នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តល្បីនៅប្រទេសចិន បានចុះផ្សាយពីការទស្សទាយរបស់គ្រូហុងស៊ុយល្បីឈ្មោះថានៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងបើកផ្លូវទ្រព្យថ្មីធ្វើឲ្យពួកគេជួយរឿងល្អៗជាច្រើន និងលុយហូរចូលឆឹបៗទៀតផង។
ឆ្នាំម្សាញ់៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ លោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីចម្រើនច្រើន បើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមបំណងនិងលុយចូលគ្រាក់ៗ។
ឆ្នាំឆ្លូវ៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ ជាថ្ងៃល្អសម្រាប់ការសម្រេចចិត្តការងារឬបណ្តាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញ គ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយ តែងអាចសម្រេចចប់ចុងចប់ដើមដូចអ្វីដែលចង់បាន។
ឆ្នាំមមី៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ បើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមក តែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំលុយហូរចូលពេញផ្ទះ។