អ្នកកើតឆ្នាំខាល,ជូត,មមែ,កុរ នេះជាការទស្សទាយរាសីនិងលាភអ្នកនៅ៣ថ្ងៃខាងមុខ!

នៅមុននេះបន្ដិចស្ដេចហោរាសាស្រ្ដល្បីឈ្មោះនៅប្រទេសចិនបានធ្វើការទស្សទាយពីរាសីនិងលាភសំណាងទៅលើអ្នកកើតឆ្នាំខាល,ជូត,មមែ,កុរ នៅរយៈពេល៣ថ្ងៃខាងមុខនេះ។

ឆ្នាំខាល៖ នៅរយៈពេលបីថ្ងៃខាងមុខនេះដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ នៅចន្លោះពេលនោះបើលោកអ្នកចង់ទំនាក់ទំនងការងារ ឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច។

ឆ្នាំជូត៖ នៅរយៈពេលបីថ្ងៃខាងមុខនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំមមែ៖ នៅរយៈពេលបីថ្ងៃខាងមុខនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

ឆ្នាំកុរ៖ នៅរយៈពេលបីថ្ងៃខាងមុខនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ៕