់បោក​គេ​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ផល​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា ម្ល៉ោះហើយ​ងាយ​មាន​បញ្ហា​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​នាំ​ខាតបង់​ផលប្រយោជន៍​ណាស់​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ថ្លឹងថ្លែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​សោកស្តាយ​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​អា​រ​ម្មណ៍​លោកអ្នក​តែងមាន​ការប្រែប្រួល​ប្តូរផ្លាស់ ហើយ​កិច្ចការងារ​មានការ​រាំងស្ទះ និង​អាច​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុង​ដំណើរ​ជីវិត​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ដែល​ធ្លាប់តែ​យាយី ពេលនេះ​បាន​រលត់រលាយ​ចាក​ចេញទៅ​ឆ្ងាយ ហើយ​ភាព​ស្រស់ស្រាយ​និង​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​។​​ការប្រកប​ការងារ​មានការ​ជឿន​លឿ​និង​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

​ឆ្នាំរោង​

​រាសី​ធ្លាក់​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែងមាន​បញ្ហា​រាំងស្ទះ និង​ពិសេស​ងាយ​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ថែមទៀត ។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​អ្វី​មិន​ងាយ​ឆាប់​ចប់​និង​ថែមទាំង​ខុស​ញឹកញាប់​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ផល​ចំណូល​នោះ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ និង ការសិក្សា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​នានា​បាន​សាបរលាប​បាត់ស្រមោល​អស់រលីង​ទៅវិញ​នោះ ទើប​លោកអ្នក​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​​ទាំង​ស្ត្រី​បុរស​បើ​សម្រុក​ការងារ ឬ​ធ្វើ​អ្វីមួយ​គឺ​ផល​តែង​ឆ្លើយតប​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​កិច្ចការ​ខ្លះ​អាចឆ្លើយតប​ហួស​ពី​ការ​ស្មាន​ទុក​ទៅទៀត​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមី​

​រាសី​ឡើង​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មនុស្ស​អាក្រក់​អាច​ប្រែ​មក​ល្អ និង​ពិសេស​គេ​អាចជួយ​ក្នុង​រឿង​អ្វីមួយ​ផង ។​ហេតុនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង ប៉ុន្តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​មួយចំនួន​ផង​ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ​ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ធ្លាក់​ស្រុតចុះ​។​ក្នុង​ពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់ និង មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​មិនល្អ​ឈានចូល​ជាង​សព្វមួយដង​។​បើ​មាន​ប្រកបការងារ​មិនសូវមាន​ភាពរលូន​ល្អ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​ធំដុំ​បន្តិច​ពីព្រោះ​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ក្នុង​រយៈពេល​កន្លងមក​និង​ពេលនេះ​សន្ទុះ​នៃ​ល្បឿន​កិច្ចការងារ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ខ្សែទឹក​ហូរ​ពោលគឺ​ងាយ​ធាក់​ថយក្រោយ និង​ពិបាក​រុលទៅមុខ ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​មិន​នៅ​ទ្រឹង​មួយកន្លែង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ឧស្សាហ៍​ខ្មីឃ្មាត​ពីព្រោះថា​ឱកាសល្អៗ​នៅ​រង់ចាំ ហើយ​ចូរ​ចងចាំ​ថា​មិនត្រូវ​នៅ​ស្ងៀម​ពេក​ឡើយ​ប្រយ័ត្ន​អនាគត​រក​ភាពរុងរឿង​ដូច​គេ​មិនឃើញ​។​ការប្រកប​ការងារ​ហាក់​ទទួលរង​សម្ពាធ​ច្រើន ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ចំពោះ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូលមក​លុកលុយ​ទៅ​កើត​។​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អាច​រក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅ​មុខតែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ផល​លំបាក​ណាមួយ​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព និង​បញ្ហា​ឧប្បត្តិហេតុ​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មិនសូវ​សម​ដូច​ប្រកប​ទេ អ្នកខ្លះ​អាច​នាំ​ភាពជូរចត់​មកវិញ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ងាយ​ទទួលរង​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់ ពិសេស​ជម្លោះ​វិវាទ​ព្រោះតែ​សម្តី​មិនចេះ​ទប់​របស់ខ្លួន​។សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​នូវ​ទំនាស់​ណាស់ ហេតុនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕