នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដល្បីនៅប្រទេសចិន បានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះ ដោយបានបញ្ជាក់ថានៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំងបីខាងក្រោមនេះ និងផ្ទុះលាភសំណាងហក់ឡើងខ្ពស់កប់ពពក ធ្វើឲ្យគ្រប់គ្នាជួយសំណាងល្អនិងកើតលាភយ៉ាងខ្លាំងទៀតផង។
ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន។ លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាហុចមកវិញគួរជាទីកក់ក្តៅផង។ ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកបជានិច្ច។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះលោកអ្នកធ្វើអ្វីតែងតែឱ្យមានការរីកចម្រើនលូតលាស់ទៅមុខ និងហុចផលល្អៗមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផងដែរ៕