នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកជួបខែដួងរាសីខ្ពស់ច្រើនខែមកហើយ ប៉ុន្តែឈានចូលដល់ខែឧសភាជីវិតផ្លាស់ប្តូរដួងរាសីស្រុតចុះខ្លាំងធ្វើឱ្យដំណើរជីវិតជួបនូវស្ថានភាពលំបាក។លោកអ្នកត្រូវចេះតស៊ូពុះពារផលលំបាកទាំងពួងនេះទើបជាមនុស្សប្រកបដោយភាពឆ្លាតវាងវៃ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារពុំមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេគឺដូចសព្វមួយដងហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអុកឡុកក៏បានធូរស្បើយមួយកម្រិតដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទបន្តិច ហេតុនេះគួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំចក្នុងខែមេសានេះគឺជាខែមិនល្អខ្លាំងឬខែឆុង(តាមភាសាចិន) ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតលំបាកទាំងផ្លូវកាយនិងផ្លូវចិត្ត។ក្រៅពីនេះត្រូវជួបព្យុះទាំងផ្លូវចិត្តនិងផ្លូវអារម្មណ៍ផង។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកប្រកបកិច្ចការងារអ្វីបើមានការតាំងចិត្តល្អនោះឃើញថាតែងហុចផលល្អៗមកវិញច្រើនជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្ពក្នុងការស្វែងរកបំផុត៕
ឆ្នាំខាល៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើមានសម្រចចិត្តអ្វីមួយតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាងាយជួបនូវការបាត់បង់និងបញ្ហាយាយីណាស់។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូវមានគម្រោងការច្បាស់លាស់ទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនបន្តិច ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងថាពិបាកផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះចំពោះគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះខ្លាំងបន្តិច ឬថ្ងៃឆុង(ភាសាចិន) ហេតុនេះធ្វើឱ្យដំណើរជីវិតជួបនូវស្ថានភាពលំបាក ហើយធ្វើអ្វីក៏ច្រើនមានបញ្ហាដែរ។លោកអ្នកកើតឆ្នាំស្វានាពេលនេះមិនចាំបាច់ព្រួយបារម្ភអ្វីឡើយពីព្រោះថាឆ្លងដល់ខែ ឧសភាដួងរាសីខែឡើងខ្ពស់ធ្វើឱ្យដំណើរជីវិតមានភាពចម្រើនលូតលាស់គ្រាន់កក់ក្តៅឡើងវិញ។ដោយឡែកថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះដំណើរជីវិតរបស់លោកអ្នកពុំផ្តល់ផលល្អសម្រាប់ ប្រកបកិច្ចការអ្វីមួយដែលធំដុំប៉ុន្មានឡើយ ពីព្រោះថាផលល្អអាក្រក់នោះងាយកើតមានឡើងច្រើនជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ហើយថ្ងៃនេះមានការដាំក្បាលចុះ ហេតុនេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំពពែនៅខែមេសានេះដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យស្ថានភាពការរស់នៅមានភាពលំបាកនិងជួបបញ្ហារែកពន់ច្រើនចំពោះមុខ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយការប្រកបកិច្ចការអ្វីភ្លឺថ្លា ហើយធ្វើអ្វីឃើញថាជឿនលឿននិងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អប្រពៃបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អណាស់ដែរ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។បុរសកើតឆ្នាំសេះនៅខែមេសានេះឃើញថាដំណើរជីវិតជួបគ្រោះយាយីបន្តិច ហើយឈានដល់ខែក្រោយដួងរាសីនៅធ្លាក់ស្រុតចុះថែមទៀត ធ្វើឱ្យដំណើរជីវិតជួបបញ្ហាលំបាករែកពន់ច្រើន។ទោះបីយ៉ាងណាថ្ងៃនេះដួងរាសីខ្ពស់ត្រដែតធ្វើឱ្យការប្រកបការងារមានការជឿនលឿននិងពិសេសក្រុមមនុស្សតែងជួយដល់លោកអ្នកច្រើនផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និង ត្រូវមានចិត្តត្រជាក់បន្តិចទើបប្រសើរ។សម្រាប់ខែមេសានេះដែរដំណើរជីវិតបុរសកើតឆ្នាំម្សាញ់មិនល្អទេ ប៉ុន្តែយ៉ាងណាឆ្លងចូលខែឧសភាពដំណើរជីវិតនឹងល្អប្រសើរបន្តិចវិញ។ការប្រកបការងារថ្ងៃនេះមានការលំបាកពុះពារបន្តិច ហើយពិសេសងាយកើតទំនាស់ជាមួយអ្នកដទៃថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកងាយមានបញ្ហាភ្លាំងភ្លាត់ណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់កើតឡើង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតែថយក្រោយវិញក៏ឆាប់រហ័សណាស់៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំរោងនៅខែមេសានេះដួងរាសីឡើងខ្ពស់ ប៉ុន្តែឆ្លងចូលខែឧសភាដួងរាសីខែធ្លាក់ស្រុតចុះមកត្រឹមល្អជាមធ្យមវិញ។នៅថ្ងៃនេះការប្រកបការងារបើទោះបីជួបនូវឧបសគ្គខ្លះៗក្តីប៉ុន្តែបើលោកអ្នកមានការតាំងចិត្តធ្វើនោះក៏មានការសម្រេចបានជោគជ័យផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ខែនេះដួងរាសីស្រុតចុះ ប៉ុន្តែឆ្លងចូលខែក្រោយដំណើរជីវិតរបស់លោកអ្នកល្អប្រសើរបន្តិចវិញពីព្រោះថា ដួងរាសីខែមានត្រឹមកម្រិតមធ្យម។នៅខែមេសានេះដែរសម្រាប់បុរសធ្វើអ្វីក៏ពុំបានដូចក្តីប្រាថ្នានិងស្មុគស្មាញច្រើន។នៅថ្ងៃនេះវិញដំណើរជីវិតគាប់ប្រសើរប្រពៃម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារសំខាន់ឬការងារធំដុំពីព្រោះថាផលល្អតែងហុចមកវិញដូចជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ក្នុងខែនេះគឺជាខែជួបបញ្ហានឿយហត់សម្រាប់បុរស ប៉ុន្តែសប្បាយសម្រាប់ស្ត្រីវិញ។សម្រាប់ខែនេះដួងរាសីល្អជាមធ្យមប៉ុន្តែឆ្លងដល់ខែក្រោយដួងរាសីបានធ្លាក់ស្រុតចុះ។ដោយឡែកនៅថ្ងៃនេះវិញឃើញថាលោកអ្នកប្រកបកិច្ចការអ្វីគឺមានការជឿនលឿនទៅមុខ និង ក្រុមមនុស្សជួយជ្រោមជ្រែងផងដែរ។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយហើយ នាំឱ្យអូសបន្លាយពេលយូរ ឬជួបបញ្ហាលំបាកនាពេលក្រោយថែមទៀត។ហេតុនេះគប្បីមានការថ្លឹងថ្លែងនិងប្រយ័ត្នប្រយែង។លោកអ្នកកើតឆ្នាំគោនាខែនេះទទួលរងការហត់នឿយ និងរឿងរាវចូលកកូរផ្លូវចិត្តមិនតិចឡើយ។នៅថ្ងៃនេះវិញការប្រកបការងារបើចង់ធ្វើអ្វីក៏តែងជួបផលលំបាកច្រើន ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីចំណូលមិនច្រើនតែក៏មានភាពសុខដុមល្អ។ សេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវជួនរកាំចិត្តមិនសូវទៀតទាត់សោះឡើយ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ចាប់តាំងតែពីដើមខែមកលោកអ្នកកើតឆ្នាំកណ្តុរដំណើរជីវិត ឃើញថាភ្លឺថ្លា ហើយពិសេសមានការជឿនលឿនច្រើនរឿងមិនថាជាកិច្ចការងារ ប្រាក់កាស និងរឿងផ្ទាល់ខ្លួន។ក្រៅពីនេះក៏មានដំណឹងល្អ និងរឿងរាវឱ្យសប្បាយចិត្តមួយចំនួនផង។សម្រាប់ឆ្លងដល់ខែក្រោយដួងរាសីបានធ្លាក់ចុះមកត្រឹមកម្រិតល្អជាមធ្យមវិញ។ដោយឡែកនៅថ្ងៃនេះអ្នកប្រកបការងារពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕